backup og meta

តិចនិកមួយ​ចំនួន ជួយឲ្យ​រាងកាយផលិតខូឡាជែនសម្រាប់សុខភាពស្បែក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 22, 2023

    តិចនិកមួយ​ចំនួន ជួយឲ្យ​រាងកាយផលិតខូឡាជែនសម្រាប់សុខភាពស្បែក

    ខូឡាជែនគឺជាប្រូតេអ៊ីនម្យ៉ាងដែលរាងកាយរបស់យើងអាចផលិតបានដោយខ្លួនឯង។ ខូឡាជែន មានអត្ថប្រយោជន៍ចំពោះសុខភាពច្រើន ច្រើន​យ៉ាង មាន​ដូច​ជា៖

  •  ធ្វើឲ្យស្បែកភ្លឺថ្លា
  •  ជួយឆ្អឹងឲ្យរឹងមាំ
  •  កាត់បន្ថយការឈឺចាប់តាមសន្លាក់
  •  បង្កើនម៉ាសសាច់ដុំ
  •  ជួយព្យាបាលរបួស
  • ជួយឲ្យធ្មេញរឹងមាំ
  • ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ខាងក្រោមជាវិធីជួយឲ្យរាងកាយអាចការពារ និង ផលិតខូឡាជែនបានដោយខ្លួនឯង៖

    ១.ហាត់ប្រាណលើកទម្ងន់

    ការហាត់ប្រាណលើកទម្ងន់ជួយជំរុញឲ្យរាងកាយផលិតខូឡាជែនក្នុងស្បែកបានល្អ ពិសេសពេលដែលស្បែកត្រូវទាញបន្ដឹងដោយសារ​រាងកាយខំប្រឹងបញ្ចេញថាមពល។ ការ​ហាត់ប្រាណនេះ អាចជួយបន្ដឹងស្បែក កាត់បន្ថយភាពជ្រីវជ្រួញដែលបណ្តាលមកពីការបំផ្លាញដោយពន្លឺព្រះអាទិត្យ ឬកត្តាផ្សេងៗទៀត។

    ការសិក្សាបានបង្ហាញថា អ្នកហាត់ប្រាណលើកទម្ងន់បានចាប់ពី២០សប្ដាហ៍ឡើង អាចជួយឲ្យការផលិតខូឡាជែនក្នុងស្បែករឹងមាំជាងអ្នកមិនបានហាត់។

    ២.ការពារខ្លួនពីកម្ដៅថ្ងៃ

    កម្ដៅ UV ព្រះអាទិត្យអាចបំផ្លាញខូឡាជែនក្នុងស្បែក ធ្វើស្បែកមានសភាពស្ងួត ស្វិត ជ្រីវជ្រួញចាស់ជាងវ័យ។ ដូច្នេះវិធីល្អបំផុតយើងត្រូវការពារស្បែកពីពន្លឺព្រះអាទិត្យឲ្យបាន មិនថាតាមវិធីណានោះទេ។ ការអនវុត្ដវិធីកាត់បន្ថយកម្ដៅពីពន្លឺព្រះអាទិត្យក៏ជួយ​ដល់ការផលិតប្រូតេអ៊ីននេះបានដែរ។

    ៣.គេងឲ្យបានគ្រប់គ្រាន់

    ការគេងបានគ្រប់គ្រាន់ក៏ជួយឲ្យរាងកាយអាចផលិតខូឡាជែនបានដែរ។ ព្រោះពេលយើងសម្រាក រាងកាយនឹងបញ្ចេញអ័រម៉ូនជាច្រើនប្រភេទជំនួយដល់ការលូតលាស់កោសិកា និង ជួយជម្រុះកោសិការចាស់ បង្កើតកោសិកាថ្មី។ ពិសេសពពួកសរសៃខូឡាជែនត្រូវបង្កើតឡើងវិញជាថ្មីជួយតភ្ជាប់កោសិកាស្បែក កាត់បន្ថយភាពជ្រួញ និង ធ្វើឲ្យស្បែកមានសំណើម។ ម្យ៉ាងវិញទៀត ការគេងបានគ្រប់គ្រាន់អាចជួយកាត់បន្ថយស្ដ្រេសបានល្អ។

    ៤.ញ៉ាំគ្រាប់ធញ្ញជាតិ

    គ្រាប់ធញ្ញជាតិជាប្រភពអាហារសម្បូរសារជាតិចិញ្ចឹមជំនួយដល់សុខភាពយ៉ាងច្រើន ក្នុងនោះមានពពួកប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា៣ និងជាតិរ៉ែ។ សារជាតិសំខាន់ៗទាំងនេះជួយការពាររាងកាយពីផលប៉ះពាល់ដោយអុកស៊ីតកម្មដែលបំផ្លាញ់ខូឡាជែននៅក្នុងស្បែក។ គ្រាប់ធញ្ញជាតិមានដូចជា គ្រាប់ជី គ្រាប់អាល់ម៉ុន គ្រាប់ផ្កាឈូករ័ត្ន និង គ្រាប់ស្វាយចន្ទីជាដើម។

    ៥.ញ៉ាំបន្លែ ផ្លែឈើ

    បន្លែផ្លែឈើជាប្រភពអាហារសម្បូរវីតាមីន C ដែលជាវីតាមីនសំខាន់ជួយឲ្យរាងកាយអាចចាប់យកសារជាតិសំខាន់ៗ​ផ្សេងទៀតមកប្រើប្រាស់។ មិនត្រឹមតែប៉ុណ្ណោះវីតាមីនប្រភេទនេះ ក៏ជួយដល់រាងកាយផលិតខូឡាជែនផងដែរ។

    ការសិក្សាបានបង្ហាញថា ការញ៉ាំអាហារខ្វះវីតាមីន C អាចបណ្ដាលឲ្យបរិមាណខូឡាជែនក្នុងរាងកាយខ្វះខាតដូចគ្នា ចំណែកសុខភាពស្បែកប្រឈមចុះខ្សោយ ចាស់ជាងវ័យ។

    អាហារចម្រុះពណ៌១

    ៦.ប្រើប្រាស់ប្រទាលកន្ទុយក្រពើ

    ប្រទាលកន្ទុយក្រពើជារូបមន្តធម្មជាតិ ជួយព្យាបាលបញ្ហាស្បែកបានច្រើន មិនថាបញ្ហាស្បែករលាក បញ្ហាស្បែកស្ងួតនោះទេ ព្រោះវាសម្បូរទៅដោយវីតាមីន E, C និង អាមីណូអាស៊ីត ដែលជាវិតាមីនសំខាន់បំផុត ជួយដល់ការផលិត ខូឡាជែន។

    អត្ថបទគួរអាន៖​

  • នៅក្មេងសោះសក់ឡើងស្កូវ មកពីអ្វី? ការពារ​បែបណា?
  • ជួបបញ្ហាសក់ឡើងប្រេង គួរពិចារណាលើ​អាហារប៉ុន្មានប្រភេទនេះ
  • ទម្លាប់ចូលគេងទាំងសក់សើម អាចបង្កឲ្យ​មាន​បញ្ហាទាំង ៧ យ៉ាងនេះ
  • ទម្លាប់​សាមញ្ញ​ទាំង​៧​នេះ អាច​​បណ្ដាល​ឲ្យ​សក់ជ្រុះ​ខ្លាំងហើយស្ដើង​ទៅ​ៗ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
  • ងាយៗ ជួយស្បែកក្បាលសុខភាពល្អ សក់កាន់តែវែងទាក់ទាញខ្លាំង
  • វីតាមីនសំខាន់ចំនួន ៤ ល្អ​សម្រាប់​សុខភាព​សក់
  • វីតាមីន C ជួយជំរុញការសំយោគកូឡាជែន ខណៈពេលដែលវីតាមីន E ផ្តល់នូវការការពារប្រឆាំងអុកស៊ីតកម្មប្រឆាំងនឹងការបំផ្លាញកាំរស្មី UV និងកត្តាបរិស្ថានផ្សេងទៀតដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ខូឡាជេន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ អឿ អ៊ុយ · កែ Aug 22, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម