ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
១- ក និងដើមទ្រូង
មានការណែនាំឲ្យប្រើផលិតផលថែរក្សាមុខត្រង់ នៅតំបន់ក និងទ្រូង តែគ្នាយើងក៏គួរមានទម្លាប់លាងសម្អាត និងផ្ដល់សំណើមដល់ កនិងដើមទ្រូងផង។ ចាំថា ស្បែកកងាយនឹងចាស់ ព្រោះវាស្ដើងជាងស្បែកមុខ។ យើងអាចសាកក្រែមប្រឆាំងភាពចាស់នៅត្រង់ក ដើម្បីការពារភាពជ្រីវជ្រួញ ធ្វើឲ្យផ្ទៃមុខ និងកស្រស់ស្អាតស៊ីគ្នា។
២- ដៃ
ដៃ ជាសញ្ញាមួយប្រាប់ពីភាពចាស់ បើយើងមានសម្លាកនៅលើដៃ អាចសាកល្បងប្រើផលិតផលមួយ មានឈ្មោះអាស៊ីដហៃដ្រូស៊ីអាល់ហ្វា (Alpha Hydroxy Acid) និងត្រូវប្រើក្រែមការពារកម្ដៅថ្ងៃលើដៃផង ដោយអាចរកទិញក្រែមការពារដៃ មានភ្ជាប់ជាមួយផលិតផល SPF ។
៣- កែងដៃ
កែងដៃ ងាយស្ងួតណាស់ បើមិនថែទាំផ្ដល់សំណើមឲ្យបានទៀងទាត់។ យើងគួរដុសកែងដៃដោយប្រើអេប៉ុង ឬសាញននោងរាល់ពេលកំពុងងូតទឹក។ បន្ទាប់មកប្រើកន្សែងពោះគោ ដើម្បីសម្ងួតខ្លួន រួចម៉ាស្សាជាមួយប្រេងមានសំណើម ដូចជា ប្រេងអាល់ម៉ុន ឬប្រេងអូលីវ។