backup og meta

ម៉ាស្សាមុខជំរុញរំហូរទឹករងៃ ផ្ដល់ប្រយោជន៍ច្រើនយ៉ាងដល់ផ្ទៃមុខ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 11, 2022

    ម៉ាស្សាមុខជំរុញរំហូរទឹករងៃ ផ្ដល់ប្រយោជន៍ច្រើនយ៉ាងដល់ផ្ទៃមុខ

    ការម៉ាស្សាមុខជំរុញរំហូរទឹករងៃជាបច្ចេកទេសម៉ាស្សាផ្ទៃមុខ និងក ដោយប្រើចលនាថ្នមៗ និងយឺតៗអូសសង្កត់លើប្រព័ន្ធទឹករងៃដើម្បីកម្ចាត់​ជាតិពុលចេញពីផ្ទៃមុខតាមវិធីធម្មជាតិ។ តើការម៉ាស្សាបែបនេះផ្តល់ប្រយោជន៍អ្វីខ្លះដល់ស្បែកមុខ? ហើយយើងគួរម៉ាស្សាមុខបែបណា?

    ១. ការម៉ាស្សាមុខជំរុញរំហូរទឹករងៃជួយស្បែកមុខ

  • កម្ចាត់ជាតិពុលចេញពីផ្ទៃមុខ
  • កាត់​បន្ថយ​រង្វង់ភ្នែកខ្មៅ​ និងការហើមក្រោម​ភ្នែក
  • កាត់​បន្ថយការហើមមុខដោយជំរុញការបញ្ចេញជាតិទឹកពីផ្ទៃមុខ
  • ជួយឱ្យចរន្តឈាមលើផ្ទៃមុខរត់បានល្អ
  • ជួសជុលកោសិកាស្បែកមុខ
  • កាត់បន្ថយស្នាមមុន និងការកើតមុន
  • ២. វិធីម៉ាស្សាមុខជំរុញរំហូរទឹករងៃ

    យើងត្រូវសម្អាតដៃឱ្យស្អាតជាមុនសិនមុននឹងចាប់ផ្តើមម៉ាស្សាមុខជំរុញរំហូរទឹករងៃតាមជំហានដូចខាងក្រោម៖

    ក. ម៉ាស្សាថ្ងាស

    ដាក់ម្រាមដៃបួនទាំងសង (ចង្អុរ កណ្តាល នាង និងកូន) នៅកណ្តាលថ្ងាស ហើយអូសទាញម្រាមដៃមកកាន់សៀតផ្កា ៣ ដង។

    ខ.ម៉ាស្សាត្រចៀក

    យកម្រាមដៃសងខាងទាំង ៥ សង្កត់ថ្នមៗ ៣ ដងនៅតំបន់ក្រោយទង​ត្រចៀកទាំងសងខាងដើម្បីធ្វើឱ្យប្រព័ន្ធទឹករងៃសកម្ម។

    គ. ម៉ាស្សាក្រោមភ្នែក

    យកម្រាមដៃ​ចង្អុលសង្ក់តលើថង់ដក់ក្រោមគល់ភ្នែក រួចអូសថ្នមៗទៅកាន់សៀតផ្កា ៣ ដង។

    ម៉ាស្សារង្វង់ក្រោមភ្នែក

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ឃ. ម៉ាស្សាត្របកភ្នែក

    យកម្រាមដៃ​ចង្អុលសង្កត់លើត្របកភ្នែកត្រង់ចំណុចប្រសព្វនឹងរន្ធទឹកភ្នែក រួចអូសថ្នមៗទៅកាន់សៀតផ្កា ៣ ដង។

    ង. ម៉ាស្សាច្រមុះនិងមាត់

    យកម្រាមដៃកណ្តាលសង្កត់លើចង្អូរលើបបូរមាត់ ៣ ដង (សាច់ចន្លោះច្រមុះនិងមាត់) រួចយកម្រាមដៃកណ្តាលទាំងសងខាងអូសពីចង្អូរលើបបូរមាត់ទៅកាន់គុម្ពត្រចៀក ៣ ដង។

    ច. ម៉ាស្សាចង្កា

    យកម្រាមដៃចង្អុរ និងកណ្តាលដៃទាំងសងខាងមកអូសថ្នមៗពីចំណុចកណ្តាលចង្កាទៅកាន់ថ្គាម រួចអូសទៅទងក្រោយទងត្រចៀក ៣ ដង។

    ឆ. ម៉ាស្សាក

    ជាចុងក្រោមយើងត្រូវប្រើចុងម្រាមដៃចង្អុរ និងកណ្តាលមកសង្កត់ថ្នមៗ​លើសៀតផ្កាទាំងសងខាង រួចអូសមកកាន់គុម្ពត្រចៀក ហើយអូស​មកកាន់តំបន់ក្រោយទងត្រចៀក។ បន្ទាប់មកអូសថ្នមៗចុះមកកាន់ចន្លោះឆ្អឹងដងកាំបិត និងអូសតាមចន្លោះឆ្អឹងដងកាំបិតមកកាន់ចំណុច​ប្រសព្វនៅកណ្តាលទ្រូង ៣ ដង។

    បន្ទាប់ពីម៉ាស្សាមុខជំរុញរំហូរទឹករងៃហើយ យើងត្រូវលាងសម្អាតផ្ទៃមុខជាមួយទឹកក្តៅឧណ្ហៗ រួចលាបក្រែមផ្តល់សំណើម ឬសេរ៉ូម ហើយរំលង ២-៣ ថ្ងៃ ចាំម៉ាស្សាបែបនេះម្តងទៀត។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    – ការម៉ាស្សាជំរុញរំហូរទឹករងៃពីផ្ទៃមុខអាចជួយ៖
    • កម្ចាត់ជាតិពុលចេញពីផ្ទៃមុខ
    • កាត់​បន្ថយការហើមមុខ
    • ជួយឱ្យចរន្តឈាមលើផ្ទៃមុខរត់បានល្អ
    • ជួសជុលកោសិកាស្បែកមុខ
    • កាត់បន្ថយការកើតមុន
    – យើងត្រូវលាងសម្អាតមុខឱ្យស្អាតមុនពេល និងក្រោយពេលម៉ាស្សាជំរុញរំហូរទឹករងៃពីផ្ទៃមុខ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Jul 11, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម