គ្នាយើងភាគច្រើនប្រាកដជាដឹងហើយថាខូឡាជេនគឺពិតជាមានសារៈសំខាន់សម្រាប់ការវិវឌ្ឍរបស់ស្បែក។ មនុស្សយើងគ្រប់គ្នាសុទ្ធតែចង់មានស្បែកដែលមើលទៅក្មេងជាងវ័យ។ អ៊ីចឹងខូឡាជេនជួយពួកយើងដោយរបៀបម៉េចទៅ? បើចង់ដឹងច្បាស់គួរតែយល់អំពីមុខងាររបស់ខូឡាជេនដើម្បីដឹងពីវិធីដែលធ្វើឲ្យស្បែកមានសុខភាពល្អ។ ការណ៍ដែលមានខូឡាជេនមានសុខភាពល្អកាន់តែច្រើននោះស្បែកក៏កាន់តែមានសុខភាពល្អតាមហ្នឹងដែរ។
តើខូឡាជេនមានមុខងារអ្វីក្នុងរចនាសម្ព័ន្ធស្បែក?
ខូឡាជេនគឺជាប្រូតេអ៊ីនដែលមានចំនួន២៥%នៃចំនួនប្រូតេអ៊ីនសរុបក្នុងរាងកាយរបស់មនុស្សយើង។ ខូឡាជេនមានមុខងារបឋមគឺភ្ជាប់ជាលិកាក្នុងរាងកាយចូលគ្នា។ សរសៃខូឡាជេននៅក្នុងស្បែកមានសភាពធូររលុងដើម្បីជួយក្នុងការបង្កើនភាពរលាស់នៃស្បែក។
ខូឡាជេនរបស់ស្បែកដែលល្អនឹងជួយធ្វើឲ្យស្បែកមានភាពរលាស់ល្អ គ្មានស្បែកយារធ្លាក់ក្រោយពេលស្រកទម្ងន់ គ្មានស្នាមជ្រីវជ្រួញនៅពេលយើងធ្វើចលនាចុះឡើងៗ គ្មានការគាំងមុខមួយចំហៀង និងគ្មានស្លាកស្នាមក្រោយត្រូវរបួស។ បន្ថែមពីនេះទៀតខូឡាជេនដើរតួនាទីយ៉ាងសំខាន់ទាំងសុខភាពរាងកាយនិងសម្រស់។
បច្ចុប្បន្នជាមួយនឹងការស្រាវជ្រាវបែបវិទ្យាសាស្ត្រដ៏ជឿនលឿនមនុស្សយើងបានរកឃើញថាពីសារសំខាន់ដែលខូឡាជេនអាចផ្ដល់ឲ្យស្បែក។ សារធាតុនេះគឺជាកូនសោសម្រាប់ទ្រទ្រង់រចនាសម្ព័ន្ធស្បែកជាមួយនឹងបណ្ដាញសរសៃដែលផ្ដល់ឲ្យនូវគ្រោងសម្រាប់ការលូតលាស់នៃកោសិកា និងសរសៃឈាម។
តើទំនាក់ទំនងរវាងខូឡាជេននិងស្បែកមានល្ខណៈយ៉ាងដូចម្ដេច?
- បំបាត់ស្នាមជ្រីវជ្រួញ
ផលិតផលធម្មជាតិនៃខូឡាជេននឹងកាត់បន្ថយស្នាមជ្រីវជ្រួញ។ បន្ថែមពីនេះទៀតការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ ផ្សែងពុលនិងការថែទាំស្បែកមិនបានល្អអាចជះឥទ្ធិពលក្នុងការទទួលបានខូឡាជេន។ ខូឡាជេនត្រូវបានរកឃើញនៅក្នុងស្រទាប់ខាងក្រោមនៃស្បែកដែលមានឈ្មោះថា dermis។ ការទទួលទានអាហារបំប៉នខូឡាជេនអាចជួយស្រទាប់ស្បែកdermis រក្សាភាពតឹងណែននិងភាពរលាស់សម្រាប់ស្បែកស្អាតឥតខ្ចោះ។
- បង្កើនភាពក្មេងជាងវ័យលើស្បែក
សម្បុរស្បែកដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនភាពក្មេងជាងវ័យលើស្បែក។ ទោះយ៉ាងណាក៏ដោយសម្បុរស្បែកអាចមានការពិបាកក្នុងការរក្សាថែទាំស្របពេលដែលកម្រិតខូឡាជេនចាប់ផ្ដើមធ្លាក់ចុះ។ នៅពេលដែលយើងមានវ័យកាន់តែចាស់ ឬស្បែករបស់យើងមិនបានការពារពីព្រះអាទិត្យ ស្បែកនឹងក្លាយទៅជាគ្រើមនិងយារធ្លាក់។ ការរក្សាថែទាំកម្រិតផលិតខូឡាជេនអាចជួយរក្សាសរសៃឈាមឲ្យរួមតូច និងមិនធ្វើឲ្យឃើញសរសៃអាកទែក្រោមស្បែក និងជួយឲ្យយើងរក្សាភាពក្មេងជាងវ័យ។
- ពង្រាបស្លាកស្នាម
ការកើតមានស្លាកស្នាមគឺជាការដែលរាងកាយឆ្លើយតបទៅនឹងរបួស ឬបញ្ហាខ្លះទៀតដូចជាមុន។ ស្លាកស្នាមភាគច្រើនកកើតពីខូឡាជេន។ ទោះយ៉ាងណាក៏ដោយខូឡាជេននៅក្នុងស្លាកស្នាមជួនកាលមានសភាពរឹង និងមិនសូវរលាស់ជាងជាលិកាធម្មតា។លើសពីនេះទៅទៀតស្នាមមុនក៏អាចធ្វើឲ្យស្បែករបស់យើងធ្លាក់សម្រស់បានផងដែរ។ នៅពេលដែលមានស្លាកស្នាមយើងអាចទទួលទានអាហារបំប៉នខូឡាជេនដើម្បីជួយជួសជុលស្បែកដែលខូចខាត។ សារធាតុអាមីណូអាស៊ីតដែលមាននៅក្នុងខូឡាជេនអាចជួយកាត់បន្ថយស្នាមអុជខ្មៅ។ យោងទៅតាមការសិក្សាការប្រើប្រាស់ខូឡាជេនជួយឲ្យមានការកកើតជាលិកាដែលមានសុខភាពល្អ និងជួយពន្លឿនក្នុងដំណាក់កាលសះស្បើយ។
តើធ្វើដូចម្ដេចទើបបង្កើតបានខូឡាជេនតាមបែបធម្មជាតិ?
យោងតាមការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ កង្វះខូឡាជេនជួនកាលធ្វើឲ្យមានភាពយឺតយ៉ាវលើការជាសះស្បើយនៃដំបៅរលាកអញ្ចាញធ្មេញ និងស្បែកឆាប់ចាស់។ ការញ៉ាំអាហារបំប៉នវីតាមីនC និងការជ្រើសរើសអាហារបានម៉ត់ចត់យើងអាចបង្កើនផលិតកម្មខូឡាជេនធ្វើឲ្យសុខភាពរាងកាយ និងស្បែកមានភាពប្រសើរឡើង ។ វីតាមីនCមានផ្ទុកនៅក្នុងផ្លែឈើ បន្លែនិងអាហារសរីរាង្គ។
គុណសម្បត្តិរបស់ខូឡាជេនក្នុងរាងកាយគឺពិតជាមិនអាចប្រកែកបាន ដែលប្រយោជន៍ភាគច្រើនបានទៅលើស្បែកគួរឲ្យកត់សម្គាល់។ យើងមិនអាចគេចពីដំណាក់កាលនៃភាពចាស់បានទេប៉ុន្តែយើងអាចធ្វើឲ្យសុខភាពប្រសើរឡើងនិងមានស្បែកស្អាតដោយការទទួលទានអាហារបំប៉នខូឡាជេន។
[embed-health-tool-due-date]