ស្រីៗយើងតែងតែផ្ដោតសំខាន់ទៅលើការថែទាំស្បែកពីខាងក្រៅ ដូចជាការជ្រើសរើសផលិតផលថែទាំស្បែកល្អៗ ជម្រុះកោសិកាចាស់ៗ និងម៉ាស្សាមុខជាទៀងទាត់។ ប៉ុន្តែ យើងដឹងអត់ថា ស្បែកយើងមានសភាពទន់ខ្សោយ និងត្រូវការតុល្យភាពដោយការបញ្ចូលសារធាតុចិញ្ចឹមល្អៗទៅក្នុងរបបអាហារជាប្រចាំ។ ពិតណាស់ អ្វីដែលយើងញ៉ាំរាល់ថ្ងៃ មានឥទ្ធិពលខ្លាំងមកលើស្បែករបស់យើង ហេតុនេះហើយ គ្នាយើងគួរជ្រើសរើសសារធាតុចិញ្ចឹមដែលស័ក្ដិសមចំពោះស្បែក។
សារធាតុចិញ្ចឹម៣ប្រភេទ ជួយឲ្យស្បែកកាន់តែលេចធ្លោទ្វេដង
១. វីតាមីនC
វីតាមីនC មានសមត្ថភាពខ្ពស់ក្នុងការកាត់បន្ថយភាពចាស់នៃស្បែក និងមានតួនាទីផលិតខូឡាជែន។ បន្ថែមពីនេះ វីតាមីនមួយប្រភេទនេះ ក៏ជួយព្យាបាលការបំផ្លាញស្បែកដោយកម្ដៅថ្ងៃផងដែរ។ ដូចនេះ គ្នាយើងគួរញ៉ាំទឹកក្រូចស្រស់ នៅពេលព្រឹកព្រលឹម ទើបជាការប្រសើរ ហើយមួយវិញទៀត យើងត្រូវញ៉ាំអាហារដែលផ្ទុកវីតាមីនC ជាប្រចាំ ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ និងជួយឲ្យស្បែកមានសុខភាពល្អ។ អាហារដែលសម្បូរទៅដោយវីតាមីនC មានដូចជាពពួកផ្លែក្រូច និងស្រ្តប៊ឺរី។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
២. វីតាមីនD
ដើម្បីបំពេញមុខងារបានត្រឹមត្រូវ រាងកាយយើងត្រូវការវីតាមីន និងសារធាតុរ៉ែជាច្រើនប្រភេទ។ វីតាមីនដ៏សំខាន់បំផុតមួយសម្រាប់រាងកាយ គឺវីតាមីនD ជាវីតាមីនដ៏មានសារៈសំខាន់បំផុត សម្រាប់មុខងារជីវសាស្ត្រ។ វីតាមីនD មានមុខងារប្រឆាំងនឹងអុកស៊ីតកម្ម និងជួយបង្ការបញ្ហាចាស់មុនវ័យ។ ចំពោះអាហារដែលសម្បូរទៅដោយវីតាមីនD មានដូចជាទឹកដោះគោ ស៊ុតផ្នែកពណ៌លឿង និងផ្សិតជាដើម។
[embed-health-tool-bmi]
៣. ខ្លាញ់អូមេហ្គា៣
ទន្ទឹមនឹងនេះ អាស៊ីដខ្លាញ់អូមេហ្គា៣ មាននៅក្នុងត្រីដែលមានខ្លាញ់ដូចជា ត្រីសាល់ម៉ុន ត្រីសាឌីន និងត្រីធូណា អាចជួយគ្រប់គ្រងការផលិតប្រេងនៃស្បែក ការពារខួរក្បាល កាត់បន្ថយការរលាកដោយផ្ទាល់ ព្រមទាំងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ការឈឺចាប់ពេលមករដូវ និងធ្វើឲ្យសុខភាពឆ្អឹងប្រសើរឡើង។ បន្ថែមពីនេះ ពពួកខ្លាញ់អូមេហ្គា៣ ក៏ជួយដល់ការវិវត្តនៃរបាំងស្បែក ការពារការកើតមុន និងធ្វើឲ្យស្បែកភ្លឺថ្លា ទន់រលោង ព្រមទាំងមានសុខភាពល្អ។
អត្ថបទគួរអាន៖
- ស្រីៗយើង នេះជារបៀបធ្វើក្រែមលាបមាត់ងាយៗតាមបែប
- វិធីខាត់ស្បែកត្រឹមត្រូវ ការពារកុំឲ្យខូចស្បែកមិនដឹងខ្លួន
- វិធីសាស្រ្តធម្មជាតិធ្វើស្រ្កាប់ខាត់ស្បែកមុខ គួរសាកល្បង
- ចែកគ្នាដឹង! វិធីកម្ចាត់មុនក្បាលខ្មៅលើច្រមុះតាមបែបធម្មជាតិ
- ប្រែបបូរមាត់ពីខ្មៅស្រអាប់ទៅជាទន់ល្មើយផ្កាឈូក ដោយរូបមន្ត ៨ យ៉ាងនេះ
- តិចនិកកម្ចាត់ខ្លាញ់កកក្រោមស្បែកភ្លៅ ស្រីៗយើងចែកគ្នាដឹង
ចំណុចសំខាន់
- វីតាមីន C
- វីតាមីន D
- និងខ្លាញ់អូមេហ្គា៣។