backup og meta

ការពារមិនឲ្យប្រអប់ដៃស្ងួត ដោយអនុវត្តវិធីស្រួលៗទាំងនេះ

ការពារមិនឲ្យប្រអប់ដៃស្ងួត ដោយអនុវត្តវិធីស្រួលៗទាំងនេះ

ការ​ថែ​ទាំ​ស្បែក​គ្រប់​ផ្នែក​នៃ​រាង​កាយ ចាំ​បាច់​ណាស់​ចំពោះ​ស្រីៗ ដើម្បី​មើល​ទៅ​ឲ្យ​មាន​ភាព​ទាក់ទាញ។ ក្នុង​នោះ ប្រអប់​ដៃ​ក៏​ទាម​ទារ​ឲ្យ​មាន​ការ​ថែទាំ​បាន​ត្រឹមត្រូវ ដើម្បី​ឲ្យ​ស្បែក​ទន់​រលោង​មិនស្ងួត​ប្រេះ ដូចនេះ ប៉ុន្មាន​វិធី​ខាង​ក្រោម​នេះ អាច​ការពារ​ប្រអប់ដៃ​មិន​ឲ្យ​​ស្ងួត និង​ជួយ​ឲ្យ​មាន​ភាព​ទន់ល្មើយ។

១.ពាក់​ស្រោម​ដៃ

បងស្រី​ជា​មេ​ផ្ទះ​ម្នាក់​ឈ្មោះ លីន បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ប្រអប់​ដៃ​ឧស្សាហ៍​ត្រូវ​ទឹក​ដោយសារ​លាង​ចាន ឬ​បោក​ខោ​អាវ អ្នក​គួរ​ពាក់​ស្រោម​ដៃ​នៅ​ពេល​ធ្វើ​កិច្ចការ​ទាំងនោះ ព្រោះ​ស្រោម​ដៃ​ការពារ​មិន​ឲ្យ​បាត់​បង់​ជាតិ​ប្រេង​នៅ​លើ​ប្រអប់​ដៃ​ពេល​ត្រូវ​ទឹក​ច្រើន។

២.ការពារ​ស្បែក

នៅ​ក្នុង​អាកាស​ធាតុ​ក្តៅ​បែប​នេះ វា​អាច​បណ្តាល​ឲ្យ​ស្បែក​ស្ងួត ដូច​នេះ និស្សិត​ស្រី​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់​នៃ​សកល​វិទ្យា​ល័យ បញ្ញាសាស្រ្ត​បាន​ឲ្យ​ដឹង​ដែរថា វិធី​មួយ​ជួយ​ឲ្យ​ប្រអប់​ដៃ​ទន់​រលោង មិន​ស្ងត​គឺ ពេល​ប្រើ​ឡេ​ការពារ​កម្តៅ​មិន​ត្រូវ​ភ្លេច​លាប​ទៅ​លើ​ប្រអប់​ដៃ និង​ត្រូវ​ឃ្លុំ​ឲ្យ​ជិត​ការពារ​ពី​កម្តៅ​ព្រះ​អាទិត្យ។

អត្ថបទពាក់ព័ន្ធ៖

៣.ជៀសវាង​ប្រើ​សាប៊ូ​ញឹកញាប់

សារធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​សាប៊ូ​អាច​ធ្វើ​ឲ្យ​ស្បែក​នៅ​លើ​ប្រអប់​ដៃ​ស្ងួត​បាន។ បើ​អាច​គួរ​ជៀសវាង​ការ​លាង​ដៃ​ញឹកញាប់ ដើម្បី​កុំ​ឲ្យ​សារធាតុ​គីមី​ទាំងនោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​ប្រអប់​ដៃ។

៤.ជៀសវាងប្រើមាស៊ីនសម្ងួត

ម៉ាស៊ីន​សម្ងួត​ដៃ​ដែល​មាន​នៅ​ក្នុង​បន្ទប់​ផ្សារទំនើប ឬ​កន្លែង​ធ្វើ​ការ​ទាំងនោះ​អាច​ធ្វើ​ឲ្យ​ប្រអប់​ដៃ​ស្ងួត ដោយសារ​ម៉ាស៊ីន​ទាំង​នោះ​បញ្ចេញ​ខ្យល់​សម្ងួត​ក្តៅ​។ បើ​អាច​គួរ​ប្រើ​កំណាត់ កន្សែង ឬ​ក្រដាស​ជូត​ដៃ​ជំនួស​វិញ ដើមើ្ប​រក្សា​សំណើម​របស់​ប្រអប់​ដៃ។

៥.ប្រើ​ឡេ ឬគ្រីម​ផ្តល់​សំណើម

បងស្រី លីន ជា​មេ​ផ្ទះ​ដដែល បាន​ឲ្យ​ដឹង​ថា រាល់​ពេល​ដែល​លាង​ដៃ​រួច គួរ​ប្រើ​លាប​ឡេ ឬគ្រីម​ផ្តល់​សំណើម ដើម្បី​ឲ្យ​ប្រអប់​ដៃ​ទន់ល្មើយ និង​មិន​ងាយ​ឆាប់​ស្ងួត​ប្រេះ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា​ មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យា​បាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

16/04/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

គន្លឹះថែទាំស្បែកនៅរដូវភ្លៀង ជួយឲ្យស្បែកមានសុខភាពល្អ និងក្មេងជាងវ័យ

គន្លឹះ ៧ យ៉ាង​ថែទាំស្បែកឲ្យនៅតែមានសុខភាពល្អ អំឡុងពេលធ្វើដំណើរជិតឆ្ងាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 16, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម