១- មិនប្រើក្រែមលាបផ្តល់សំណើមមុខ
ប្រុសៗជាច្រើនគិតថា ខ្លួនគ្មានពេលគ្រប់គ្រាន់សម្រាប់ដើរទិញក្រែមមកលាបទេ។ តែទោះរវល់យ៉ាងណា គ្នាយើងត្រូវចាំ ភាពចាស់នៅលើផ្ទៃមុខ ស្បែកធ្លាក់យារ គ្មានភាពទាក់ទាញចំពោះស្រីៗឡើយ។ អាចសួរប្រពន្ធ ឬមិត្តស្រី មិត្តភក្ដិ ថាតើមានក្រែមរក្សាសំណើមផ្ទៃមុខបែបណាសក្ដិសមសម្រាប់យើង។
២- ទុកពុកចង្កាវែងៗ
ទុកពុកចង្កាវែងៗ រឹតតែធ្វើឲ្យប្រុសៗគ្នាយើងបាត់បង់ភាពទាក់ទាញមួយកម្រិតទៀត។ សូមទៅហាងកាត់សក់ណាយើងពេញចិត្ត ឬមានម៉ូយដឹងចិត្តនៅទីនោះ ដើម្បីតុបតែងស្តាយពុកមាត់ ពុកចង្កាឲ្យមើលទៅសម សង្ហា មិនដូចតាអាយុ ៦០ ឆ្នាំឲ្យសោះ។ ចាំថា គួរប្រើសាប៊ូ ឬប្រេងលាបទៅលើពុកចង្កា និងសក់រផង ពេលកាត់រួចរាល់។
