វីតាមីន B-complex មាននៅក្នុងថ្នាំគ្រាប់ អាចជួយរាងកាយផលិតកោសិកាស្បែកថ្មី។ ការសិក្សាជាច្រើន រកឃើញថា វីតាមីននេះ មានប្រសិទ្ធភាពបំផុត នៅពេលប្រើប្រាស់វាដោយផ្ទាល់ទៅលើស្បែក។
៣- វីតាមីន C
វីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្ម មានន័យថា វារារាំងការបង្កបញ្ហាលើស្បែកដោយអុកស៊ីតកម្ម។ ការសិក្សារកឃើញថា ពេលកោសិកាស្បែករងការបំផ្លាញពីអុកស៊ីតកម្ម នឹងធ្វើឲ្យយើងឆាប់ចាស់។ គ្រាប់ថ្នាំវីតាមីន C អាចជួយសុខភាពស្បែក និងកាត់បន្ថយភាពចាស់ ហើយញ៉ាំវីតាមីនប្រភេទនេះច្រើន គ្មានគ្រោះថ្នាក់នោះដែរ។ វីតាមីន C ជួយឲ្យស្បែកភ្លឺថ្លា និងមើលទៅកាន់តែក្មេង ខណៈស៊ីរ៉ូមវីតាមីន C ជំរុញការផលិតខូឡាជែន និងប្រឆាំងផលប៉ះពាល់ពីព្រះអាទិត្យ។ វីតាមីន C មានក្នុងផ្លែក្រូច បន្លែប្រូខូលី និងផ្កាខាត់ណា។