backup og meta

ចង់បានស្បែកភ្លឺថ្លាចេញពីខាងក្នុង ស្រីៗកុំរំលងវីតាមីនទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 15

    ចង់បានស្បែកភ្លឺថ្លាចេញពីខាងក្នុង ស្រីៗកុំរំលងវីតាមីនទាំងនេះ

    ស្រីៗ​យើង​តែងតែ​ផ្ដោត​សំខាន់​​ទៅ​លើ​ការ​ថែទាំ​ស្បែក​ពី​ខាង​ក្រៅ​ ដូចជា​ការ​ជ្រើសរើស​ផលិតផល​ថែទាំ​ស្បែក​ល្អៗ ជម្រុះ​កោសិកា​ចាស់​ៗ និង​ម៉ាស្សា​មុខ​ជា​ទៀងទាត់។ ប៉ុន្តែ​ យើង​ដឹង​អត់​ថា ស្បែក​យើង​មាន​សភាព​ទន់ខ្សោយ​ និង​ត្រូវការ​តុល្យភាព​ដោយ​ការ​បញ្ចូល​សារធាតុ​ចិញ្ចឹម​ល្អ​ៗ​ទៅ​ក្នុង​របប​អាហារ​​ជា​ប្រចាំ។ ពិត​ណាស់​ អ្វី​ដែល​យើង​ញ៉ាំ​រាល់​ថ្ងៃ មាន​ឥទ្ធិពល​​ខ្លាំង​​មក​លើ​ស្បែក​របស់​យើង​ ហេតុ​នេះ​ហើយ​ គ្នា​យើង​គួរ​ជ្រើសរើស​សារធាតុ​ចិញ្ចឹម​ដែល​ស័ក្ដិសម​ចំពោះ​ស្បែក​។

    ​​​​សារធាតុ​ចិញ្ចឹម​​៣​ប្រភេទ ជួយ​ឲ្យ​ស្បែក​កាន់​តែ​លេចធ្លោ​ទ្វេ​ដង

    ១. វីតាមីន​C

    វីតាមីន​C ​​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​កាត់បន្ថយ​ភាព​ចាស់​​នៃ​ស្បែក​ និង​មាន​តួនាទី​ផលិត​ខូឡាជែន។ បន្ថែម​ពី​នេះ វីតាមីន​មួយ​ប្រភេទ​នេះ​​ ក៏​ជួយ​ព្យាបាល​ការ​បំផ្លាញ​ស្បែក​ដោយ​កម្ដៅ​ថ្ងៃ​ផង​ដែរ។ ដូចនេះ គ្នា​យើង​គួរ​ញ៉ាំ​ទឹក​ក្រូច​ស្រស់​​ នៅ​ពេល​ព្រឹក​ព្រលឹម​ ទើប​ជា​ការ​ប្រសើរ ហើយ​មួយ​វិញ​ទៀត​ យើង​​ត្រូវ​ញ៉ាំ​អាហារ​ដែល​ផ្ទុក​វីតាមីន​C ជា​ប្រចាំ ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ និង​ជួយ​ឲ្យ​ស្បែក​​មាន​សុខភាព​ល្អ។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​C មាន​ដូចជា​ពពួក​ផ្លែ​ក្រូច និង​ស្រ្តប៊ឺរី។

    វីតាមីន C

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ២. វីតាមីន​D

    ដើម្បី​បំពេញ​មុខងារ​បាន​ត្រឹមត្រូវ រាងកាយ​យើង​ត្រូវការ​វីតាមីន​ និង​សារធាតុ​រ៉ែ​ជា​ច្រើន​ប្រភេទ។ វីតាមីន​ដ៏​សំខាន់​បំផុត​មួយ​សម្រាប់​រាងកាយ​ គឺ​វីតាមីន​D ​ជា​វីតាមីន​ដ៏​មាន​សារៈសំខាន់​បំផុត​ សម្រាប់​មុខងារ​ជីវសាស្ត្រ។ វីតាមីន​D មាន​មុខងារ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ និង​ជួយ​បង្ការ​បញ្ហា​ចាស់​មុន​វ័យ។ ចំពោះ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​D ​មាន​ដូចជា​ទឹក​ដោះ​គោ​ ស៊ុត​ផ្នែក​ពណ៌​លឿង និង​ផ្សិត​ជា​ដើម។

    សម្រស់

    ៣. ខ្លាញ់​អូមេហ្គា​៣

    ទន្ទឹម​នឹង​នេះ​ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ​​​មាន​នៅ​ក្នុង​ត្រី​ដែល​មាន​ខ្លាញ់​ដូចជា​ ត្រី​សាល់ម៉ុន ត្រី​សាឌីន និង​ត្រី​ធូណា អាច​ជួយ​គ្រប់គ្រង​ការ​​​ផលិត​​ប្រេង​​នៃ​ស្បែក ការពារ​ខួរ​ក្បាល ​កាត់បន្ថយ​ការ​រលាក​ដោយ​ផ្ទាល់​ ព្រម​ទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង ការ​ឈឺចាប់​ពេល​​មក​រដូវ និង​ធ្វើ​ឲ្យ​សុខភាព​ឆ្អឹង​ប្រសើរ​ឡើង។ បន្ថែម​ពី​នេះ ពពួក​ខ្លាញ់​អូមេហ្គា​៣ ក៏​ជួយ​ដល់​​ការវិវត្ត​​នៃ​របាំង​ស្បែក​ ការពារ​ការ​កើត​មុន និង​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា ទន់​រលោង ព្រម​ទាំង​មាន​សុខភាព​ល្អ។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ការថែទាំស្បែកពីខាងក្រៅ ដោយប្រើផលិតផលថែទាំស្បែក ឬម៉ាស្សាស្បែកមុខជា​ប្រចាំ​ នៅមិនទាន់គ្រប់គ្រាន់ទេ។ ស្រីៗយើងចាំបាច់ចិញ្ចឹមបំប៉នស្បែកពីខាងក្នុង ដោយការជ្រើសរើសរបបអាហារដ៏ត្រឹមត្រូវ ដើម្បីជួយឲ្យស្បែកភ្លឺថ្លាចេញពីខាងក្នុង។ ពិតណាស់ វីតាមីនជំនួយស្បែកដែលយើងមិនគួររំលងដែល​មាន​ក្នុង​របបអាហារ​នោះមានដូចជា៖
    • វីតាមីន C
    • វីតាមីន​ D
    • និង​ខ្លាញ់​អូមេហ្គា៣។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 15

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម