backup og meta

ស្រីៗស្ត្រេសច្រើន អាចធ្វើឲ្យ​ស្បែកមុខចេញស្នាមជ្រួញ កើតមុន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Nov 09, 2021

    ស្រីៗស្ត្រេសច្រើន អាចធ្វើឲ្យ​ស្បែកមុខចេញស្នាមជ្រួញ កើតមុន

    មនុស្ស​គ្រប់​រូប​តែង​ជួប​ប្រទះ​បញ្ហា​ស្ត្រេស​ម្ដង​ម្កាល ប៉ុន្តែ​បើស្រ្តេស​យូរ​​អាច​មាន​ផល​ប៉ះពាល់​ដល់​សុខភាព។ ស្ត្រេស​អាច​បង្កើន​ហានិភ័យ​ជំងឺ​បាក់​ទឹក​ចិត្ត ប៉ះពាល់​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ជំងឺ​បេះដូង។ មិនត្រឹមតែ​ប៉ុណ្ណោះ ស្ត្រេស​អាច​ផ្តល់​ប៉ះពាល់​ច្រើន​ដល់​ស្បែក​មុខ​ផង​ដែរ។

    ១. បញ្ហា​មុន

    នៅ​ពេល​យើង​ស្ត្រេស រាងកាយ​យើង​នឹង​ផលិត​អ័រម៉ូន cortisol ច្រើន។ អ័រម៉ូន​នេះ​បង្ក​ឲ្យ​ផ្នែក​មួយ​នៃ​ខួរក្បាល​ផលិត​អ័រម៉ូន corticotrophin-releasing ដែល​ជំរុញ​ឲ្យ​ក្រពេញ​ខ្លាញ់​បញ្ចេញ​ខ្លាញ់​ច្រើន​។ ការ​បញ្ចេញ​ខ្លាញ់​ច្រើន​អាច​កក​ស្ទះ​នៅ​រន្ធញើស និង​បង្ក​ឲ្យ​មាន​មុន។ ការ​សិក្សា​ឆ្នាំ​២០១៧ បាន​សិក្សា​ពី​ឥទ្ធិពល​ស្ត្រេស​ទៅ​លើ​បញ្ហា​មុន ដោយមាន​​និសិ្សត​ស្រី​អាយុ​ចន្លោះ ២២​ទៅ​២៤​ឆ្នាំចូលរួម​​។ ការ​សិក្សា​​បាន​រក​ឃើញ​ថា​កម្រិត​ស្ត្រេស​កាន់​តែ​ខ្ពស់​ ការ​កើត​មុន​កាន់​តែ​មាន​​បញ្ហា​​ធ្ងន់ធ្ងរ។

    អត្ថបទ​ពាក់ព័ន្ធ៖

    ២. ស្នាម​ដក់​ក្រោម​ភ្នែក

    ស្នាម​ដក់​ក្រោម​ភ្នែក​កើត​មាន​នៅ​ពេល​មាន​ការ​ហើម​នៅ​ក្រោម​ភ្នែក។ អាការៈ​ភាគ​ច្រើន​កើត​មាន​នៅ​ពេល​យើង​ចាស់​ទៅ​ដោយសារ​សាច់ដុំ​នៅ​ជុំវិញ​ភ្នែក​ចុះ​ខ្សោយ។ ចំណែក​ឯ​ស្បែក​យារ​ដែល​បង្ក​ដោយ​ការ​បាត់បង់​ភាព​យឺត​ក៏​បង្ក​ឲ្យ​មាន​ស្នាម​ដក់​ក្រោម​ភ្នែក​ដែរ។ ការ​សិក្សា​បាន​រក​ឃើញ​ថា​ស្ត្រេស​ដែល​បង្ក​ដោយ​ការ​គេង​មិន​គ្រប់គ្រាន់​អាច​ពន្លឿន​ភាព​ចាស់​ដូចជា​បាត់បង់​ភាព​យឺត និង​ការ​ឡើង​ពណ៌​ស្បែក​ជាដើម។ ការ​បាត់បង់​ភាព​យឺត​របស់​ស្បែក​អាច​រួម​ចំណែក​ក្នុង​ការ​បង្ក​ស្នាម​ដក់​ក្រោម​ភ្នែក។

    ៣. ស្បែក​ស្ងួត

    ស្រទាប់​ស្បែក​ខាង​ក្រៅ​ stratum corneum មាន​ផ្ទុក​ប្រូតេអ៊ីន និង​ជាតិ​ខ្លាញ់​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ការ​រក្សា​សំណើម​ដល់​ស្បែក និង​ជា​របាំង​​ការពារ​ស្រទាប់​ស្បែក​ខាងក្រោម។ នៅ​ពេល​ស្រទាប់​ស្បែក​ខាង​លើ​ដំណើរការ​មិន​ត្រឹមត្រូវ ស្បែក​របស់​យើង​នឹង​ទៅ​ជា​ស្ងួត និង​រមាស់។

    ៤. កន្ទួល​ក្រហម

    ស្ត្រេស​អាច​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ ហើយ​នៅ​ពេល​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ​អាច​បង្ក​ឲ្យ​មាន​អតុល្យភាព​នៃ​បាក់តេរី​ក្នុង​ពោះវៀន និង​ស្បែក (​ដែល​គេ​ហៅ​ស្ថានភាព​នេះ​ថា dybiosis)។ នៅ​ពេល​មាន​អតុល្យភាព​កើត​មាន​លើ​ស្បែក​របស់​យើង​អាច​បណ្ដាល​ឲ្យ​មាន​ស្នាម​ក្រហម ឬ​​កន្ទួល​ក្រហម។ ស្ត្រេស​ក៏​អាច​ភ្ញោច​ស្ថានភាព​ផ្សេងៗ​ជាច្រើន​ដែល​បង្ក​កន្ទួល​ក្រហម ឬ​ការ​រលាក​ស្បែក​ដូចជា​ជំងឺ​ស្បែក​ Psoriasis ជំងឺ​ត្រអក (eczema) និង​អាការៈ​កន្ទួល​រមាស់​បង្ក​ដោយ​ប្រតិកម្ម​ទៅ​នឹង​សារធាតុ​អ្វី​មួយ (contact dermatitis)។

    ៥. ស្នាម​ជ្រួញ

    ស្ត្រេស​បង្ក​ឲ្យ​មាន​ការ​ប្រែប្រួល​ប្រូតេអ៊ីន​នៅ​លើ​ស្បែក និង​បន្ថយ​ភាព​យឺត​របស់​ស្បែក។ ការ​បាត់បង់​ភាព​យឺត​របស់​ស្បែក​អាច​បង្ក​ឲ្យ​មានស្នាម​ជ្រួញ។ ស្ត្រេស​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​ជ្រួញ​ចិញ្ចើម​ញឹកញាប់​ដែល​នេះ​ក៏​បង្ក​ឲ្យ​មាន​ស្នាម​ជ្រួញ​ដែរ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Nov 09, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម