backup og meta

ហត់ចិត្តនឹងបញ្ហាឫសលើរាងកាយ សាកល្បងក្បួនធម្មជាតិទាំំងនេះ

ហត់ចិត្តនឹងបញ្ហាឫសលើរាងកាយ សាកល្បងក្បួនធម្មជាតិទាំំងនេះ

បញ្ហា​ឫស​លើ​រាងកាយ ជា​ទូទៅ​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​យើង ក៏​ប៉ុន្តែ​​អាច​រំខាន​ដល់​អារម្មណ៍​របស់​យើង ព្រោះ​សម្រស់​អាច​នឹង​ធ្លាក់​មួយ​កម្រិត​ដោយ​សារ​បញ្ហា​ឫស​នេះ។ យ៉ាងណាក្នុង​អត្ថបទ​នេះ “Hello គ្រូពេទ្យ” បាន​ប្រមូល​ផ្ដុំ​​ក្បួន​ធម្មជាតិ​ល្អ​បំផុត​សម្រាប់​ជួយ​គ្នា​យើង​អាច​សាក​ល្បង​អនុវត្ត​ធ្វើ​បាន ដើម្បី​បញ្ឈប់​ការ​លូតលាស់​របស់​ឫស។

គណនា BMI នៅទីនេះ

១. ប្រេង​ដើម​តែ

អ្វី​ត្រូវ​មាន៖ ប្រេង​ដើម​តែ ៤-១០ តំណក់ ទឹក ២​ស្លាបព្រា

អ្វី​ត្រូវ​ធ្វើ៖ លាយ​ប្រេង និង​ទឹក​ចូល​គ្នា រួច​លាប​ទៅ​លើ​តំបន់​ដែល​មាន​បញ្ហា​ឫស ទុក​ឲ្យ​ស្ងួត អនុវត្ត ៥-៦ដងក្នុង​មួយថ្ងៃ

ហេតុ​អ្វី​បាន​មាន​ប្រសិទ្ធភាព? ប្រេង​ដើម​តែ​គឺ​ជា​ថ្នាំ​សម្លាប់​មេរោគ​ដ៏​មាន​ឥទ្ធិពល​ដែល​សម្លាប់​បាក់តេរី​ភាគ​ច្រើន ដែល​ធ្វើ​ឲ្យ​ការ​ប្រើ​ប្រេងតែ​ក្លាយ​ជា​វិធីសាស្ត្រ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ឫស​លើ​រាងកាយ។

២. ប្រេង​ល្ហុង​ខ្វង

អ្វី​ត្រូវ​មាន៖ ប្រេង​ល្ហុង​ខ្វង​សុទ្ធ

អ្វី​ត្រូវ​ធ្វើ៖ លាប​ប្រេង​ទៅ​លើ​ឫស រួច​ទុក​ចោល​ឲ្យ​ស្ងួត និង​ត្រូវធ្វើ​បែប​នេះ ២-៣ដងក្នុង​មួយថ្ងៃ

ហេតុ​អ្វី​មាន​ប្រសិទ្ធភាព? ថ្វី​ត្បិត​តែ​វិធីនេះ​​ត្រូវ​ចំណាយ​ពេល​ច្រើន​សប្ដាហ៍​ទម្រាំ​ឃើញ​លទ្ធផល​ក៏​ដោយ ប្រេង​ល្ហុង​ខ្វង​គឺ​ជា​វិធី​ដ៏​ល្អ​មួយ​ដើម្បី​កម្ចាត់​បញ្ហា​ឫស​ជា​រៀង​រហូត។ ល្ហុង​ខ្វង​មាន​លក្ខណៈ​សម្បត្តិ​ប្រឆាំង​មេរោគ ហើយ​​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ដែល​នឹង​ជួយ​យើង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ papillomavirus ដែល​បង្ក​ឲ្យ​មាន​ឫស​លើ​រាងកាយ​បាន។

៣. ខ្ទឹមស

អ្វី​ត្រូវ​មាន៖ ខ្ទឹម​ស

អ្វី​ត្រូវ​ធ្វើ៖ បុក​ខ្ទឹម ២-៣កំពឹស រួច​លាប​ទៅ​លើ​ឫស យើង​អាចធ្វើ​វិធី​នេះ ១ដងក្នុង​មួយ​ថ្ងៃ

ហេតុ​អ្វី​មាន​ប្រសិទ្ធភាព? ខ្ទឹម​ស​ជា​ឱសថ​ដ៏​ល្បី​មួយ​ដោយសារ​លក្ខណៈសម្បត្តិ​ប្រឆាំងនឹងមេរោគដែល​អាច​ការពារ​យើង​ពី​មេរោគ បាក់តេរី ផ្សិត និង​ប៉ារ៉ាស៊ីត​ផ្សេងៗ។ លក្ខណៈ​សម្បត្តិ​ទាំងអស់​នេះ​ធ្វើ​ឲ្យ​ខ្ទឹមស​មាន​ប្រយោជន៍​ខ្លាំង​ណាស់​នៅ​ពេល​និយាយ​ពី​ការ​កម្ចាត់​បញ្ហា​ឫស​លើ​រាងកាយ។

៤. ម្សៅ Baking Soda

អ្វី​ត្រូវ​មាន៖ ម្សៅ Baking Soda ៣-៤ស្លាបព្រា និងទឹក​មួយ​កូន​ចាន​ចង្កឹះ

អ្វី​ត្រូវ​ធ្វើ៖ លាយ​ម្សៅ​ចូល​ទៅ​ក្នុង​ទឹក រួច​លាប​លើ​ឫស ទុក​ចោល ៣០​នាទី រួច​លាង​ទឹក​ចេញ

ហេតុ​អ្វី​មាន​ប្រសិទ្ធភាព? ដោយសារ​តែ​លក្ខណៈ​សម្បត្តិ​ប្រឆាំង​នឹង​ការ​រលាក និង​សម្លាប់​មេរោគ​របស់​ Baking Soda អាច​ជា​ជំនួយ​ដ៏​ល្អ​បំផុត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ​ផ្សេងៗ។

ឫស​លើ​រាងកាយ

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to Remove Annoying Papillomas and Warts Once For All https://brightside.me/inspiration-health/10-home-remedies-to-get-rid-of-papillomas-and-warts-526260/?fbclid=IwAR0jmlqioe_s-2l5imDuCINwXhRelQNk0hVeq2g2JtX2ONYv6yhgqfW_0ew

How to get rid of warts https://www.health.harvard.edu/diseases-and-conditions/how-to-get-rid-of-warts

កំណែ​ប្រែបច្ចុប្បន្ន

19/09/2024

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ពិត​អត់ ទឹកកាមជួយ​កម្ចាត់​បញ្ហា​មុន​បាន?

ស្បែកស្នាម សម្បុរមិនស៊ីគ្នា សាកដោះស្រាយ​តាមរូបមន្តធម្មជាតិប៉ុន្មាននេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 19

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម