backup og meta

ទម្លាប់ប្រចាំថ្ងៃទាំង ៦ នាំឲ្យស្រីៗមើលទៅចាស់ជាងវ័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទម្លាប់ប្រចាំថ្ងៃទាំង ៦  នាំឲ្យស្រីៗមើលទៅចាស់ជាងវ័យ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពិត​ណាស់​ គ្មាន​អ្នក​ណា​ម្នាក់​​មិន​ចង់​បាន​សម្រស់​ស្រស់​ស្អាត និង​មាន​ភាព​ទាក់ទាញ​​នោះ​ទេ។ ប៉ុន្តែ គ្នា​យើង​ដឹង​អត់​ថា ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ អាច​ធ្វើ​ឲ្យ​យើង​មើល​ទៅ​ចាស់​មុន​អាយុ​ទៅ​ទៀត។ ដូច្នេះ​ហើយ​ យើង​គួរ​​រៀន​ស្វែង​យល់​ និង​ផ្លាស់ប្ដូរ​ទម្លាប់​ខុស​ឆ្គង​ទាំង​នោះ ​ឲ្យ​បាន​កាន់​តែ​​ឆាប់ ​កាន់​តែ​ប្រសើរ។

​​ទម្លាប់​ខុស​ឆ្គង​ដែល​ប៉ះពាល់​ដល់​ស្បែក

១. មិន​ផ្តល់​សំណើម​ដល់​ស្បែក

ជួនកាល​ ការងារ​មមាញឹក​ អាច​ធ្វើ​ឲ្យ​យើង​ភ្លេច​ផ្តល់​សំណើម​ដល់​ស្បែក​​ឲ្យ​បាន​គ្រប់គ្រាន់​ ដែល​ចំណុច​នេះ អាច​ជា​ហេតុ​ដែល​នាំ​ឲ្យ​​ស្បែក​កាន់​តែ​ឆាប់​ចាស់​ជ្រីវជ្រួញ។ ដូច្នេះ​ហើយ​ យើង​ចាំបាច់​ត្រូវ​ផ្តល់​សំណើម​ដល់​ស្បែក​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ទទួល​បាន​ស្បែក​ទន់​ម៉ត់​រលោង និង​​​​បង្កើត​ជា​របាំង​ការពារ​ស្បែក​ផង​ដែរ។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

២. មិន​លាង​ជម្រះ​គ្រឿង​សម្អាង​មុន​ចូល​គេង

ប្រសិនបើ​យើង​ប្រើ​ប្រាស់​គ្រឿង​សម្អាង​ជា​ប្រចាំ ការ​លាង​ជម្រះ​គ្រឿង​សម្អាង​ឲ្យ​បាន​ស្អាត​ល្អ គឺ​ជា​រឿង​ចាំបាច់​មួយ ដើម្បី​ជៀសវាង​ការ​ស្ទះ​រន្ធ​ញើស និង​បណ្តាល​ឲ្យ​កើត​មុន។

៣. ជម្រុះ​កោសិកា​ជ្រុល​ពេក

ជាមួយ​គ្នា​នេះ​ដែរ ការ​ជម្រុះ​កោសិកា​ស្បែក​ខ្លាំង​ជ្រុល​ ក៏​អាច​បង្ក​ឲ្យ​​មាន​ការ​រលាត់​​ផ្នែក​តូច​ៗ​នៃ​ស្បែក​ និង​បណ្តាល​ឲ្យ​ពណ៌​ស្បែក​មិន​ស្មើ​គ្នា​ផង​ដែរ​ ប្រសិនបើ​យើង​បន្ត​ទម្លាប់​​បែប​នេះ​រយៈពេល​យូរ។

៤. ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ជ្រុល

គ្នា​យើង​ដឹង​អត់​ថា​ ការ​ញ៉ាំ​ស្ករ​ក្នុង​កម្រិត​ច្រើន​​ជា​រៀង​រាល់​ថ្ងៃ អាច​​នាំ​ឲ្យ​ខូឡាជែន​នៃ​ស្បែក​ថយ​ចុះ​យ៉ាង​ឆាប់​រហ័ស។ ដូច្នេះ​ហើយ ប្រសិនបើ​យើង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​ខ្លាំង គឺ​ដល់​ពេល​ដែល​ត្រូវ​កាត់បន្ថយ​ហើយ។

៥. មិន​ញ៉ាំ​ទឹក​គ្រប់គ្រាន់

ទន្ទឹម​នឹង​នេះ​ដែរ ការ​ញ៉ាំ​ទឹក​មិន​គ្រប់គ្រាន់​ អាច​បណ្តាល​ឲ្យ​​យើង​ប្រឈម​នឹង​​បញ្ហា​សុខភាព​ជា​ច្រើន​ រួម​ទាំង​​បញ្ហា​សុខភាព​ស្បែក។ ដូច​នេះ យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​ចំនួន​៨​កែវ ជា​រៀង​រាល់​ថ្ងៃ។

[embed-health-tool-ovulation]

៦. ញ៉ាំ​គ្រឿង​ស្រវឹង​

គ្រឿង​ស្រវឹង​អាច​បំផ្លាញ​ស្បែក​របស់​យើង​ដោយ​មិន​ដឹង​ខ្លួន។ ប្រសិនបើ​យើង​ញ៉ាំ​គ្រឿង​ស្រវឹង​ញឹកញាប់ ដល់​ពេល​ដែល​យើង​គួរ​ផ្លាស់ប្ដូរ​ហើយ ពីព្រោះ​គ្រឿងស្រវឹងអាច​ស្រូប​យក​ជាតិ​ទឹក​ចេញ​ពី​ស្បែក​ និង​បន្សល់​ស្នាម​ជ្រីវជ្រួញ​​លើស្បែក​។​

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

What Do We Know About Healthy Aging?

https://www.nia.nih.gov/health/what-do-we-know-about-healthy-aging

Physical Activity for Different Groups

https://www.cdc.gov/physicalactivity/basics/age-chart.html

Youth and Tobacco Use

https://www.cdc.gov/tobacco/data_statistics/fact_sheets/youth_data/tobacco_use/index.htm

កំណែ​ប្រែបច្ចុប្បន្ន

21/02/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 21

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម