ឫសជាការលូតលាស់នៃស្បែក ដែលបង្កឡើងដោយវីរុស ហើយជាទូទៅ វាកើតលើកុមារ។ ឫសភាគច្រើនកើតនៅលើដៃ ជើង និងពេលខ្លះកើតនៅលើផ្នែកណាមួយនៃរាងកាយ។ ឫសមានច្រើនប្រភេទ ដែលមានពណ៌ដូចទៅនឹងស្បែករបស់យើង ប៉ុន្តែឫសខ្លះទៀតក៏អាចមានពណ៌ខ្មៅ។ ផ្ទៃនៃឫសអាចមានសភាពរលោង ឬគ្រើម។ ឫសបណ្ដាលមកពីវីរុសHPV ដែលធ្វើឲ្យស្រទាប់ខាងលើនៃស្បែកលូតលាស់យ៉ាងឆាប់រហ័ស និងអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន។