ការ៉ុតមិនត្រឹមតែមានអត្ថប្រយោជន៍ខ្លាំងសម្រាប់សុខភាពភ្នែកប៉ុណ្ណោះទេ ប៉ុន្តែក៏សម្បូរទៅដោយវីតាមីន ជាតិរ៉ែ និងអុកស៊ីតកម្មដែលជាគ្រឿងផ្សំដ៏ស័ក្ដិសមសម្រាប់ការថែរក្សាស្បែកដូចគ្នា។ ម៉ាសការ៉ុតអាចជួយឲ្យស្បែកភ្លឺថ្លា និងទន់រលោងតាមបែបធម្មជាតិ ហើយយើងអាចអនុវត្តរូបមន្តនេះចំនួន ២ដងក្នុងមួយសប្ដាហ៍ ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ។
តើម៉ាសការ៉ុតមានអត្ថប្រយោជន៍អ្វីខ្លះ?
១. ជួយឲ្យស្បែកភ្លឺថ្លា
ម៉ាសការ៉ុតអាចជួយឲ្យស្បែកភ្លឺថ្លា ដោយសារតែវាផ្ទុកសារធាតុBeta carotene វីតាមីនC វីតាមីនK និងជាតិសរសៃខ្ពស់។ មួយវិញទៀត សារធាតុចិញ្ចឹមទាំងអស់នេះក៏អាចជួយឲ្យស្បែកទន់រលោង និងកម្ចាត់ចោលបញ្ហាស្បែកមួយចំនួនបានផងដែរ។
២. រារាំងការផលិតជាតិខ្លាញ់
ទន្ទឹមនឹងនេះដែរ ម៉ាសការ៉ុតអាចជួយឲ្យស្បែករបស់យើងគ្មានស្លាកស្នាម ជួយឲ្យស្បែកក្មេងជាងវ័យ និងកម្ចាត់ចោលកោសិកាងាប់របស់ស្បែក។ វីតាមីនAនៅក្នុងការ៉ុតអាចជួយកាត់បន្ថយការផលិតជាតិខ្លាញ់ដែលលើស និងរក្សាស្បែកឲ្យនៅស្រស់ថ្លា និងគ្មានជាតិពុល។ លើសពីនេះ ម៉ាសការ៉ុតអាចជួយរក្សាជាតិទឹកនៃស្បែក និងជួយកម្ចាត់បាក់តេរីលើស្បែកដែលអាចនាំឲ្យមានការបង្ករោគនៃស្បែក។
៣. ផ្ដល់សំណើមដល់ស្បែកស្ងួត
លើសពីនេះ ការ៉ុតសម្បូរទៅដោយប៉ូតាស្យូមដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការបំបាត់ភាពស្ងួតនៃស្បែក ថែបំប៉ន ក៏ដូចជាផ្ដល់សំណើមដល់ស្បែកបានយ៉ាងល្អឥតខ្ចោះ។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
៤. ការពារកម្ដៅថ្ងៃ និងពន្យារភាពចាស់
សារធាតុBeta-carotene និងCarotenoids នៅក្នុងការ៉ុត អាចការពារប្រឆាំងនឹងកាំរស្មីUVA ព្រមទាំងអាចកម្ចាត់ការរលាកដោយកម្ដៅថ្ងៃថែមទៀតផង។ មួយវិញទៀត ម៉ាសធម្មជាតិមួយប្រភេទនេះ ក៏ស័ក្តិសមសម្រាប់គ្រប់ប្រភេទស្បែក មិនថាស្បែកខ្លាញ់ ស្បែកចាស់ជ្រីវជ្រួញ ស្បែកងាយកើតមុន និងស្បែកស្ងួត ព្រមទាំងស្បែកងាយប្រតិកម្ម។
តិចនិកធ្វើម៉ាសការ៉ុត
- ចំហុយការ៉ុតចំនួន២ រហូតដល់ការ៉ុតទន់
- កិនការ៉ុតឲ្យម៉ត់ល្អ និងទុករហូតដល់ត្រជាក់
- បន្ថែមទឹកឃ្មុំមួយស្លាបព្រាកាហ្វេ
- ច្របាច់ទឹកក្រូចឆ្មារមួយចំណិត
- កូរឲ្យសព្វល្អ។
[embed-health-tool-bmi]
អត្ថបទគួរអាន៖
- តិចនិកងាយៗទាំង៧ ជួយឲ្យក្រចករឹងមាំ មានសុខភាពល្អ
- ចង់ឲ្យក្រចកដុះវែងលឿន និងមានសុខភាពល្អ កុំរំលងវិធីទាំង៤នេះ
- ស្នាមអុជពណ៌សលើក្រចក បណ្ដាលមកពីមូលហេតុអ្វី?
- ទឹកក្រូចឆ្មារមានគុណសម្បត្តិច្រើនជួយសម្អាត និងថែក្រចកដៃ
- តើការលាបថ្នាំក្រចកទុករយៈពេលយូរមានផលប៉ះពាល់ដែរឬទេ?
- សញ្ញាលើក្រចកទាំងនេះ បញ្ជាក់ពីបញ្ហាសុខភាព
វិធីសាស្ត្រប្រើប្រាស់ម៉ាសមុខ
- សម្អាតមុខដោយប្រើសំឡីសើម
- លាបម៉ាសការ៉ុតស្ដើងៗនៅលើមុខ
- ទុកចោលមួយសន្ទុះឲ្យជិតស្ងួត សឹមលាងសម្អាតមុខចេញ
- ជូតមុខឲ្យស្ងួតល្អ ទើបលាបក្រែមផ្ដល់សំណើម។