backup og meta

ដោះស្រាយបញ្ហាស្នាមអុជខ្មៅលើផ្ទៃមុខ ជាមួយកំពូលរូបមន្តផ្សំពីដំឡូងបារាំង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 14

    ដោះស្រាយបញ្ហាស្នាមអុជខ្មៅលើផ្ទៃមុខ ជាមួយកំពូលរូបមន្តផ្សំពីដំឡូងបារាំង

    បញ្ហា​ស្នាម​អុជ​ខ្មៅ​លើ​ផ្ទៃ​មុខ តែង​​បង្ក​ជា​កង្វល់​ដ៏​ធំ​មួយ​សម្រាប់​ស្រីៗ​យើង។ ពិត​ណាស់​ មាន​​ផលិតផល​​កម្ចាត់​ស្លាកស្នាម​​ជា​ច្រើន​ប្រភេទ​​នៅ​លើ​ទី​ផ្សារ​​ ប៉ុន្តែ​រូបមន្ត​ធម្មជាតិ​តែង​​តែ​ជា​ជម្រើស​ដ៏​ល្អ​មួយ​​ ពីព្រោះ​វា​មិន​មាន​ជាតិ​កាត់​ដែល​ធ្វើ​ឲ្យ​ខូច​ស្បែក និង​សន្សំ​សំចៃ​ខ្ពស់។

    ជាក់ស្តែង ដំឡូង​បារាំង សម្បូរ​ទៅ​ដោយ​វីតាមីន​ ជាតិ​រ៉ែ និង​អង់ស៊ីម​ ដែល​ផ្តល់​គុណប្រយោជន៍​យ៉ាង​ច្រើន​ដល់​ស្បែក ដូចជា​ជួយ​កម្ចាត់​ស្នាម​អុជ​ខ្មៅ និង​​ធ្វើ​​ឲ្យ​ស្បែក​ភ្លឺ​ថ្លា។ ជា​ទូទៅ ស្នាម​អុជ​ខ្មៅ កើត​ឡើង​បណ្តាល​មក​ពី​កម្តៅ​ថ្ងៃ ការ​ប្រែប្រួល​អ័រម៉ូន​ ភាព​ចាស់ ស្នាម​មុន ឬ​ការ​រលាក។ ដូច្នេះ ដើម្បី​កម្ចាត់​បញ្ហា​មួយ​នេះ យើង​អាច​សាកល្បង​អនុវត្តន៍​រូបមន្ត​ធម្មជាតិ​​ដោយ​ប្រើ​ដំឡូង​បារាំង​​ដូច​ខាង​ក្រោម​។​​

    ១. ទឹក​ដំឡូង​បារាំង

    • ចិត​សំបក​ដំឡូង​បារាំង​ចំនួន​១​ផ្លែ និង​លាង​ទឹក​ឲ្យ​ស្អាត​ល្អ រួច​យក​មក​កាត់​ជា​ដុំ​តូចៗ
    • បន្ទាប់​មក​ ដាក់​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​ក្រឡុក​​ឲ្យ​​ម៉ត់​ល្អ និង​ត្រង​យក​តែ​ទឹក​ដោយ​ប្រើ​ស្បៃ
    • លាប​ទឹក​ដំឡូង​បារាំង​នៅ​លើ​ផ្ទៃ​មុខ ឬ​កន្លែង​ដែល​មាន​ស្លាកស្នាម​ ដោយ​ប្រើ​សំឡី
    • ទុក​ចោល​ពី​១៥ ទៅ​២០​នាទី និង​លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ត្រជាក់
    • អនុវត្តន៍​រូបមន្ត​នេះ​ជា​រៀង​រាល់​ថ្ងៃ​រយៈពេល​ពីរ​បី​សប្តាហ៍ ដើម្បី​ទទួល​បាន​លទ្ធផល​ជា​ទី​ជាប់​ចិត្ត។

    ម៉ាសដំឡូងបារាំង

    ២. ចំណិត​ដំឡូង​បារាំង

    • ចិត​ដំឡូង​បារាំង​ជា​បន្ទះ​ស្តើង​ៗ
    • ត្រដុស​ដំឡូង​បារាំង​នៅ​លើ​បរិវេណ​ដែល​មាន​ស្លាកស្នាម​​រយៈពេល​ពីរ​បី​នាទី រួច​ទុក​ចោល​ឲ្យ​ស្ងួត ប្រហែល​១០​ទៅ​១៥​នាទី
    • លាង​ជម្រះ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ
    • អនុវត្តន៍​រូបមន្ត​នេះ​ចំនួន​២​ដង​ក្នុង​មួយ​ថ្ងៃ សម្រាប់​រយៈពេល​ពីរ​បី​សប្តាហ៍​ ទើប​ជា​ការ​ប្រសើរ។

    ៣. ម៉ាស​ដំឡូង​បារាំង និង​ក្រូច​ឆ្មារ

  • ឈូស​ដំឡូង​បារាំង និង​​ច្របាច់​​យក​ទឹក​
  • ច្របាច់​ទឹក​ក្រូច​ឆ្មារ​កន្លះ​ផ្លែ​ទៅ​ក្នុង​ទឹក​ដំឡូង​បារាំង រួច​កូរ​ឲ្យ​សព្វ​ល្អ
  • លាប​នៅ​លើ​បរិវេណ​ដែល​មាន​ស្លាកស្នាម​ ដោយ​ប្រើ​ច្រាស់ ឬ​ម្រាម​ដៃ សឹម​ទុក​ចោល​រយៈពេល​១៥ ទៅ​២០​នាទី
  • បន្ទាប់​មក​លាង​សម្អាត​ចេញ​ជាមួយ​នឹង​ទឹក​ជា​ការ​ស្រេច
  • អនុវត្តន៍​រូបមន្ត​នេះ​ចំនួន​ពីរ​បី​ដង​ក្នុង​មួយ​សប្តាហ៍ ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់
  • ៤. ម៉ាស​ដំឡូង​បារាំង និង​ទឹក​ឃ្មុំ

    • កិន​ដំឡូង​បារាំង​ដែល​ស្ងោរ​រួច​ដោយ​ប្រើ​ស្លាបព្រា រហូត​បង្កើត​បាន​ជា​ល្បាយ​ម៉ត់
    • ចាក់​ទឹក​ឃ្មុំ​ចំនួន​១​ស្លាបព្រា​បាយ និង​កូរ​ឲ្យ​សព្វ​ល្អ រួច​យក​មក​លាប​នៅ​លើ​ផ្ទៃ​មុខ និង​បរិវេណ​ដែល​មាន​ស្នាម​អុជ​ខ្មៅ​ដទៃ​ទៀត
    • ទុក​ចោល​រយៈពេល​២០​ ទៅ​៣០​នាទី
    • លាង​ជម្រះ​ចេញ​ជាមួយ​នឹង​ទឹក​ក្តៅ​ឧណ្ហ​ៗ
    • ចូរ​អនុវត្តន៍​រូបមន្ត​នេះ​ចំនួន​២​ដង​ក្នុង​មួយ​សប្តាហ៍ សម្រាប់​រយៈពេល​ពីរ​បី​ខែ ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 14

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម