backup og meta

រូបមន្តម៉ាសបិទមុខធម្មជាតិ ប្រឆាំងនឹងភាពចាស់ ជួយឲ្យស្បែកភ្លឺថ្លា!

រូបមន្តម៉ាសបិទមុខធម្មជាតិ ប្រឆាំងនឹងភាពចាស់ ជួយឲ្យស្បែកភ្លឺថ្លា!

នៅ​ពេល​ចូល​ដល់​វ័យ​ជាង​ម្ភៃ​ក្រាស់ ច្បាស់​​ណាស់​​ថា គ្នា​យើង​អាច​នឹង​សង្កេត​ឃើញ​សញ្ញា​នៃ​ភាព​ចាស់​ដែល​លេច​ឡើង​នៅ​លើ​ស្បែក។ ពេល​​ខ្លះ ផលិត​ផល​ថែ​រក្សា​សម្រស់​ជា​ច្រើន​ដែល​មាន​លក់​នៅ​លើ​ទី​ផ្សារ មិន​ត្រូវ​នឹង​ស្បែក​យើង​ឡើយ។ ដូច្នេះ​ហើយ យើង​អាច​សាកល្បង​ប្រើ​ម៉ាស​បិទ​មុខ​រូបមន្ត​ធម្មជាតិ​ខាង​ក្រោម​នេះ ដើម្បី​ជួយ​ប្រឆាំង​នឹង​ភាព​ចាស់​ ជួយ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា​ក្មេង​ជាង​វ័យ​ ព្រម​ទាំង​ការពារ​​បញ្ហា​ស្បែក​ស្ងួត។

[embed-health-tool-bmi]

​​​​​​១. ម៉ាស​ត្រសក់

កិន​ត្រសក់​កន្លះ​ផ្លែ ដោយ​បន្ថែម​ទឹក​ក្រូច​ឆ្មារ​មួយ​ស្លាបព្រា​បាយ​ ហើយ​លាប​នៅ​លើ​ផ្ទៃ​មុខ រួច​ទុក​ចោល​រយៈពេល​១០ ទៅ​២០​នាទី។ បន្ទាប់​មក​ លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ត្រជាក់​ ជា​ការ​ស្រេច។ គ្នា​យើង​អាច​អនុវត្តន៍​រូបមន្ត​នេះ ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ជួយ​ឲ្យ​ស្បែក​ក្មេង​ជាង​វ័យ និង​ភ្លឺ​ថ្លា។

២. ម៉ាស​​ប្រទាល​កន្ទុយ​ក្រពើ

ជាមួយ​គ្នា​នេះ​ដែរ ស្រីៗ​យើង​ក៏​អាច​ប្រើ​​ប្រទាល​កន្ទុយ​ក្រពើ​ប្រមាណ​២​ស្លាបព្រា​បាយ ដោយ​លាយ​ជាមួយ​នឹង​ទឹក​ក្រូច​ឆ្មារ​ចំនួន​ពីរ​បី​ដំណក់​ រួច​ច្របល់​ល្បាយ​​ឲ្យ​សព្វ​ល្អ។ បន្ទាប់​មក​ លាប​លើ​ផ្ទៃ​មុខ និង​ទុក​ចោល​ប្រហែល​ជា​១០​នាទី សឹម​លាង​ជម្រះ​ចេញ​​ជាមួយ​នឹង​ទឹក​ធម្មតា។ ម៉ាស​នេះ មាន​ប្រសិទ្ធភាព​បង្ការ​ការ​បំផ្លាញ​ខូឡាជែន និង​បញ្ចៀស​ស្នាម​ជ្រីវជ្រួញ។ គ្នា​យើង​​អនុវត្តន៍​រូបមន្ត​នេះ ជា​រៀង​រាល់​ថ្ងៃ​តាម​តម្រូវការ។

​៣. ម៉ាស​កាហ្វេ

រូបមន្ត​ម៉ាស​មួយ​ប្រភេទ​នេះ​វិញ គ្នា​យើង​អាច​លាយ​ម្សៅ​កាហ្វេ​ចំនួន​១​ស្លាបព្រា​បាយ និង​ម្សៅ​កាកាវ​ចំនួន​១​ស្លាបព្រា​បាយ។ បន្ទាប់​មក​ចាក់​ប្រេង​ដូង​ចំនួន​១​ស្លាបព្រា​បាយ​ រួច​កូរ​ឲ្យ​សព្វ​ល្អ ទើប​យក​មក​លាប​នៅ​លើ​ផ្ទៃ​មុខ និង​ក ដោយ​ទុក​ចោល​រយៈពេល​១៥ ទៅ​៣០​នាទី មុន​នឹង​លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ត្រជាក់។ រូបមន្ត​ម៉ាស​កាហ្វេ​នេះ អាច​អនុវត្តន៍​ពីរ​បី​ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ និង​ជួយ​ជម្រុះ​កោសិកា​ងាប់​ៗ​ពី​ស្បែក៕

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

9 ways to prevent face mask skin problems

https://www.aad.org/public/everyday-care/skin-care-secrets/face/prevent-face-mask-skin-problems

Do Face Masks Really Work? The “Magic” Behind Face Masks — and How to Get the Most Out of Them

https://www.pennmedicine.org/updates/blogs/health-and-wellness/2020/march/the-magic-behind-face-masks

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
Face masks, gloves, and protecting your skin

https://intermountainhealthcare.org/blogs/topics/covid-19/2020/04/face-masks-gloves-and-protecting-your-skin/

កំណែ​ប្រែបច្ចុប្បន្ន

25/01/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 25

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម