៤- មិនកាត់ក្រចកឲ្យស្អាត
ប្រុសៗច្រើនគួរសម មិនសូវយកចិត្តទុកដាក់សម្អាតក្រចកដៃ ក្រចកជើងទេ។ បើដៃយើងស្អាត តែក្រចកដៃមិនស្អាត បង្កឲ្យអ្នកជុំវិញខ្លួន មានចំណាប់អារម្មណ៍មិនល្អចំពោះយើង ពិសេសមិត្តស្រីយើងតែម្តង។ ហេតុនេះ គួរចំណាយពេលបន្តិចបន្តួច ទៅរកជាងធ្វើក្រចក ឬអាចស្នើមិត្តភក្ដិ បងប្អូន និងមិត្តស្រី ឬប្រពន្ធ ឲ្យកាត់តម្រឹមឲ្យក៏បាន។
៥- រោមច្រមុះ រោមចញ្ចើមវែងៗពេក
គួរកាត់រោមច្រមុះចេញ យ៉ាងហោចណាស់ម្ដងក្នុងមួយសប្ដាហ៍ ក្រៅពីនេះលាបក្រមួនលើរោមចិញ្ចើមពេលទៅកាត់សក់។ រោមចិញ្ចើមក្រាស់ធ្វើឲ្យមានអារម្មណ៍ថាពិសេសខ្លាំង បើវាដុះលើត្របកភ្នែកទាំងមូល នឹងធ្វើយើងមើលទៅ ដូចជា រញ៉ាំរញ៉ូវគ្រប់ពេលវេលា។