backup og meta

ទម្លាប់ ៦ យ៉ាងធ្វើឱ្យថ្ងាសជ្រួញមុនអាយុ ស្រីៗគួរដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 06, 2023

    ទម្លាប់ ៦ យ៉ាងធ្វើឱ្យថ្ងាសជ្រួញមុនអាយុ ស្រីៗគួរដឹង

    ថ្ងាសជ្រួញធ្វើឱ្យមុខយើងចាស់ជាងអាយុ និងធ្វើឱ្យបាត់បង់សម្រស់លើ​ផ្ទៃមុខ។ ពិតណាស់កត្តាអាយុ​ធ្វើឱ្យស្បែកលើថ្ងាសយើងជ្រួញ ប៉ុន្តែទម្លាប់មួយ​​ចំនួនក៏អាចបណ្តាលឱ្យថ្ងាស​យើងជ្រួញមុន​អាយុ​ដែរ។ តើទម្លាប់អ្វីខ្លះ​ចូលរួមចំណែកធ្វើឱ្យថ្ងាសយើងជ្រួញ?

    ១. ធ្វើចលនាមុខច្រើន

    ទំនាញផែនដី បូករួមនឹងការធ្វើចលនាមុខដដែលញឹកញយដូចជា សើច ញញឹម ចងចិញ្ចើម ងឿង​ឆ្ងល់ជាដើមបណ្តាលឱ្យសាច់ដុំគ្រប់គ្រងចលនារបស់ថ្ងាសកន្ត្រាក់ញឹកញាប់ ហើយបង្កឱ្យដាច់​សរសៃ​ខូឡាជែន​នៅក្នុងកោសិកា​ស្បែកថ្ងាស។ យូរៗទៅថ្ងាសយើងក៏មានស្នាមជ្រួញ។

    ២. ត្រូវកម្តៅថ្ងៃ

    ការបំផ្លាញរបស់កាំរស្មី UV ពីកម្តៅថ្ងៃញឹកញាប់ធ្វើឱ្យស្បែកថ្ងាសជ្រីវជ្រួញ​ដោយបំផ្លាញស្រទាប់​ស្បែក​ថ្ងាស។ កាំរស្មី UV បំផ្លាញសរសៃខូឡាជែននៅក្នុងកោសិកាស្បែក បន្ទាប់មកសរសៃយឺតក្នុងកោសិកាស្បែកក៏ចាប់ផ្តើមកកកុញចូលគ្នាព្រោះគ្មានសរសៃខូឡាជែនជួយទប់ និង​ទ្រទ្រង់។

    កាំ​រស្មី UV

    ៣. គេងផ្កាប់មុខ

    ការគេងផ្កាប់មុខក៏ធ្វើឱ្យថ្ងាសយើងជ្រួញដែរព្រោះស្បែកថ្ងាស​រង​សម្ពាធ​ពី​ទម្ងន់សង្កត់ផ្ទៃមុខទៅលើខ្នើយដែលបង្កឱ្យមានស្នាមលើថ្ងាស។ សកម្មភាពដដែរៗនេះបណ្តាល​ឱ្យដាច់សរសៃ​ខូឡាជែន​នៅ​ក្នុង​កោសិកាស្បែកថ្ងាស ហើយធ្វើឱ្យថ្ងាសយើងជ្រួញ។

    គេងផ្កាប់

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ៤. ប៉ះពាល់នឹងជាតិពុលក្នុងបរិយាកាស

    ការប៉ះពាល់ខ្យល់កខ្វក់ដែលពោរពេញទៅដោយផ្សែង ធូលីដីជាដើមធ្វើ​ឱ្យប្រព័ន្ធ​បន្សាប​ជាតិពុល​របស់រាងកាយយើងចុះខ្សោយ ហើយបណ្តាល​ឱ្យ​រ៉ាឌីកាល់សេរីបំផ្លាញស្បែករបស់យើង។ រ៉ាឌីកាល់​គឺជាម៉ូលេគុលអុកស៊ីសែន​មិនស្ថិតស្ថេរដែលមានសមត្ថភាពផ្លាស់ប្តូរហ្សែនរបស់កោសិកាស្បែក។ រ៉ាឌីកាល់សេរីធ្វើឱ្យស្បែកថ្ងាសយើងខូច និងមានស្នាមជ្រួញដោយជំរុញអង់ស៊ីមបំបែក​ខូឡាជែន​របស់​ស្បែកសកម្ម។

    ៥. ជក់បារី

    សារធាតុគីមីពុលក្នុងបារីអាចបំផ្លាញពណ៌ និងភាពយឺតរបស់ស្បែក ហើយ​​ថែមទាំងផលិតអង់ស៊ីម​បំបែក​ខូឡាជែនរបស់ស្បែកទៀតផង។ លើស​ពី​នេះ​ទៅទៀត ជាតិនីកូទីននៅក្នុងបារីអាចបណ្តាល​ឱ្យសរសៃ​ឈាម​​នៅក្នុងស្រទាប់ខាងក្រៅរបស់ស្បែករួមតូចដែលធ្វើឱ្យបរិមាណ​អុកស៊ីសែន ឈាម និងសារធាតុចិញ្ចឹមផ្សេងៗ​ចូលទៅចិញ្ចឹម និងជួសជុល​កោសិកាស្បែកបានតិច។

    secondhand smoke

    ៦. ប្រើគ្រឿងតុបតែងមុខផ្ទុកសារធាតុគីមី

    ផលិតផលតុបតែងមុខមួយចំនួនធ្វើឱ្យស្បែកបាត់បង់ភាពយឺត ព្រោះមានផ្ទុកសារធាតុគីមីដែល​ប៉ះពាល់​ដល់ការផលិតសរសៃខូឡាជែន និងសរសៃយឺតរបស់កោសិកាស្បែក។

    ដើម្បីការពារ ឬកាត់បន្ថយថ្ងាសជ្រួញ យើងគួរកាត់បន្ថយសកម្មភាពដូចរៀបរាប់ខាងលើ និងលាបឡេការពារកម្តៅថ្ងៃជាប្រចាំ។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Feb 06, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម