ប្រេស៊ីលថា​វ៉ាក់សាំងបង្ការកូវីដ១៩ ចិនSinovac មានប្រសិទ្ធភាពជាង៥០%

ត្រួតពិនិត្យដោយ | ដោយ

ចេញផ្សាយថ្ងៃទី 13/01/2021 . អាន 2 នាទី
Share now

វ៉ាក់សាំង​បង្ការ​វីរុស​កូវីដ១៩ ផលិត​ដោយ​ក្រុម​ហ៊ុន​ចិន​ Sinovac Biotechត្រូវ​បាន​ក្រុម​អ្នក​ស្រាវ​ជ្រាវ​រកប្រេស៊ីល​រក​​ឃើញ​ថា​មាន​ប្រសិទ្ធភាព​ជាង​៥០​ភាគរយ ខណៈ​កាលពី​សប្ដាហ៍​មុន​អាជ្ញាធរ​ប្រកាស​ថា​មាន​ប្រសិទ្ធភាព​ដល់​ជាង​៧០​ភាគរយ។

វ៉ាក់សាំង​Sinovac បាន​ធ្វើ​តេស្ត​នៅ​ក្នុង​ប្រទេស​ប្រេស៊ីល ហើយ​ក្រុម​អ្នក​ស្រាវ​ជ្រាវ​បាន​អះអាង​នៅ​ថ្ងៃទី​១២ ខែ​មករា កន្លង​ទៅ​នេះ​ថា​វ៉ាក់​សាំង​នេះ​មាន​ប្រ​សិទ្ធ​ភាព​មាន​ត្រឹម​៥០,៤​ភាគ​រយ ខណៈ​សប្ដាហ៍​មុន អ្នក​ទាំង​នេះ​ថា​មាន​រហូត​ដល់​៧៨​ភាគ​រយ​។

ប្រ​ទេស​មួយ​ចំនួន​ដូចជា​ឥណ្ឌូណេស៊ី តួគី និង​សិង្ហបុរី ជា​ដើម សុទ្ធ​តែ​បាន​បញ្ជាទិញ​វ៉ាក់​សាំង​ពី​ក្រុម​ហ៊ុន Sinovac Biotech នេះ​ដែរ។

កាល​ពី​សប្ដាហ៍​មុន​ ក្រុម​អ្នក​ស្រាវ​ជា្រវ​ប្រទេស​ប្រេស៊ីល​បាន​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ថា​ការ​សាក​ល្បង​ក្នុង​ប្រទេស​ប្រស៊ីល វ៉ាក់សាំង​បង្ការ​កូវីដ​១៩ Sinovac មាន​ប្រសិទ្ធភាព​ប្រឆាំង​រោគសញ្ញាកូវីដ១៩ ពី​កម្រិត​ស្រាល​ទៅ​ធ្ងន់​ធ្ងរ​បាន​៧៨​ភាគ​រយ។

វ៉ាក់សាំងកូវីដ១៩

ប៉ុន្តែ​នៅ​ថ្ងៃ​អង្គារ​កន្លង​ទៅ​នេះ ក្រុម​​អ្នក​ស្រាវ​ជ្រាវ​ដដែល​បាន​បញ្ជាក់​ថា​តួលេខ​ខាង​លើ​មិន​បាន​បូក​បញ្ជូល​​ក្រុម​​អ្នក​ដែល​មាន​ការ​ឆ្លង​កម្រិត​ស្រាល​មែន​ទែន​ នោះ​ទេ ក្នុង​ចំណោម​អ្នក​ដែល​បាន​ទទួល​វ៉ាក់សាំង។ ដោយ​បូក​បញ្ជូល​ក្រុម​ទាំង​នេះ​ទៀត ប្រសិទ្ធភាព​វ៉ាក់សាំង​បាន​ត្រឹម​៥០,៤​ភាគ​រយ​។

កន្លង​មក ការ​ធ្វើ​តេស្ត​វ៉ាក់សាំង​Sinovac បាន​បង្ហាញ​លទ្ធផល​ផ្សេងៗ​គ្នា​ទៅ​តាម​ប្រទេស​ផ្សេង​គ្នា។ កាលពី​ខែមុន ប្រទេស​តួគី បាន​បញ្ជាក់​ថា​វ៉ាក់សាំងSinovac មាន​ប្រ​សិទ្ធ​ភាព​រហូត​ដល់​៩១,២៥​ភាគ​រយ ខណៈ​ឥណ្ឌូណេស៊ី ដែល​បាន​ចាប់ផ្ដើម​ប្រើ​វ៉ាក់​សាំង​នេះ ថា​មាន​ប្រសិទ្ធ​ភាព​៦៥,៣​ភាគ​រយ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទនេះមានប្រយោជន៍ចំពោះអ្នកដែរទេ?
happy unhappy
ប្រភព

អ្នកអាចចូលចិត្ត

ជប៉ុន​រកឃើញ​វីរុសកូវីដ១៩ មាន​វ៉ារ៉្យង់ថ្មីផ្សេងទៀត​ ខុសពីនៅ​អង់គ្លេស

កូវីដ១៩- អាជ្ញាធរ​សុខាភិ​បាលជប៉ុន​បាន​រក​ឃើញ​វីរុស​កូវីដ១៩ប្រភេទថ្មី​មួយ​ទៀត​មាន​ប្រ​ភព​នៅ​ប្រ​ទេស​ប្រេស៊ីល ដែល​វីរុស​ប្រភេទ​នេះ​ ខុស​ពី​វីរុស​កូវីដ១៩​ប្រ​ភេទ​ថ្មី​...

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ទូច សុខា

ស្ត្រីខ្មែរ ២នាក់ទៀត ជាពលករមកពីថៃ វិជ្ជមាន COVID-19

COVID-19-ករណី​វិជ្ជមាន COVID-19 ថ្មី ចំនួន ២នាក់ និង​មិន​មាន​ករណី​ជា​សះស្បើយ​ឡើយ​នៅ​ថ្ងៃ​នេះ។ តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
កូរ៉ូណាវីរុស, COVID-19 03/01/2021 . អាន 1 នាទី

អាសូរណាស់! ស្ត្រីពលករខ្មែរមកពីថៃ ១២នាក់ ឆ្លង COVID-19

COVID-19-តាម​ការប្រកាសរបស់ក្រសួងសុខាភិបាល​នៅព្រឹក​នេះ មាន​ករណី​វិជ្ជមាន COVID-19 ថ្មី ចំនួន១២នាក់ និង​ករណី​ជា​សះស្បើយ​ម្នាក់។ អ្នក​ឆ្លង COVID-19 ថ្មី​ទាំង ១២នាក់​នោះ​ជា​

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
កូរ៉ូណាវីរុស, COVID-19 01/01/2021 . អាន 1 នាទី

ស្ងាត់ប៉ុន្មានថ្ងៃ ពេលនេះរកឃើញស្ត្រីខ្មែរ ២នាក់ ឆ្លង COVID-19

COVID-19-ស្ត្រីទី១ អាយុ ៣៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង បានធ្វើដំណើរពីថៃ មកដល់កម្ពុជានៅថ្ងៃទី ២៨ ធ្នូ ឯស្ត្រីទី២ អាយុ...

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
កូរ៉ូណាវីរុស, COVID-19 31/12/2020 . អាន 1 នាទី

អត្ថបទគួរអាន

COVID-19

បន្តរកឃើញពលករខ្មែរមកពីថៃ ១០ នាក់ទៀត ឆ្លង COVID-19

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 16/01/2021 . អាន 1 នាទី
COVID-19

ពលករមកពីថៃ ១៥ នាក់ បន្ថែមទៀត ឆ្លង COVID-19

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 15/01/2021 . អាន 1 នាទី
COVID-19

COVID-19៖ វិជ្ជមាន ១៣នាក់ មានទាំងពលករមកថៃ និងអ្នកដំណើរមកពីក្រៅប្រទេស

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 14/01/2021 . អាន 1 នាទី

ថ្ងៃនេះរកឃើញពលករខ្មែរមកពីថៃដល់ទៅ ៦នាក់ ឆ្លង COVID-19

ត្រួតពិនិត្យដោយ ជីព ចិត្ត
ដោយ ដេត ធន្នី
ចេញផ្សាយថ្ងៃទី 13/01/2021 . អាន 1 នាទី