backup og meta

វិធីងាយៗតាមបែបធម្មជាតិ​ធ្វើ​​ឲ្យ​ស្បែកសលឿន និងអស់ថវិកាតិច

វិធីងាយៗតាមបែបធម្មជាតិ​ធ្វើ​​ឲ្យ​ស្បែកសលឿន និងអស់ថវិកាតិច

កត្តា​ជា​ច្រើន​បាន​រួមចំណែក​ធ្វើ​ឲ្យ​ស្បែក​យើងឡើង​ប្រែ​ពណ៌​ស្រអាប់​ មាន​ដូចជា​ដូចជា​ពន្លឺ​ព្រះ​អាទិត្យ​ គ្រឿង​សម្អាង​ និង​សារធាតុ​គីមី​ផ្សេង​ៗ។ អ្នក​ត្រូវ​ជៀសវាង​កត្តា​ប្រឈម​ទាំង​នេះ។ ដើម្បី​ធ្វើ​ឲ្យ​ស្បែក​ស​ភ្លឺ​ថ្លា​តាម​បែប​ធម្មជាតិ​សូម​ងាក​មក​មើល​វិធី​ងាយ​ៗ​ដែល​ជួយ​បំប៉ន​ស្បែក​ឲ្យ​មាន​សុខភាព​ល្អ​បាន។​

ទឹក​ដោះ​គោ​ស្រស់

ទឹក​ដោះ​គោ​ស្រស់​គឺ​ឋិត​ក្នុង​លំដាប់​កំពូល​នៃ​អាហារ​ដែល​ធ្វើ​ឲ្យ​ស្បែក​ស្អាត។ ទឹក​ដោះ​គោ​ស្រស់​មាន​ផ្ទុក​នូវ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ដូចជា​ប្រូតេអ៊ីន​ ជាតិ​ខ្លាញ់​ វីតាមីន​និង​សារធាតុ​រ៉ែ​ដែល​ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​​ និង​ប្រឆាំង​នឹង​ឥទ្ធិពល​អាក្រក់​នៃ​បរិយាកាស។ រូបមន្ត​ពិសេស​នៃ​ទឹក​ដោះ​គោ​ស្រស់​សម្រាប់​ជួយ​ស្បែក​មាន​ច្រើន​បែប​តែ​អ្វី​ដែល​ងាយ​ជាង​គេ​នោះ​គឺ​គ្រាន់​តែ​យក​ទឹក​ដោះ​គោ​ដែល​គ្មាន​ជាតិ​ស្ករ​មក​លាង​មុខ ​និង​ម៉ាស្សា​ថ្នម​ៗ​រហូត​ដល់​ស្ងួត​រួច​លាង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​​ចេញ​ជា​ការ​ស្រេច។ ការ​ធ្វើ​បែប​នេះ​ជា​ប្រចាំ​​ថ្ងៃ​នោះ​អ្នក​នឹង​ឃើញ​ពី​ប្រសិទ្ធភាព​ជាក់​ជា​មិន​ខាន។

ត្រសក់

កាត់​ត្រសក់​ជា​ចំណិត​ៗ​រួច​បិទលើ​មុខ​រយៈពេល​១៥​នាទី។ ការ​ធ្វើ​បែប​នេះ​ពីរ​ទៅ​បី​ដង​ក្នុង​​មួយសប្ដាហ៍​អ្នក​នឹង​បាន​ស្បែក​មុខ​រលោង​ស្រស់​ថ្លា​កើន​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ ត្រសក់​អាច​ជួយ​បំបាត់​ស្នាម​​ជាំ​ ស្នាម​អុច​ខ្មៅ ​និង​ស្នាម​ស្រអាប់​ក្រោម​ភ្នែក​យ៉ាង​មាន​ប្រសិទ្ធភាព។

ដំឡូង​បារាំង

ស្ងោរ​ដំឡូង​បារាំង​រួច​ចិត​សំបក​ឲ្យ​ស្អាត​ រួច​ក្រឡុក​ជាមួយ​ទឹកដោះ​គោ​ដែល​គ្មាន​ជាតិ​ស្ករ​ហើយ​​ដាក់​ទឹក​ឃ្មុំ​បន្តិច​ជា​ការ​ស្រេច។ យក​សាច់​ក្រឡុក​បាន​ទៅ​បិទ​លើ​មុខ​ដូច​បិទ​ម៉ាស​ទុក​រយៈពេល​២០​នាទី រួច​លាង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​​ចេញ​ជា​ការ​ស្រេច​។ ម៉ាស​ធម្មជាតិ​នេះ​ធ្វើ​ឲ្យ​ស្បែក​រលោង​ស​និង​ស៊ី​ជម្ពូ។

ក្រូច​ឆ្មារ

ក្រូច​ឆ្មារ​មាន​សម្បូរ​ជាតិ​វីតាមីន​សេ​ដែល​ជា​សារធាតុ​ប្រឆាំង​ភាព​ចាស់​ បង្ការ​ជាំ​មុខ ​និង​បន្ថយ​ស្នាម​ខ្មៅ​ក៏​ដូច​ជា​អាចម៍​រុយ​លើ​ស្បែក។ បន្ថែម​លើ​នេះ​ទៀត​ក្រូច​ឆ្មារ​មាន​ជាតិ​អាស៊ីដ​ដែល​ជួយ​ធ្វើ​ឲ្យ​ស្បែក​ស​តាម​ធម្មជាតិ។ គ្រឿង​សម្អាង​ដែល​ជួយ​ឲ្យ​ស្បែក​ស​ភាគ​ច្រើន​គឺ​ចម្រាញ់​ចេញ​ពី​ក្រូច​ឆ្មារ។

លើស​ពី​នេះ​ទៅ​ទៀត​ប្រសិន​បើយកក្រូចឆ្មារ​លាយ​ជា​មួយ​ទឹក​ដោះ​គោ​ និង​ស៊ុត​ធ្វើ​ជា​ម៉ាស​នោះ​អ្នក​នឹង​ទទួល​បាន​រូបមន្ត​ម៉ាស​ធម្មជាតិ​មួយ​ដ៏​មាន​ប្រសិទ្ធភាព។ លោកអ្នកា​​គ្រាន់​តែ​លាយ​ទឹក​ក្រូច​ឆ្មារ​នឹង​ម្សៅ​សាច់​ជូរ​កូរ​ឲ្យ​សព្វ​បន្ទាប់​មក​យក​សំឡី​ទៅ​ជ្រលក់​រួច​យក​មក​ជូត​លើ​មុខ​ទុក​ចោល​២០​នាទី​រួច​លាង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​​ចេញ​ជា​ការ​ស្រេច។

ស្បែក

[embed-health-tool-ovulation]

ប្រេង​ដូង

ប្រេង​ដូង​អាច​រក​បាន​ក្នុង​តម្លៃ​ថោក​ហើយ​សំខាន់​នោះ​គឺ​វា​ធម្មជាតិ​ពិត​ៗ​។ សម័យ​ដើម​ប្រេង​ដូង​ត្រូវ​បាន​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​ស្បែក​ទន់​ ការពារ​សង្វារ​ ប្រឆាំង​ភាព​ចាស់​ និង​សំរាប់ថែ​រក្សា​ស្បែក។

ប្រេង​ដូង​ផ្ទុក​ជាតិ​អាស៊ីដ​ឡូរីក​៥០ភាគរយដែល​ជា​សារធាតុ​ប្រឆាំង​ផ្សិត​ បាក់តេរី ​និង​វិរុស​យ៉ាង​ល្អ​ដែល​ជួយ​ដល់​កន្លែង​មាន​របួស​ទៀត​ផង។វា​ប្រើ​ល្អ​សំរាប់​​អ្នក​មាន​មុន​ មាន​ការ​រលាក​ និង​មាន​ត្រអក​ជាដើម។ លាប​ប្រេង​ដូង​លើ​មុខ​១៥​ទៅ​២០​នាទី​រួច​លាងនឹង​ទឹក​ក្ដៅ​ឧណ្ហ​ៗ​​ចេញ​ជា​ការ​ស្រេច​ដើម្បី​ទទួល​បាន​ស្បែក​ស្រស់​ថ្លា។

ដើម្បី​ទទួល​បាន​ស្បែក​តឹង​ណែន​ស​ស្រស់​ថ្លា​អ្នក​គួរ​តែ​ផ្ដោត​សំខាន់​លើ​ចំណី​អាហារ​ និង​ការ​សម្រាក​របស់​លោក​អ្នក។ ថែ​ទាំ​ស្បែក​ឲ្យ​ល្អ​ដោយ​បរិភោគ​អាហារ​ល្អ​ៗ ​និង​ជៀសវាង​អាហារ​មិន​ល្អ​ព្រម​ទាំង​ញ៉ាំ​ទឹក​ផ្លែ​ឈើ​ឲ្យ​បាន​ច្រើន​ គេង​ឲ្យ​គ្រប់​គ្រាន់​និង​ឈរ​លើ​ស្មារតី​វិជ្ជមាន​ជានិច្ច។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to brighten your skin http://www.wikihow.com/Brighten-Your-Skin Accessed on April 5, 2017

20 DIY Home Remedies For Skin Whitening http://homeremediesforlife.com/skin-lightening/ Accessed on April 5, 2017

កំណែ​ប្រែបច្ចុប្បន្ន

29/04/2024

អត្ថបទ​ដោយ យ៉ានណែត ដាញែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត ដាញែល · កែ Apr 29

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម