backup og meta

ស្បែកខ្លាញ់គួរថែមុខបែបណាកុំឲ្យឡើងមុន ឬកាន់តែឡើងខ្លាញ់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 22, 2023

    ស្បែកខ្លាញ់គួរថែមុខបែបណាកុំឲ្យឡើងមុន ឬកាន់តែឡើងខ្លាញ់?

    ស្រីៗ​ដែល​មាន​ស្បែក​ខ្លាញ់​ តែង​ប្រឈម​នឹង​ការ​ឡើង​ខ្លាញ់​ច្រើន​​ជ្រុល​​ ដែល​នាំ​ឲ្យ​ផ្ទៃ​មុខ​កើត​មាន​បញ្ហា​មួយ​ចំនួន​ ដូចជា​កើត​មុន​ រន្ធ​ញើស​ធំ ឬ​ស្ទះ​រន្ធ​ញើស។ល។ ម្យ៉ាង​វិញ​ទៀត ជាតិ​ពុល និង​ធូលី​ដី​ ក៏​អាច​បង្ក​ឲ្យ​កើត​មាន​កន្ទួល​ពកតូច​ៗនៅ​លើ​ស្បែក​ផង​ដែរ។ យ៉ាង​ណា​មិញ ដើម្បី​គ្រប់គ្រង​ការ​ផលិត​ខ្លាញ់​ឲ្យ​បាន​ល្អ គ្នា​យើង​ដែល​មាន​ស្បែក​ខ្លាញ់​គួរ​អនុវត្តន៍​តិចនិក​ថែរក្សា​​ស្បែក​​ដូច​ខាងក្រោម។

    ១. សម្អាត​ស្បែក

    ពិត​ណាស់ ដើម្បី​គ្រប់គ្រង​ជាតិ​ខ្លាញ់​ដែល​លើស​ យើង​ចាំបាច់​ត្រូវ​​សម្អាត​ស្បែក​ឲ្យ​បាន​ស្អាត​ល្អ ដោយ​លាង​មុខ​ចំនួន​​២​ទៅ​៣​ដង​ក្នុង​មួយ​ថ្ងៃ។ ជាមួយ​គ្នា​នេះ​ដែរ យើង​គួរ​ជ្រើសរើស​ហ្វូម​លាង​មុខ​ណា​ដែល​គ្មាន​ជាតិ​ខ្លាញ់ (Oil-free) និង​​មាន​សារធាតុ​ផ្សំ​​ដូចជា​Salicylic Acid, Tea tree oil រមៀត និង​ទឹក​ឃ្មុំ។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    វិធីសាស្ត្រ​ដ៏​សំខាន់​មួយ​​ទៀត គឺ​ការ​ជម្រុះ​កោសិកា​ចាស់​ៗ​ចំនួន​១​ដង ឬ​២​ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ធានា​ថា​ស្បែក​របស់​យើង​​​ជៀស​ផុត​ពី​ការ​កើត​មុន​គ្រប់​ប្រភេទ ក៏​ដូចជា​ជួយ​ឲ្យ​ស្បែក​មុខ​កាន់​តែ​ភ្លឺ​ស្រស់ថ្លា។

    ៣. ប្រើ​ទឹក​ជូត​មុខ​ដែល​គ្មាន​ជាតិ​អាកុល​ជា​រៀង​រាល់​ថ្ងៃ

    ការ​ជូត​សម្អាត​មុខ​ជា​រៀង​រាល់​ថ្ងៃ អាច​ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​ដែល​លើស និង​ធូលី​ដី​ចេញ​ពី​ស្បែក​របស់​យើង​បាន។ ដូច្នេះ​ហើយ គ្នា​យើង​មិន​គួរ​រំលង​ដំណាក់កាល​មួយ​នេះ​ទេ។

    អត្ថបទគួរអាន៖

    ៤. ផ្តល់​សំណើម​ដល់​ស្បែក និង​លាប​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​

    ស្បែក​ខ្លាញ់​ក៏​ត្រូវការ​ជាតិ​ទឹក​ និង​ការ​ផ្តល់​សំណើម​ដូច​គ្នា។ នៅ​ពេល​ដែល​យើង​មិន​ផ្តល់​សំណើម​ដល់​ស្បែក​ នោះ​ក្រពេញ​Sebaceous ​នឹង​ផលិត​ខ្លាញ់​កាន់​តែ​ច្រើន​ ដែល​ជា​ហេតុ​នាំ​ឲ្យ​យើង​ប្រឈម​នឹង​បញ្ហា​ស្បែក​ផ្សេង​ៗ។ ដូច្នេះ​ហើយ​ យើង​គួរ​​ជ្រើសរើស​ក្រែម​ផ្តល់​សំណើម​ដែល​​គ្មាន​ជាតិ​ប្រេង ​និង​ជា​ប្រភេទ​ទឹក​។ បន្ថែម​ពី​នេះ យើង​ចាំបាច់​ត្រូវ​លាប​ក្រែម​ការពារ​កម្តៅ​ថ្ងៃ​ឲ្យ​បាន​ទៀងទាត់ ទោះ​បី​ជា​ស្ថិត​នៅ​ក្នុង​​អាកាសធាតុ​​បែប​ណា​ក៏​ដោយ ព្រម​ទាំង​កាត់បន្ថយ​អាហារ​ចៀន​ ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ និង​​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ទើប​ជា​ការ​ប្រសើរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 22, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម