ការរក្សាគម្លាតសុវត្ថិភាព (Safe-distancing) ឬគម្លាតសង្គម (Social distancing) ដែលឃ្លាទាំងពីរសំដៅលើអត្ថន័យរួមតែមួយ គឺការរក្សាគម្លាតនៅរយៈចម្ងាយសុវត្ថិភាព ដែលជាចំណុចមួយក្នុងចំណោមវិធានការសំខាន់ៗ ដើម្បីបញ្ជៀស និងការពារខ្លួនពី វីរុស COVID-19។
តាមរយៈអង្គការសុខភាពពិភពលោក បានពន្យល់ពីវិធានការខាងលើ ដូចនេះ៖
រក្សាគម្លាតសុវត្ថិភាព ឬគម្លាតសង្គម
រក្សាចម្ងាយឃ្លាតពីមនុស្សដែលកំពុងរកកណ្តាស់ ឬក្អក យ៉ាងតិច១ម៉ែត្រ។ បើយើងចេញទៅទីខាងក្រៅ នៅទីកន្លែងសាធារណៈ អាចរក្សាគម្លាតឆ្ងាយពីមនុស្សជុំវិញ យ៉ាងតិច ១,៥ម៉ែត្រ។
អត្ថបទពាក់ព័ន្ធ៖
- បុរសអាមេរិកម្នាក់ស្លាប់ ប្រពន្ធសង្គ្រោះបន្ទាន់ ក្រោយប្រើថ្នាំក្លរ៉ូគីន ព្យាបាល COVID-19 ខ្លួនឯង
- ចិនតេស្តវ៉ាក់សាំងការពារ COVID-19 លើមនុស្ស WHOមិនសង្ឃឹមថាអាចចេញលើទីផ្សារលឿន
ហេតុអ្វី?
នៅពេលមាននរណាម្នាក់ក្អក ឬកណ្តាស់ អាចសាចនូវតំណក់សារធាតុរាវតូចៗ ពីច្រមុះ ឬមាត់អ្នកទាំងនោះ ដែលអាចមានផ្ទុកមេរោគ។ ប្រសិនបើយើងនៅក្បែរគ្នាពេក តំណក់ធាតុរាវតូចៗនោះអាចជ្រាបចូលខ្លួនយើង ពេលដកដង្ហើម ដែលក្នុងនោះអាចមានវីរុស COVID-19 ផងដែរ ករណីដែលបុគ្គលជាអ្នកក្អក ឬកណ្តាស់នោះ មានផ្ទុកវីរុសខាងលើ។
អត្ថបទពាក់ព័ន្ធ៖
- អ្នកស្ម័គ្រចិត្តសាកវ៉ាក់សាំងការពារ COVID-19 ប្រាប់ពីអាការៈបានជួបប្រទះ
- អាមេរិកនឹងប្រើវិធីសាស្រ្តជាង១០០ឆ្នាំមុន មកសាកល្បងព្យាបាលអ្នកឆ្លងវីរុស COVID-19
- ករណីដំបូងនៅប៊ែលហ្សិក សត្វឆ្មាឆ្លងវីរុស COVID-19 ពីម្ចាស់
ជាវិធីការពារខ្លួនបន្ថែមយើងអាចធ្វើបាន៖
- មិនចេញទៅក្រៅ ករណីមិនចាំបាច់មួយចំនួន។ ករណីចាំបាច់មិនអាច ចៀសបាន អាចជាការចេញទៅក្រៅទិញគ្រឿងអាហារបរិភោគ សម្ភារៈ ឬថ្នាំពេទ្យ ឬការទៅធ្វើលំហាត់ប្រាណ ជាមួយសមាជិកគ្រួសារ នៅទីកន្លែងឆ្ងាយពីមនុស្សអ៊ូរអរ និងសុវត្ថិភាព
- ចៀសវាងប៉ះពាល់គ្នាដោយផ្ទាល់
- ធ្វើដំណើរក្នុងរយៈពេលស្ងាត់ និងចៀសវាងកន្លែងអ៊ូរអរ
- ចៀសវាងការជួបជុំគ្នា ច្រើននាក់
- អនុវត្តអនាម័យប្រចាំថ្ងៃឱ្យបានខ្ជាប់ខ្ជួន៕
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]