ឱសថរុក្ខជាតិ

ឱសថរុក្ខជាតិ - មាតិកានេះ អាច​ដឹង​ពីការប្រើប្រាស់ឱសថបែបរុក្ខជាតិឬឱសថបុរាណឲ្យបាន​ត្រឹមត្រូវ​បំផុត​ដើម្បី​ចៀសវាង​គ្រោះថ្នាក់ដល់ជីវិត និង​ប្រយោជន៍​ចំពោះសុខភាព

ចំណេះដឹងទូទៅ

ឱសថរុក្ខជាតិ

​ក្រូចសើចផ្ដល់គុណប្រយោជន៍យ៉ាងតិច ៥យ៉ាង ដល់សុខភាព

ផ្លែ​ក្រូច​សើច​ គឺ​ប្រភេទ​ផ្លែឈើម្យ៉ាង​ដែល​គ្នា​យើង​ដឹង​ និង​ស្គាល់​ថា​​ជា​គ្រឿង​ទេស​សម្រាប់​បន្ថែម​ក្លិន​ក្នុង​ម្ហូបអាហារ​។ ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​អាច​មាន​ប្រយោជន៍​ចំពោះ​ សុខ​ភាព​មាត់​ធ្មេញ  ជួយ​ដល់​ការ​រំលាយ​អាហារ កាត់​បន្ថយ​ការ​រលាក ជួយ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ​ និង​ធ្វើ​ឲ្យ​​សក់​មាន​សុខភាព​ល្អ។ ១.ជួយ​​សុខភាព​មាត់​ធ្មេញ ផ្លែ​ក្រូច​សើច​ក្រៅ​ពី​បន្ថែម​​រសជាតិ​ក្នុង​ម្ហូប​អាហារ ​គ្នា​យើង​មួយ​ចំនួនបាន​ប្រើ​ដើម្បី​​ការ​ការពារ​សុខភាព​មាត់​ធ្មេញ។ ថ្វី​បើ​​យើង​មិន​អាច​ញាំ​ផ្ទាល់បាន​ដូច​ផ្លែ​ឈើ​ដទៃ​ក៏​ពិត​មែន​ ប៉ុន្តែ​ស្លឹក​ និង​សម្បក​របស់​ក្រូចសើចអាច​យក​មក​ជូត​លើ​អញ្ចាញ​ធ្មេញ​ដើម្បី​ការពារ​ និង​កម្ចាត់​បាក់តេរី​មិន​ល្អ​ក្នុង​មាត់​បាន។ ប្រេង​ដែល​ចម្រាញ់​ចេញ​ផ្លែ​ក្រូច​សើច​ក៏​ត្រូវ​បាន​គេ​យក​មក​លាយ​ជា​មួយ​ថ្នាំ​ដុស​ធ្មេញ​ និង​ទឹក​ខ្ពុរ​មាត់​ដើម្បី​ជួយ​សម្អាតអញ្ចាញ​ ​បំបាត់​ក្លិន​មាត់ និង​ធ្មេញ​ផង​ដែរ។ ២.ជួយ​​ប្រព័ន្ធ​រំលាយ​អាហារ ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​សំខាន់​ៗ​មួយ​ចំនួន ដែល​អាច​ប្រើ​ប្រឆាំង​នឹង​ការ​រលាក​ និង​ជួយ​ដល់​ប្រព័ន្ធ​រំលាយអាហារ​។ សារធាតុ​មួយ​ចំនួន​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​សើច​​អាច​ប្រឆាំង​​នឹង​ការ​រលាក​ ហើយ​អាច​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ផង​ដែរ​នោះ។ ប្រសិន​បើ​គ្នា​យើង​មាន​អាការៈ​ទល់​លាមក​ឬ​ពិបាក​ក្នុង​ការ​រំលាយ​អាហារ ការ​បន្ថែម​​ក្រូច​សើចទៅ​ក្នុង​អាហារ​​អាច​ជួយកាត់​បន្ថយ​​រោគ​សញ្ញា​ទាំង​នោះ​ និង​អាច​​ធ្វើ​ឱ្យ​ពោះវៀន​របស់​យើង​វិល​មក​រក​ភាព​ប្រក្រតី​វិញ។ ក្រៅពីនេះ ក្រូច​សើច​​ក៏​អាច​រួម​ចំណែក​ជួយ​ការពារ​បញ្ហា​ក្រពះ ពោះវៀន​ធ្ងន់ធ្ងរ​ដូច​ជា​មហារីក​ពោះវៀន​ធំ ឫសដូងបាត​ឬ​ដំបៅ​ក្រពះ​ផង​ដែរ។ ៣.ជួយ​កាត់​បន្ថយ​ការ​រលាក ចំពោះ​គ្នា​យើង​ដែលមាន​ជំងឺ​ឈឺ​សន្លាក់​ឆ្អឹង ការ​រលាក​សន្លាក់ ហើម​ឬ​ជំងឺ​រលាក​មួយ​ចំនួន​ផ្សេង​ទៀត យើង​អាច​ប្រើ​ទឹកក្រូច​សើច ឬ​ប្រេង​ក្រូច​សើច​លាប​លើ​កន្លែង​ដែល​យើង​មាន​អារម្មណ៍​ថា​ឈឺ។ ការ​ញ៉ាំ​អាហារ​មាន​បន្ថែម​ក្រូច​សើច អាច​ជួយ​សម្រួល​ដល់​អាការៈ​ឈឺ​ក្បាល និង​ឈឺ​ក្បាល​ប្រកាំង​ផង​ដែរ​។ ៤.ពង្រឹង​​ប្រព័ន្ធ​ភាព​ស៊ាំ ផ្លែ​ក្រូច​សើច​មាន​ផ្ទុក​សារធាតុ​ប្រឆាំងបាក់តេរី និង​ប្រឆាំង​អុកស៊ីតកម្ម ដែល​សារធាតុ​ទាំង​ពីរ​នេះ​​អាច​ជួយ​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។ ដូច​គ្នា​ដែរ​ ការ​ញាំ​​ក្រូច​សើច​ ក៏​អាច​ជួយ​គ្នា​យើង​ការពារ​ជំងឺ​ក្រពះ ពោះវៀន​ជា​ច្រើន​ប្រភេទ​ ដែល​​អាច​ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​តាម​រយៈ​ឥទ្ធិពល​ប្រឆាំង​អុកស៊ីតកម្ម។ ៥.ជួយ​ថែទាំ​សក់ ផ្លែ​ក្រូច​សើច​ ក៏​ប្រើ​ប្រាស់​សម្រាប់​ការ​ថែរក្សា​សក់ផង​ដែរ​។ យើង​អាច​យក​ក្រូច​សើច​​លាប​នៅ​លើ​ស្បែក​ក្បាល ​និង​សក់​ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ជ្រុះ​សក់ ការពារ​ពី​ការ​កើត​អង្គែ​ ហើយ​​ក៏​ជួយ​​ផ្ដល់​សំណើម​ដល់​ស្បែក​ទៀត​ផង។ ប្រុងប្រយ័ត្ន៖ អ្វី​ដែល​គ្នា​យើង​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​នោះ​គឺ​ប្រេង​ដែល​ចម្រាញ់​ចេញ​ពី​ផ្លែ​ក្រូច​សើច​មិន​ត្រូវ​យក​មក​​​ញាំ​ដោយ​ផ្ទាល់​ឡើយ​ ព្រោះ​វា​អាច​បណ្ដាលឲ្យ​​យើង​ចង្អោរ ​ក្អួត វិលមុខ ​និង​មាន​ផល​ប៉ះពាល់​មិន​ល្អ​ផ្សេង​ទៀត​បាន។

ស្វែងរក ឱសថរុក្ខជាតិ

ឱសថរុក្ខជាតិ

Zinc (​ជាតិស័ង្កសី​)

ការ​ប្រើប្រាស់១- តើ​​ប្រើ​ស័ង្កសី​ដើម្បីអ្វី? ស័ង្កសី គឺសាធាតុ​លោហៈ ​គេ​ហៅ​បានថា​ “Essential Trace Element” មាន​ន័យ​ថា​ សារធាតុ​ពិសេស​​កម្រ ព្រោះ​ចំនួន​ដ៏​តិច​តួច​របស់សារធាតុ​រ៉ែ​នេះ ​មាន​សារប្រយោជន៍​ណាស់​សម្រាប់​សុខភាព​មនុស្ស។ គេ​ប្រើ​ស័ង្កសី សម្រាប់​​ព្យាបាល ​និង​ការពារ​កង្វះជាតិ​ស័ង្កសី​ រួម​ទាំង​​ផលវិបាក​របស់​វា ដូច​ជា​ ក្រិន ​និង​ជំងឺ​រាគ​ស្រួចស្រាវ​ចំពោះ​ក្មេង និងរបួស​មិន​ងាយ​ជា។ គេ​ក៏​​ប្រើស័ង្កសី ដើម្បី​​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ ព្យាបាល​ជំងឺ​ផ្ដាសាយ ការ​ឆ្លង​មេរោគ​នៅត្រចៀក​​ ការពារ​ការចម្លង​មេរោគ​ផ្លូវ​ដង្ហើម ​ក៏​ដូច​ជា​ជំងឺ​គ្រុនឈាម និង​ជំងឺ​បង្ក​ដោយពពួក​​ប៉ារ៉ាស៊ីត។ ខ្លះ​ប្រើស័ង្ក​សី ព្យាបាល​ជំងឺ​ភ្នែក ហៅថា​ Macular Degeneration មាន​ដូច​ជា ខ្វាក់មាន់ និង​ភ្នែក​ឡើងបាយ។ គេ​ក៏អាច​​ប្រើ​សម្រាប់​​ជំងឺ​ហឺត ទឹកនោមផ្អែម លើស​ឈាម អេដស៍​ និងជំងឺ​ស្បែក ​ដូចជា​ រលាក​ស្បែក​រ៉ាំរ៉ៃ ត្រអក និង​ជំងឺ​​មុន។ ប្រើ​ប្រាស់​ផ្សេង​ទៀត ​រួម​មាន ជំងឺ​ ADHD (Attention deficit-hyperactivity disorder) ខ្សោយ​រសវិញ្ញាណ (Hypogeusia) ជំងឺ​ហឹងត្រចៀក (Tinnitus) របួស​ក្បាល​ធ្ងន់ធ្ងរ ជំងឺ Cronh’s disease ជំងឺវង្វែង​រវង្វាន់​លើ​មនុស្ស​ចាស់ […]


ឱសថរុក្ខជាតិ

Noni (រុក្ខជាតិញ)

ការ​ប្រើ​ប្រាស់១- រុក្ខជាតិ​​ញប្រើ​ដើម្បី​អ្វី? ផ្លែ​ញ ភាសា​អង់គ្លេសហៅថា Noni ​រុក្ខជាតិ​ដើម​តូច​ ​មាន​ពណ៌​បៃ​តង​គ្រប់​រដូវ​កាល ច្រើន​ដុះ​នៅ​បណ្ដុំ​កោះនៃ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក តំបន់​អាស៊ី​អាគ្នេយ៍ ប្រទេស​អូស្ត្រាលី និង​ប្រទេស​ឥណ្ឌា។ ការ​ពី​អតីតកាល គេ​ប្រើ​រុក្ខជាតិ​នេះ ​ជា​ថ្នាំ​ពណ៌​លើ​សំលៀក​បំពាក់​ ជា​ពណ៌​ក្រហម ​ឬ​លឿង ហើយ​ក៏​ប្រើ​ជា​ថ្នាំ​ព្យាបាល​ សម្រាប់​​លាប​លើ​ស្បែកផង​ដែរ។ បច្ចុប្បន្ន ផ្លែ​ ស្លឹក ផ្កា ដើម សម្បក និង​ឫស ​របស់​រុក្ខជាតិនេះ នៅ​តែ​ប្រើ​ជា​ថ្នាំ​ព្យាបាល​ជំងឺ​ជា​ច្រើន។ តែ​​យ៉ាង​នេះ​ក្ដី ប្រសិទ្ធិភាពរបស់​ញ នៅ​មិន​ទាន់​មាន​អ្វី​មក​បញ្ជាក់​នៅ​ឡើយ​ទេ។ គេ​ប្រើរុក្ខជាតិ​នេះ​ ដើម្បី​ព្យាបាល​ជំងឺ​ពោះវៀន​ធំ ប្រកាច់ ក្អក ទឹក​នោម​ផ្អែម ​នោម​ឈឺ​ចុក​ចាប់ ភ្ញោច​ឲ្យ​មាន​រដូវ គ្រុន​ក្ដៅ ជំងឺ​ថ្លើម ទល់លាមក ធ្លាក់​ស​អំឡុង​ពេល​ពពោះ គ្រុន​ចាញ់ និង​ចង្អោរ។ វា​ក៏​ត្រូវ​ប្រើ​ដើម្បី​ព្យាបាល​ជំងឺអុតស្វាយ​ធំ ហើម​អណ្ដើក (Enlarged spleen) ហើម ហឺត រលាក់​សន្លាក់​ និង​ជំងឺ​ឆ្អឹង​ផ្សេងៗ ​បញ្ហា​សន្លាក់ ជំងឺ​មហារីក ជំងឺ​ភ្នែក​ឡើង​បាយ (Cataracts) ជំងឺ​គ្រុន​ផ្ដាសាយ ជំងឺ​បាក់​ទឹក​ចិត្ត បញ្ហា​រំលាយ​អាហារ និង​ដំបៅ​ក្រពះ។ ការ​ប្រើ​ប្រាស់​ព្យាបាល​ផ្សេង​ទៀត​រួម​មាន ជំងឺ​លើស​ឈាម ការ​បង្ក​រោគ […]


ឱសថរុក្ខជាតិ

Quinine (ដើមគីនីន)

ការ​ប្រើ​ប្រាស់១- តើ​ដើមគីនីនប្រើ​ដើម្បី​អ្វី? ដើមគីនីន​ ជា​ប្រភេទ​រុក្ខ​ម្យ៉ាង មាន​ប្រភព​មក​ពី​តំបន់​អារ៉ាប់ និង​ត្រូវ​គេ​យក​មក​ដាំ​ដុស​លើ​ទឹក​ដី​អាស៊ី​អាគ្នេយ៍ ពិសេស​ប្រទេស ឥណ្ឌូនេស៊ី ដើម្បីប្រើ​ជា​ឱសថ​បុរាណតែ​ឯង ឬ​ប្រើ​រួម​ជាមួយ​ថ្នាំ​ដទៃ​ទៀត​ ​ព្យាបាល​ជំងឺ​គ្រុន​ចាញ់ (ករណីធ្ងន់ធ្ងរ​អាច​គ្រោះថ្នាក់​ដល់​ជីវិត ឆ្លង​តាម​រយៈ​មូស​ដែក​គោល​ញីខាំ)។ គ្រូពេទ្យ​ អាច​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​​ប្រើ​ថ្នាំ គីនីន​ ក្នុង​ករណី​ជំងឺ​ផ្សេង​ទៀត ដូច​នេះ ​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​ឬ​ឱសថ​ការី ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ ២- ដើម​គីនីន​មាន​សកម្មភាព​យ៉ាង​ដូច​ម្ដេច? ដើម​គីនីន ​មាន​សកម្មភាព​សម្លាប់​មេរោគ​​បង្កជា​​ជំងឺ​គ្រុន​ចាញ់។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​រុក្ខជាតិ ដើម្បី​ទទួល​បាន​​ព័ត៌មាន​បន្ថែម។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- ត្រូវ​ដឹង​អ្វី​ខ្លះ​មុនប្រើដើមគីនីន? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ឱសថ​ការី​ ឬ​អ្នក​ឯកទេស​ឱសថ​រុក្ខជាតិ​ ប្រសិន​បើ៖ – ស្រ្តី​មាន​គភ៌​ ឬ​បំបៅ​ដោះ​ ព្រោះ​ពេល​​កំពុង​ចង់​បាន​កូន​ ឬ​​បំបៅ​ដោះ​​ ​គួរ​​​ប្រើ​ថ្នាំ​តែ​មួយ​មុខ​ណា ដែល​ណែនាំ​ដោយ​គ្រូពេទ្យ​ជំនាញ​ប៉ុណ្ណោះ។ – កំពុង​ប្រើប្រាស់​ថ្នាំ​ផ្សេងៗ​រួម​ទាំង​ថ្នាំ​ដែល​អាច​ទិញបាន​ដោយ​គ្មាន​វេជ្ជ​បញ្ជា។ – ​ធ្លាប់​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ជាមួយ​​ទឹក​ដោះ​គោ ​​​ថ្នាំពេទ្យ​ ឬ​ឱសថ​រុក្ខជាតិ​ផ្សេងៗ​ទៀត -​ មាន​ជំងឺ​ ឬ​ស្ថានភាព​សុខភាព​ផ្សេងៗ​ទៀត – ​ធ្លាប់​មាន​ប្រតិកម្មអាលែកហ្ស៊ីប្រភេទ​ផ្សេង​ទៀត​ ដូចជា​ ជាមួយ​​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬសត្វ។ – ​ត្រូវ​ការ​វះកាត់ (រួម​ទាំង​វះកាត់​ធ្មេញ​ផង​ដែរ) ឬ​ធ្វើ​តេស្ត​វេជ្ជសាស្ត្រ​ណា​មួយ។ សូម​ប្រាប់​គ្រូពេទ្យ​​ជាមុន ​បើកំពុង​ប្រើ​ឱសថ​ពី​រុក្ខជាតិ គីនីន ព្រោះ​​ប្រហែល​ជា​អាច ​នឹង​ឈប់​ប្រើ​ថ្នាំ​មួយ​រយៈ​ពេល​ខ្លី។ លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​រុក្ខជាតិ​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ ដូច​នេះ​ […]


ឱសថរុក្ខជាតិ

Eucalyptus (ដើមប្រេងខ្យល់)

ការ​ប្រើ​ប្រាស់១- ដើម​ប្រេង​ខ្យល់ប្រើ​ដើម្បី​អ្វី? ដើម​ប្រេង​ខ្យល់ ជាភាសា​អង់គ្លេស​ហៅថា Eucalyptus ដោយ​គេ​ប្រើស្លឹក​របស់​រុក្ខជាតិ​នេះ ​ដើម្បី​ព្យាបាលបញ្ហា​សុខភាព​មួយ​ចំនួន ដូច​ជា៖​ – ការ​បង្ក​រោគ – គ្រុនក្ដៅ – ឈឺ​ពោះ – ក្អក – ការ​បង្ក​រោគលើ​ផ្លូវដង្ហើម – ក្អក​មាន់ – ហឺត – របេង​សួត – រលាក​សន្លាក់ ​និង​ឆ្អឹង – ឈឺ​សន្លាក់ – កើតមុន – របួស – របួស​​មិន​ងាយ​ជា – រលាក – រាក​មួល​ដោយ​សារ​បាក់តេរី – ស្រែង – បញ្ហា​ថ្លើម និង​ថង់​ទឹក​ប្រមាត់ – មិន​ឃ្លាន​អាហារ – មហារីក ដូច​គ្នា​នេះ​ដែរ ប្រេងចម្រាញ់​ពី​​ដើម​ប្រេង​ខ្យល់​ ជា​ទូទៅ៖ – ដើម្បី​សុវត្ថិភាព ​មិន​ត្រូវ​ផឹក ​ឬ​លេប ឬ​លាប​នៅ​លើ​ស្បែក​ ដោយ​មិន​បាន​ពង្រាវ (លាយ​ជា​មួយ​ទឹក) ​នោះ​ទេ។ – ប្រេងពង្រាវរួច (លាយទឹក​រួច) អាច​ផឹក​ដើម្បី​ព្យាបាល អាការៈ​ឈឺ​ និង​ហើម (រលាក) ស្រទាប់​ភ្នាស​ស្ដើង​របស់​បំពង់​ដង្ហើម ក្អក រលាក​ទង​សួត ឈឺ​ និង​រលាក​ប្រហោង​ច្រមុះ​ ហឺត ជំងឺ​ស្ទះ​សួត​រ៉ាំ​រ៉ៃ (COPD) និង​ការ​បង្ក​រោគ​លើ​ផ្លូវដង្ហើម។ – ប្រេងខ្យល់ ក៏​អាច​ប្រើ​ជា​ថ្នាំ​កាត់​ស្លេស្ម​នៅពេល​ក្អក ជា​ថ្នាំ […]


ឱសថរុក្ខជាតិ

Garlic (ខ្ទឹម​ស)

ការ​ប្រើ​ប្រាស់១- គេ​ប្រើខ្ទឹម​សដើម្បី​អ្វី​ខ្លះ? ខ្ទឹម​ស អាច​ប្រើ​ចំពោះ​ជំងឺ​ជា​ច្រើន ​ទាក់ទង​នឹង​បេះដូង​ រួមទាំង​​ប្រព័ន្ធ​សរសៃ​ឈាម រួមមាន៖ – ឡើង​សម្ពាធ​ឈាម – សម្ពាធ​ឈាម​ចុះ​ទាប – ជាតិ​ខ្លាញ់​កូលេស្តេរ៉ូល​ក្នុង​ឈាម​ខ្ពស់ – ឡើង​ជាតិ​ខ្លាញ់​កូលេស្តេរ៉ូល​ដោយ​សារ​កត្តា​តំណ​ពូជ – ជំងឺ​សរសៃ​ឈាម​បេះដូង – គាំង​បេះដូង – បញ្ហា​ចរន្ត​ឈាម​កាត់​បន្ថយ ​ដោយ​សារ​សរសៃ​ឈាម​រួម​តូច – សរសៃ​ឈាម​ឡើង​រឹង (atherosclerosis)។ យោង​តាម​ការ​សិក្សា​ខ្លះ ខ្ទឹម​ស អាច​ជួយ​ការ​ពារ ពី​ប្រភេទ​ជំងឺ​មហារីក​ជា​ច្រើន​ដូច​ជា៖ – មហារីក​ពោះ​វៀន​ធំ – មហារីក​ចុង​ពោះ​វៀន​ធំ (Rectal cancer) – មហារីក ក្រពះ (Stomach cancer) – មហារីក​សុដន់ – មហារីកក្រពេញ​ប្រូស្តាត (Prostate cancer) – មហារីក​គ្រាប់ឈាម (Multiple myeloma) – មហារីក​សួត (Lung cancer) – មហារីកបំពង់​បង្ហួរ​នោម (Bladder cancer) រុក្ខជាតិ​នេះ​ ក៏​អាច​ប្រើ​ដើម្បី​ការពារ​ចៃ​ខាំ ធ្វើ​ជា​ថ្នាំ​ដេញ​មូស ការពារ​ជំងឺ​ផ្ដាសាយ និង​ព្យាបាល​ការ​បង្ក​រោគ​ដោយ​បាក់តេរី និង​ផ្សិត។ ខ្ទឹម​ស (Garlic) អាច​នឹង​ប្រើ​ក្នុង​ករណី​ផ្សេង​ទៀត ដូច​នេះ ​ដើម្បី​ទទួល​បាន​​ព័ត៌មាន​បន្ថែម​ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ២- ខ្ទឹមសដំណើរ​ការ​ម៉េច​ខ្លះ? ខ្ទឹម​ស (Garlic) មាន​សារធាតុ គីមី​មួយ​ប្រភេទ​ ហៅ​ថា […]


ឱសថរុក្ខជាតិ

លាង​សម្អាតប្រព័ន្ធរាងកាយ​ខាងក្នុង ជួយឲ្យសាច់ចាំ មិនងាយចាស់!

មិន​ថា​ក្មេង​ មិន​ថា​ចាស់ ទោះ​ស្ថិត​ក្នុង​វ័យ​ណា​ក៏​ដោយ យើង​គ្រប់​គ្នា​សុទ្ធ​តែ​ចង់​ស្អាត មើល​ទៅ​ក្មេង​ជាង​វ័យ។ ហេតុនេះ ក្រៅ​ពី​ផលិត​ផល​រក្សា​សម្រស់​ពី​ខាង​ក្រៅ អ្នក​​ជំនាញ​ណែ​នាំ​ថា ​ប្រព័ន្ធ​រាង​កាយ​ខាង​ក្នុង​ខ្លួន ពិសេស​ប្រព័ន្ធ​រំលាយ​អាហារ ក៏សំខាន់​សម្រាប់​រក្សា​សម្រស់ ឲ្យ​ក្មេង​ជាង​វ័យ​ដូច​គ្នា ហើយ​ដើម្បី​សម្អាត​ប្រព័ន្ធ​រាង​កាយ​ខាង​ក្នុង យើង​អាច​ប្រើ​របបអាហារ​ពិសេស​ដូច​ខាង​ក្នុង​អត្ថបទ​នេះ​បាន។ ១- ​វីតាមីន​ C វីតាមីន C សម្បូរ​នៅ​ក្នុង​ប្រភេទ​បន្លែ ផ្លែ​ឈើ អាច​រក​បាន​យ៉ាង​ងាយ​ស្រួល។ ​ញ៉ាំ​ជាតិ​វីតាមីន​នេះ ជួយ​​សម្អាត​ពោះ​វៀន និង​ធ្វើ​ឲ្យ​ស្បែក​ស្រស់​ថ្លា ខណៈការ​សិក្សា​មួយ​រក​ឃើញ​ថា ផឹក​ទឹក​ក្រូច​ឆ្មា​ក្រឡុក ឬ​ផ្លែ​ស្រ្តប៊ើរី​ក្រឡុក សម្បូរ​ទៅ​ដោយ​វីតាមីន C ជួយ​ឲ្យ​​ស្បែក​​ក្មេង​ជាង​វ័យ​។ ២- ញ៉ាំ​បាក់​តេរី​ល្អ ពពួក​បាក់​តេរី​ល្អ សម្បូរ​នៅ​ក្នុង​អាហារ​ ដូច​ជា ទឹក​ដោះ​គោ​ជូរ ផ្លែ​ប៉ោម គីមឈី (ជ្រក់​កូរ៉េ) ដែល​ពពួកបាក់តេរី​ល្អ​ទាំង​នោះ ជួយ​​ប្រឆាំង​នឹង​ដំណើរ​រលាក​ពោះ​វៀន ​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​បាន​ល្អ ក៏​ជា​កត្តា​ជួយ​ដល់​សម្រស់​ បាន​មួយ​ផ្នែក​ដូច​គ្នា​។ ៣- ជាតិ​សរសៃ ពពួក​សណ្តែក​បៃ​តង ប្រូកូលី គ្រាប់​ធញ្ញជាតិ​ សុទ្ធ​សឹង​ជា​ប្រភព​នៃ​ជាតិ​កាក​សរសៃ​​ ​ជំនួយ​ដល់​​ដំណើរ​ការ​រំលាយ​អាហារ​។ បន្ថែម​ពី​នោះ​ទៀត វា​ក៏​ជួយ​ទាក់​ទាញ​​ដល់​បាក់​តេរី​ល្អ​ៗ ប្រឆាំង​​ជំងឺ​​រលាក​ពោះ​វៀន​បាន។ ៤- ទឹកតែ អត្ថប្រយោជន៍​នៃ​ បណ្តា​តែ​ ឬ​តែ​ហឹរ ពិត​ជា​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ប្រឆាំង​នឹងការ​វិវត្តន៍នៃ​​មហារី​ក​ពោះ​វៀន នេះបើ​តាម​ការ​សិក្សា​របស់​ប្រទេស​អូស្ត្រាលី។ […]


ឱសថរុក្ខជាតិ

Sesame (គ្រាប់ល្ង)

ការ​ប្រើ​ប្រាស់១- តើ​ល្ងប្រើ​ដើម្បី​អ្វី? ល្ង ជា​ពពួកគ្រាប់​ធញ្ញជាតិ មាន​ប្រូតេអ៊ីន​ខ្ពស់ ត្រូវ​គេ​និយម​ប្រើ​ប្រាស់​ជា​អាហារសុខភាព ដើម្បី​ក្លិន​ឈ្ងុយក្នុង​ម្ហូប ខណៈ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ គេ​ប្រើល្ង ក្នុង​គោល​បំណង​ព្យាបាល​បញ្ហា​សុខភាព​ដូច​ជា៖ សម្រាប់​មនុស្ស​ពេញ​វ័យ – បញ្ហា​ពោះវៀនធំ​ និង​ពោះវៀន​តូច – ជំងឺ​សរសៃ​ឈាម​បេះដូង – ឡើង​ខ្ពស់​កម្រិត​ខ្លាញ់​កូឡេស្តេរ៉ូល – ឡើង​សម្ពាធ​ឈាម – ចំពោះ​បញ្ហា​មិន​ស្រួល​ច្រមុះ អាច​ប្រើ ប្រេង​ល្ង ឬស្ព្រាយ​បាញ់​ ច្រមុះ ៣​ ដង​/​ថ្ងៃ រយៈពេល ១៤-២០ ​ថ្ងៃ។ សម្រាប់​ក្មេង – ព្យាបាល​ក្អក – ប្រើ​ជំនួយការ​អភិវឌ្ឍន៍​របស់​ទារក​ នឹង​ការ​ថែទាំទារក​​ទើប​នឹង​កើត។ ល្ង អាច​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​ប្រើ​ក្នុង​ករណី​ផ្សេង​ទៀត​ ដូច​នេះ​សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​គ្រូ​ឱសថ​រុក្ខជាតិ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ ២- ល្ងរ​ដំណើរ​ការ​ម៉េច? មិន​ទាន់​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ ពី​សកម្មភាព​​ថ្នាំ​បំប៉ន​ផលិត​ពី​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ សូម​ពិគ្រោះ​ជាមួយ​គ្រូ​ឱសថ​បុរាណ ឬ​ឱសថការី ដើម្បី​ទទួល​បាន​​ព័ត៌មាន​បន្ថែម។ ទោះ​យ៉ាង​នេះ​ក្ដី គេ​ដឹង​ថា ​ល្ង អាច​ភ្ញោច​ប្រព័ន្ធ​ភាព​ស៊ាំ និង​បង្កើន​សកម្មភាព​ជា​សះ​របួស​ស្បែកលឿន​ជាង​មុន។ ល្ង​អាច​នឹង​ធ្វើ​ឲ្យ​រាងកាយ​ បន្ថយ​ការ​ស្រូប​ជាតិ​ស្ករ​ពី​ចំណី​អាហារ ដែល​សកម្មភាព​នេះ​ អាច​ជួយការពារ​យើង​ពី​​ជំងឺ​ទឹក​នោម​ផ្អែម​បាន។ ល្ង អាច​កម្ចាត់​មេរោគ​បង្ក​ជា​ជំងឺ​ឆ្លង ខណៈ​ក្នុងគ្រាប់​ធញ្ញ​ជាតិ​ប្រភេទ​នេះ មាន​សារផ្ទុក​ជាតិកាល់ស្យូម ​អាច​ជួយ​ព្យាបាល​ជំងឺ​ឆ្អឹង​ទន់​ (Rickets)។ ល្ង​ ក៏​មាន​សារធាតុ​ប្រឆាំងការ​​រលាក និង​មាន​ប្រសិទ្ធ​ភាព​ប្រឆាំង​អុកស៊ីតកម្ម​ផង​ដែរ។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- គួរដឹង​អ្វី​ខ្លះ​មុន​ពេល​ប្រើ​ប្រាស់​ល្ង? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ​ឱសថ​ការី​ […]


ឱសថរុក្ខជាតិ

Papaya (ល្ហុង)

ការ​ប្រើ​ប្រាស់១- តើ​ល្ហុងប្រើ​សម្រាប់​អ្វី​ខ្លះ? ល្ហុង អាច​ប្រើ​ដើម្បី​ការពារ​ និង​ព្យាបាល​បញ្ហា​ប្រព័ន្ធ​បំពង់​ក្រពះ​ និង​ពោះវៀន ការ​បង្ក​រោគ​ដោយ​ពពួក​ប៉ារ៉ាស៊ីត​ក្នុង​ពោះវៀន និង​អាច​ធ្វើ​ជា​ថ្នាំ​ងុយ​គេង និង​បញ្ចុះ​នោម​។ ក្រៅ​ពី​នេះ ល្ហុង​អាច​ប្រើ​ដើម្បី​ព្យាបាល បញ្ហា​ឈឺ​សរសៃ​ប្រសាទ (Neuralgia) និងជំងឺ Elephantoid growth ដែល​ជា​ជំងឺ សំដៅ​លើ​​ការ​ហើម​ធំ​នៅ​កន្លែង​ណា​មួយលើ​រាង​កាយ បញ្ហា​នេះ ​ជា​បញ្ហា​កម្រ​កើត​មួយ​នៃ​បញ្ហា​ប្រព័ន្ធ​ទឹក​រងៃ បង្ក​ដោយ​ដង្កូវ​ប៉ារ៉ាស៊ីត។ ល្ហុង អាច​នឹង​ណែនាំ​ឲ្យ​ប្រើ​ក្នុង​ករណី​ផ្សេង​ទៀត សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ឬ​ឱសថ​ការី ​ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។ ២- ល្ហុង​ដំណើរ​ការ​ម៉េច? ល្ហុង មាន​សារធាតុ​គីមី​ពីរ​សំខាន់​ហៅ​ថា ប៉ាប៉ាអ៊ីន (Papain) និងកាប៉ាអ៊ីន (Carpain) ដោយ​សារ​ធាតុ​ទាំង​ពីរ គឺ​មាន​នាទី​ដូចជា៖ – ប៉ាប៉ាអ៊ីន (Papain)៖ មាន​សកម្មភាព ​ដូច​ញញួរ​ដំ​សាច់​ឲ្យ​ទន់ (Meat tenderizer) គឺ​ជួយ​បំបែក​ប្រូតេអ៊ីន កាបូអ៊ីដ្រាត និង​ខ្លាញ់។ ទោះ​យ៉ាង​នេះ​ក្ដី សារធាតុ​នេះ នឹង​ផ្លាស់​ប្ដូរ​រូប​រាង​ដោយ​សារ​តែ​អាស៊ីដ​ក្រពះ ដូច​នេះ​​នៅ​តែមានសំណួរ​​ថា​តើ​ នឹង​មាន​ប្រសិទ្ធិភាព​ទេ​ បើ​ប្រើ​វា​ជា​ថ្នាំ​លេប។ – កាប៉ាអ៊ីន (Carpain)៖ អាច​នឹង​មាន​សកម្មភាព​សម្លាប់ប៉ារ៉ាស៊ីត​មួយ​ចំនួន តែ​អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃ​ប្រសាទ​ដូច​គ្នា​។ ហេតុនេះ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​និង​គ្រូ​ឱសថ​រុក្ខជាតិ ដើម្បី​ទទួល​បាន​​ព័ត៌មាន​បន្ថែម។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ពេល​ប្រើ​ល្ហុង​ជា​ថ្នាំ​បុរាណ? ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​ ​ឱសថ​ការី​ […]


ឱសថរុក្ខជាតិ

Jackfruit (ផ្លែខ្នុរ)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- ​គេ​ប្រើផ្លែ​ខ្នុរដើម្បី​អ្វី​ខ្លះ? ខ្នុរ ជា​ភាសា​អង់គ្លេស​ហៅ​ថា Jackfruit ជា​ប្រភេទ​ដើម​ឈើ​ ​គេ​ច្រើន​យក​ផ្លែ​ និង​គ្រាប់​មក​ញ៉ាំជា​អាហារ ឬ​ពេល​ខ្លះ​ជា​ថ្នាំ​ទៀត​ផង ដោយ​គេ​ញ៉ាំ​ផ្លែខ្នុរ ដើម្បី​ធ្វើ​ជា​ថ្នាំ​បង្កើន​អារម្មណ៍​ផ្លូវ​ភេទ ឬ​ជា​ថ្នាំ​ទឹក​នោម​ផ្អែម។ ខ្នុរ ក៏​អាច​ផលិត​ជា​ថ្នាំ​លាប​លើ​ស្បែក ​ដើម្បីព្យាបាល​បញ្ហា​សត្វ​ពិស​ចិក ​ឬខាំ បាន​ដូច​គ្នា។ ២- ផ្លែ​ខ្នុរ​ដំណើរ​ការម៉េច? ​មិន​ទាន់​​មាន​ការ​សិក្សា​​ស្រាវជ្រាវ​ច្បាស់លាស់ណាមួយ អាច​បង្ហាញ​ពីដំណើរ​ការ​ធ្វើ​ការ​របស់​ខ្នុរ​​នៅឡើយ​​ទេ។ គប្បី​​ពិគ្រោះ​យោបល់​ជាមួយ​គ្រូពេទ្យ ​ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- គួរ​ដឹង​អ្វី​ខ្លះ​មុន​ពេល​ប្រើ? មុន​ប្រើប្រាស់ សូម​ពិគ្រោះ​ជាមួយគ្រូពេទ្យ​ ឬ​អ្នក​ជំនាញ​ខាង​ឱសថ​រុក្ខជាតិ ប្រសិន​បើ៖ -​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា – ​មាន​ប្រតិកម្ម​ជាមួយខ្នុរ ថ្នាំ​ពេទ្យ​ ឬ​មាន​ប្រតិកម្ម​ជា​មួយ​ឱសថបុរាណ​​ដទៃ – ​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ ឬ​មាន​បញ្ហា​សុខភាព​អ្វី​មួយ ពិសេស​មានក្រួសក្នុងប្រមាត់ជាដើម – ​ធ្លាប់​មាន​ប្រតិកម្ម​ជាមួយ​អាហារ សារធាតុ​ពណ៌ សារធាតុ​រក្សា​អាហារ ឬ​ជាមួយ​សត្វ។ លក្ខខណ្ឌ​ក្នុង​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​សម្រាប់​ឱសថ​បំប៉ន​មិន​តឹង​រ៉ឹង​​ដូច​ការ​ចុះ​បញ្ជី​ការ​ផ្លូវ​ច្បាប់​ទៅ​លើ​ថ្នាំពេទ្យ​ទេ។ដូច​នេះ​គួរ​តែ​មាន​ការ​សិក្សា​បន្ថែម​ពី​សុវត្ថិភាព​លើ​ឱសថ​បំប៉ន​ទាំង​នេះ។ អ្នក​ត្រូវ​ប្រាកដ​ថា​អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ថ្នាំ​នេះ​ខ្ពស់​ជាង​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​បន្ថែម។ ៤- ផ្លែ​ខ្នុរមាន​សុវត្ថិភាព​កម្រិត​ណា? គេនៅ​មិន​ទាន់​ដឹង​ថា ​ផ្លែ​ខ្នុរ​មាន​សុវត្ថិភាព ​ឬ​អត់​នៅ​ពេល​ប្រើ​ជា​ឱសថ។ ៥- គួរ​ប្រុង​ប្រយ័ត្ន – ស្រីៗកំពុង​ពពោះ ​និង​បំបៅ​ដោះ​កូន៖ មិន​ទាន់​ដឹង​ពី​ការ​ប្រើ​ប្រាស់​ខ្នុរ​ជា​ឱសថ​អំឡុង​ពេល​ពពោះ និង​បំបៅ​ដោះ​កូន​នៅ​ឡើយ​ទេ។ ដូច​នេះ​ ដើម្បី​សុវត្ថិភាព​ចៀស​វាង​ប្រើ​ផ្លែ​ខ្នុរ​​ជា​ថ្នាំបុរាណ។ – អាលែកហ្ស៊ី​នឹង​លំអង​ដើម […]


ឱសថរុក្ខជាតិ

Palm Oil (ដូងប្រេង)

ស្វែង​យល់​ពី​ការ​ប្រើប្រាស់១- តើ​ដូង​ប្រេង​ប្រើ​ដើម្បីអ្វី? ដូង​ប្រេង ត្រូវ​គេ​ដាំ​ដើម្បី​ចម្រាញ់​យក​ប្រេង ដើម្បី​ប្រើប្រាស់​ក្នុង​វិស័យ​ឧស្សាហកម្ម​ជាច្រើន រាប់បញ្ចូល​ទាំង​ឧស្សាហកម្មចំណី​អាមេរិក ខណៈប្រេង​ធម្មជាតិ​ប្រភេទ​នេះ ក៏​ត្រូវ​ប្រើ​ដើម្បី​ព្យាបាល​បញ្ហា​សុខភាព​ជាច្រើន ដូច​ជា៖ – ការ​ពារ​ពីបញ្ហា​ធ្លាក់​ចុះ​វីតាមីន A ជំងឺ​មហារីក ជំងឺ​ខួរ​ក្បាល កាត់​បន្ថយ​ភាព​ចាស់។ – ព្យាបាល​ជំងឺ​គ្រុន​ចាញ់ សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជាតិ​កូលេស្តេរ៉ូល​ក្នុង​ឈាម​ខ្ពស់ និង​ពុល​ជាតិ ​Cyanide។ – ការពារ​បញ្ហា​ស្រកទម្ងន់ និង​បង្កើន​ការ​ធ្វើ​មេតាបូលីស​ក្នុង​រាង​កាយ។ ២- ដូង​ប្រេង​ដំណើរ​ការ​យ៉ាង​ម៉េច? មិន​ទាន់​មាន​ការ​សិក្សា​គ្រប់​គ្រាន់​ពី​សកម្មភាព​ព្យាបាល​នៃ​ប្រេង​​រុក្ខជាតិ​នេះ​នៅ​ឡើយ​ទេ។ ​សូម​ពិគ្រោះ​ជាមួយ​គ្រូ​ឱសថ​បុរាណ ឬ​គ្រូពេទ្យ ​ដើម្បីទទួល​បាន​​ព័ត៌មាន​បន្ថែម។ ទោះ​យ៉ាង​នេះ​ក្ដី គេ​ដឹង​ថា ប្រេង​​ដូង​ប្រេង​ មាន​ទាំង​ខ្លាញ់ ឆ្អែត (Saturated fats) និង​ខ្លាញ់​មិន​ឆ្អែត (Unsaturated fats) វីតាមីន E និង បេតាការ៉ូតែន (Beta-caroten) ហើយ​​ប្រហែល​ជា​មាន​ប្រសិទ្ធិភាព​ប្រឆាំង​អុកស៊ីតកម្ម​ទៀត​ផង (Antioxidant effect)។ កត្តា​គួរ​ប្រុង​ប្រយ័ត្ន៣- មុនប្រើគួរដឹងអីខ្លះ? គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឱសថការី ឬ​គ្រូពេទ្យ​ឱសថបុរាណ​បើ​អ្នក​មាន​បញ្ហា​ដូចជា៖ -​ កំពុង​មាន​ផ្ទៃ​ពោះ ឬ​បំបៅ​ដោះកូន​ ដោយ​សារ​ពេល​ពពោះ ឬ​បំបៅ​ដោះ​កូន ​ត្រូវ​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​ត្រូវ​តាម​កម្រិត​​​ណែនាំ​របស់​គ្រូពេទ្យ​តែ​ប៉ុណ្ណោះ។ – ​កំពុង​ប្រើ​ប្រាស់​ថ្នាំ​អ្វី​ផ្សេង ថ្នាំ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ថ្នាំ​អ្នក​ទិញ​ខ្លួន និង​ថ្នាំ​ទិញ​តាម​វេជ្ជបញ្ជា។ – ​មាន​ប្រតិកម្ម​ជាមួយប្រេង​ដូង​ប្រេង ថ្នាំ​ពេទ្យ​ […]

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស