backup og meta

តិចនិក​ងាយ​ៗ​ បន្សាប​ជាតិ​ពុល​ពី​ស្បែក​យ៉ាង​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​

តិចនិក​ងាយ​ៗ​ បន្សាប​ជាតិ​ពុល​ពី​ស្បែក​យ៉ាង​មាន​ប្រសិទ្ធភាព​​​​​​​​​​​​​​​​​​​​​

​ការ​បន្សាប​ជាតិ​ពុល​ពី​ស្បែក​ជា​វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​ ដើម្បី​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​ ក្មេង​ជាង​វ័យ​ និង​ភ្លឺ​រលោង​។ ពិត​ណាស់​ រាងកាយ​ និង​ស្បែក​​​​អាច​ផ្ទុក​ជាតិ​ពុល​ដោយ​កត្តា​ផ្សេង​ៗ​ ដូចជា​របប​អាហារ​ និង​បរិស្ថាន​ជា​ដើម​។ ដូច្នេះ​ហើយ​ ការ​បន្សាប​ជាតិ​ពុល​​មាន​សារសំខាន់​ណាស់​ចំពោះ​ស្បែក​។ ខាង​ក្រោម​នេះ​ ជា​តិចនិក​ងាយ​ៗ ដើម្បី​បន្សាប​ជាតិ​ពុល​ពី​ស្បែក។

១. រក្សា​ជាតិ​ទឹក​​នៃ​ស្បែក​គ្រប់​ពេល​

វិធី​ដ៏​ល្អ​បំផុត​ក្នុង​ការ​បន្សាប​ជាតិ​ពុល​ និង​ធានា​ថា​ជាតិ​ពុល​ទាំង​នោះ ​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ស្បែក​ គឺ​យើង​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​។ កត្តា​នេះ​អាច​ជួយ​រក្សា​អនាម័យ​មាត់​ធ្មេញ​ ក៏​ដូចជា​រក្សា​តុល្យភាព​កម្រិត​pH​នៃ​រាងកាយ​ទាំង​មូល​ថែម​ទៀត​ផង​។ លើស​​ពី​នេះ​ គ្នា​យើង​ក៏​អាច​បន្ថែម​ក្រូច​ឆ្មារ​ ឬ​ត្រសក់​ពីរ​បី​ចំណិត​​ទៅ​ក្នុង​ដប​ទឹក​ ដើម្បី​បន្ថែម​រសជាតិ​ស្រាល​ និង​ផ្ដល់​វីតាមីន​​ល្អ​ៗ​​​ ដែល​អាច​ជួយ​ក្នុង​ដំណើរការ​បន្សាប​ជាតិ​ពុល​កាន់​តែ​ប្រសើរ​ថែម​ទៀត​។

២. របប​អាហារ​មាន​តុល្យភាព​

ដើម្បី​ជួយ​ឲ្យ​ស្បែក​អាច​ទប់ទល់​ និង​កម្ចាត់​ជាតិ​ពុល​​បាន​ យើង​​ត្រូវការ​វីតាមីន​ និង​សារធាតុ​រ៉ែ​សំខាន់​ៗ​ជា​ចាំបាច់​។​ ការ​ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាព​ អាច​ជួយ​ឲ្យ​រាងកាយ​​​ឲ្យ​មាន​សុខភាព​ល្អ​ និង​អាច​បណ្ដេញ​សារធាតុ​ពុល ក៏​ដូចជា​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ត្រឹមត្រូវ​។

៣. គេង​ឲ្យ​បាន​គ្រប់គ្រាន់​

មិន​ថា​យើង​ជា​​អ្នក​គេង​ពី​ព្រលប់​ ឬ​យប់​ជ្រៅ​នោះ​ទេ​ ការ​គេង​​​យ៉ាង​ហោច​ណាស់​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ អាច​បំពេញ​ថាមពល​ដល់​រាងកាយ​ ក៏​ដូចជា​ជួយ​ឲ្យ​យើង​មាន​អារម្មណ៍​សកម្មភាព​​ផង​ដែរ​។ ចូរ​ព្យាយាម​កាត់បន្ថយ​ស្រ្តេស​ឲ្យ​នៅ​កម្រិត​ទាប​ ពីព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ចាល់​អាស៊ីដ​។

៤. បង្កើត​ទម្លាប់​លាង​សម្អាត​ស្បែក​ត្រឹមត្រូវ​

ការ​សម្អាត​ផ្ទៃ​មុខ​ និង​ស្បែក​ជា​រឿង​សំខាន់​មួយ​ បន្ទាប់​ពី​យើង​ក្រោក​ពី​គេង។​ ការ​ធ្វើ​ដូច​នេះ​អាច​ជម្រះ​រាល់​ធូលី ឬ​ជាតិ​កខ្វក់​ផ្សេង​ៗ​ដែល​អាច​​តោង​ជាប់​នៅ​ផ្ទៃ​មុខ​ ខណៈ​ពេល​ដែល​យើង​គេង​។ នៅ​ពេល​ដែល​យើង​កំពុង​គេង​ ស្បែក​​ជួសជុល​ដោយ​ខ្លួន​ឯង ព្រម​ទាំង​អាច​បណ្ដេញ​ជាតិ​ពុល​នៅ​អំឡុង​ពេល​នោះ​ដែរ​។ ដូច្នេះ​ហើយ​ ស្បែក​ត្រូវការ​សម្អាត​នៅ​ពេល​ព្រឹក​ជា​ចាំបាច់​។

បន្សាបជាតិពុលពីស្បែក

៥. បញ្ចេញ​ជាតិ​ពុល​ដោយ​ធ្វើ​លំហាត់​ប្រាណ​

ការ​ធ្វើ​លំហាត់​ប្រាណ​អាច​ជួយ​បណ្ដេញ​ជាតិ​ពុល​បាន​យ៉ាង​ស័ក្ដិសិទ្ធិ។​ ជាក់​ស្ដែង​ នៅ​ពេល​ដែល​យើង​​បែក​ញើស​​​ អំឡុង​ពេល​ធ្វើ​លំហាត់​ប្រាណ ​ជាតិ​ពុល​ និង​ភាព​កខ្វក់​ក៏​ត្រូវ​បណ្ដេញ​ចេញ​មក​ក្រៅ​ដែរ​។

៦. ជៀសវាង​ងូត​ទឹក​ក្ដៅ​រាល់​ថ្ងៃ

​​​​​​ការ​ងូត​ទឹក​ក្ដៅ​ខ្លាំង​ពេក​ អាច​រំខាន​ដល់​កម្រិត​pH ហើយ​វា​ក៏​អាច​ធ្វើ​ឲ្យ​ស្បែក​មាន​បញ្ហា​ជា​ច្រើន​។​ ជា​ទូទៅ​ ការ​ងូត​ទឹក​ក្ដៅ​អាច​កម្ចាត់​ញើស​​ពី​ស្បែក ដែល​ធ្វើ​ឲ្យ​យើង​បែក​ញើស​ម្ដង​ទៀត​បន្ទាប់​ពី​ជូត​សម្អាត​ខ្លួន​រួច​។ មួយ​វិញ​ទៀត​ ការ​ងូត​ទឹក​ក្ដៅ​ក៏​ធ្វើ​ឲ្យ​រាងកាយ​របស់​យើង​កើត​មុន​ដូច​គ្នា​។

​​​៧. កាត់​បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ និងកុំ​ជក់​បារី​

យើង​រាល់​គ្នា​​សុទ្ធ​តែ​ដឹង​ហើយ​ថា​ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​ និង​ជក់​បារី​ជះ​ឥទ្ធិពល​មិន​ល្អ​ដល់​សុខភាព​របស់​យើង​ឡើយ​។ គ្រឿង​ស្រវឹង​អាច​នាំ​ឲ្យ​ស្បែក​ខ្សោះ​ជាតិ​ទឹក​យ៉ាង​ឆាប់​រហ័ស​ ដែល​ជា​លទ្ធផល​ ស្បែក​យើង​​ចាប់ផ្ដើម​​ស្ងួត​​ និង​ហត់​នឿយ​។ ចំណែក​ឯ​ការ​ជក់​បារី​ក៏​អាច​បំផ្លាញ​ខូឡាជែន និង​ភាព​យឺត​នៃ​ស្បែក​ ដែល​ជា​ហេតុ​ពន្លឿន​ភាព​ចាស់​មុន​វ័យ​។

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How To Detoxify The Skin

https://www.femina.in/beauty/skin/how-to-detoxify-the-skin-190869.html

Skin Detox: What Is It & How To Do It?

https://skinkraft.com/blogs/articles/skin-detox

How to detoxify your skin from the inside out, according to Dr Jaishree Sharad

https://www.lifestyleasia.com/ind/beauty-grooming/skincare/how-to-detoxify-your-skin-from-the-inside-out-by-dr-jaishree-sharad/

កំណែ​ប្រែបច្ចុប្បន្ន

10/08/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ស្រីៗយើងដឹងអត់ថា ពេល​មករដូវគួរថែទាំស្បែកបែបណាល្អ?

ក្រោយសម្រាលកូនរួច ញ៉ាំម្សៅរមៀតទឹកដោះគោ ស្បែកភ្លឺស្អាត សុខភាពក៏មាំមួន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 10, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម