backup og meta

សង្ខេប៖ រឿងរ៉ាវវេជ្ជសាស្ត្រដ៏គួរឲ្យចាប់អារម្មណ៍ទាំង៥ប្រចាំតំបន់អាស៊ីអាគ្នេយ៍

សង្ខេប៖ រឿងរ៉ាវវេជ្ជសាស្ត្រដ៏គួរឲ្យចាប់អារម្មណ៍ទាំង៥ប្រចាំតំបន់អាស៊ីអាគ្នេយ៍

ទី១៖ ឥណ្ឌូនេស៊ី ចាប់​ផ្តើម​យក​ពន្ធ​លើ​បារី​អេឡិចត្រូនិក

ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២៤ ឥណ្ឌូនេស៊ី នឹង​ចាប់​ផ្តើម​អនុ​វត្តន៍​ការ​យក​ពន្ធ​លើ​បារី​អេឡិច​ត្រូនិក ឬ e-cigarette ក្នុងកម្រិត​១០% ទៅលើ​អត្រា​បច្ចុប្បន្ន ដើម្បី​កាត់​បន្ថយ​ការ​ជក់​បារី​អេឡិចត្រូនិក​​។ នេះ​បើយោង​ទៅ​តាម​លោក Deni Surjantoro អ្នក​​នាំ​ពាក្យ​ក្រសួង​ហិរញ្ញ​វត្ថុ​​របស់​ឥណ្ឌូនេស៊ី​។

សេចក្តីសម្រេច​នេះ គឺ​ជាផ្នែក​មួយ​នៃ​ការ​ផ្តួច​ផ្តើម​ឲ្យ​មាន​ការ​ថែ​ទាំ​សុខភាព​កាន់​តែ​ទូលំ​ទូលាយ ដើម្បី​ចូល​រួម​ដោះស្រាយ​ការ​បារម្ភ​នានា ពី​សំណាក់​សមា​គមវេជ្ជ​សាស្ត្រ​ឥណ្ឌូនេស៊ី និង​អង្គ​ការ​សុខភាព​ពិភព​លោក អំពី​ហានិភ័យ​ជុំ​វិញ​ការ​ជក់​បារី​អេឡិច​ត្រូនិក​។​

ហានិភ័យ​ចំពោះ​សុខភាព​ទាំងនោះ រួម​មាន ជំ​ងឺ​បេះ និង​សួត ការ​ញៀនជាតិនីកូទីន និង​ផល​អាក្រក់​ចំពោះ​ការ​អភិវឌ្ឍ​ខួរ​ក្បាល​របស់​យុ​ជន និង​កូន​ក្នុងផ្ទៃ​។

ទី២៖ វេជ្ជបណ្ឌិត​ដាល់​អ្នក​ជំ​ងឺ​មួយ​ដៃ អំឡុង​ពេល​វះ​កាត់

វេជ្ជបណ្ឌិតផ្នែក​ភ្នែក​សញ្ជាតិ​ចិន​ម្នាក់ ត្រូវ​បាន​ព្យួរ​ការ​ងារ និង​កំពុង​ស្ថិតក្រោម​ការ​ស៊ើប​អង្កេត ក្រោយពី​​គេ​បាន​រក​ឃើញ​ថា លោក​បាន​ដាល់​​អ្នក​ជំ​ងឺ​ជា​ស្ត្រី​វ័យ​៨២​ឆ្នាំម្នាក់ អំឡុង​ពេល​វះ​កាត់​ភ្នែក កាលពីឆ្នាំ​២០១៩ ដើម្បី​កុំ​ឲ្យ​អ្នក​ជំ​ងឺ​រើ​បម្រាស់។

ហេតុ​ការណ៍នេះ ដែល​បាន​កើតឡើង​នៅ​មន្ទីរពេទ្យ AIER Eye ក្នុង​ទីក្រុង Guigang នៃ​តំបន់​ស្វយ័ត Guangxi ប្រទេស​ចិន បាន​បង្ករ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប៉ូលិស ក្រោយពី​រូប​ភាព​វីដេ​អូ​ត្រូវ​បាន​បង្ហោះ​លើ​​បណ្តាញ​សង្គម​។ លោក​វេជ្ជ​បណ្ឌិត​រូប​នោះ​ដែលមាន​ឈ្មោះ​ថា Feng បាន​បញ្ជាក់​ថា លោក​គ្មាន​បំណងបង្ករ​​របួស​ឡើយ នៅ​ពេល​ដែល​អ្នក​ជំ​ងឺ​ ដែល​កំពុង​ស្ថិត​ក្រោម​ឥទ្ធិពល​នៃ​ថ្នាំ​សណ្តំ បាន​ចាប់​ផ្តើម​រើ​ចុះ​ឡើង​។

ហេតុការណ៍នេះ បាន​នាំ​ឲ្យ​នា​យក​ប្រតិ​បត្តិនៃ​មន្ទីរពេទ្យ AIER Eye រង​នូវ​ការ​បណ្តេញ​ចេញ ស្រប​ពេល​ដែល​អាជ្ញា​ធរ​សុខា​ភិបាលកំពុង​តែស៊ើប​អង្កេត​។

[embed-health-tool-bmi]

ទី៣៖ ការ​ប្រើប្រាស់​ថ្នាំ​បំប៉ន់វី​តាមីន D មិនត្រឹម​ត្រូវ នាំ​ឲ្យ​ខូច​ត្រកៀក

បុរស​វ័យ​៤៨​ឆ្នាំម្នាក់ ក្នុង​ទីក្រុង Taichung កោះ​តៃវ៉ាន់ បាន​ខូច​តម្រងនោម​យ៉ាង​ធ្ងន់​ធ្ងរ ក្រោយពីបាន​ធ្វើការ​ព្យា​បាល​ដោយខ្លួន​​ឯង តាម​រយៈ​ការ​លេប​វីតាមីន D ៣​គ្រាប់​ជា​រៀង​រាល់​ថ្ងៃ ដោយផ្ទុយ​ពី​វេជ្ជ​បញ្ជាឲ្យ​លេប​តែ​១​គ្រាប់​ក្នុង​មួយ​ថ្ងៃ​ ដើម្បី​ធ្វើ​ឲ្យ​​អាការៈ​របស់​ខ្លួន​កាន់​តែល្អ​ប្រសើរ​។

បុរស​រូប​នោះ ដែល​ជា​អ្នក​ចូល​ចិត្ត​ផឹក​គ្រឿង​ស្រវឹង​ច្រើន និង​ធ្លាប់​មាន​ប្រវត្តិ​ប្តូរ​ឆ្អឹង​ត្រកៀក បាន​ជឿ​តាម​ការ​ណែនាំ​របស់​មិត្ត​ភក្តិ​ខ្លួន និងយល់​ខុស​ថា វីតាមីន D មាន​អត្ថ​ប្រយោជន៍​ចំពោះ​ឆ្អឹង​។ ក្រោយពី​ការ​លេប​អស់​រយៈពេល​២​ខែ បុរស​នោះ បាន​ជួប​បញ្ហា​សុខភាព​ជាច្រើន​ដូច​ជា​ ងងុយ​ដេក ទល់​លាមក និង​ការ​នោមមិន​ប្រក្រតី ដែលនាំ​ឲ្យ​រូប​គាត់​សន្លប់ ដោយ​សារ​តែ​ការ​កើន​ជាតិ​ប្រៃក្នុងខ្លួន​ខ្ពស់​ពេក និង​ការ​ចុះ​ខ្សោយ​នៃ​តម្រង​នោម​។​

ក្នុង​ពេល​សម្រាក​នៅមន្ទីរពេទ្យ គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​បុរស​នោះ​ឈប់​លេបវីតាមីន D លើស​ចំណុះ និង​ណែនាំ​ឲ្យ​ផឹក​ទឹក​ឲ្យ​ច្រើន ដើម្បី​វិល​ទៅ​រក​ភាព​ធម្ម​តា​វិញ​។

ទី៤៖ សិង្ហ​បុរី បន្ត​ចាត់​ថ្នាក់​ភេសជ្ជៈ​ដែល​ផ្តល់​សុខភាព

ក្រសួង​សុខា​ភិបាល​របស់​សិង្ហ​បុរី បាន​បន្ត​វិធាន​ការ​ថាក់​ចំណាត់​ថ្នាក់​​ភេសជ្ជៈ​ដែល​ផ្តល់​សុខភាព និងហាម​​ការ​ផ្សាយ​ពាណិជ្ជ​ទៅលើ​ភេសជ្ជៈ​ស្រស់ ក្នុងនោះ​រាប់​បញ្ចូល​ទាំង​តែ​គជ និង​កាហ្វេ ផង​ដែរ ចាប់​ពិថ្ងៃ​ទី​៣០ ខែ​ធ្នូ ត​ទៅ​។

ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ផ្តល់​ព័ត៌មាន​ដល់​អតិត​ថិ​ជន​អំពី​ជាតិ​ស្ករ និង​សារ​ធាតុ​ខ្លាញ់​នៅក្នុង​ភេសជ្ជៈ​នានា ក៏ដូច​ជា​លើក​ទឹក​ចិត្ត​ឲ្យ​ពល​រដ្ឋ​ខ្លួន​ជ្រើស​រើស​ភេសជ្ជៈ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​ A ឬ B ក្រោម​ប្រព័ន្ធ​គ្រប់គ្រង​ភេសជ្ជៈ​ហៅ​កាត់ថា Nutri-Grade​។ សេចក្តី​សម្រេច​នេះ គឺ​ជាផ្នែកមួយ​នៃ​យុទ្ធ​នា​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំ​ងឺ​ទឹក​នោម​ផ្អែម​របស់​សិង្ហ​បុរី ឆ្លើយ​តប​ទៅនឹង​ស្ថិតិ​ដ៏​គួរ​ឲ្យ​បារម្ភ ដែល​បង្ហាញ​ថា នឹង​មានករណី​ទឹក​នោម​ផ្អែម​កើនឡើង​ខ្ពស់​នៅ​ត្រឹម​ឆ្នាំ​២០៥០​។

ក្រោម​ច្បាប់​ថ្មីនេះ ភេសជ្ជៈ​ដែល​មាន​កម្រិត​ជាតិស្ករ​ខ្ពស់ ក្នុងកម្រិត C និង D មិន​ត្រូវ​បានលើក​ទឹក​ចិត្ត​ឲ្យ​បរិភោគ​ឡើយ ហើយ​ការ​ផ្សាយ​ពាណិជ្ជកម្ម​ភេសជ្ជៈ​ស្ថិតក្នុង​ចំណាត់​ថ្នាក់​ D ក៏​ត្រូវ​បាន​ហាម​ឃាត់​ផង​ដែរ​។

ទី​៥៖ ថៃ ផ្តល់​សេវាព្យា​យាម​តាម​អន​ឡាញ ដល់​ពល​រដ្ឋ​ថៃនៅក្រៅ​ប្រទេស

ក្រសួង​សុខាភិបាល​សា​ធារណៈ​ថៃ បាន​ពង្រីក​សេវា​ព្យា​បាល​តាម​អន​ឡាញ​ដោយ​ឥតគិត​ថ្លៃ​របស់​ខ្លួនដល់​ពល​រដ្ឋ​​ដែល​កំពុង​តែ​រស់នៅ ឬ​ធ្វើ​ដំណើរ​នៅក្រៅប្រទេស​។ នេះ​បើយោង​ទៅ​តាម​មាត្រា​៥ នៃ​ច្បាប់សុខ​ភាព​ជាតិ BE 2550 (2007) ដែល​ផ្តោត​លើ​ការ​ផ្តល់​សេវា​ថែ​ទាំ​សុខភាព​ជា​ទូទៅ សម្រាប់​រាល់​ពល​រដ្ឋ​ថៃ​ទាំង​អស់ មិន​ថា ពួក​គេ​នៅ​ទីណា​ក៏ដោយ​។ កម្ម​វិធី​នេះ ផ្តល់​ជូន​ការ​ណែនាំ​ផ្នែក​វេជ្ជ​សាស្ត្រចំពោះ​ជំ​ងឺ​ទូទៅ ដល់​ប្រជា​ពល​រដ្ឋ​ថៃ​ដែល​នៅ​ក្រៅ​ប្រទេស ចាប់​ពីថ្ងៃ​ទី​១៥ ខែមករា តទៅ តាមរយៈ​អេប​មួយ​ចំមួន​ដូច​ជា Saluber MD, Clicknic, Mordee, ឬ Totale Telemed៕

អត្ថបទពាក់ព័ន្ធ

ចំណុច សំខាន់

ទី១៖ ឥណ្ឌូនេស៊ី ចាប់​ផ្តើម​យក​ពន្ធ​លើ​បារី​អេឡិចត្រូនិច
ទី២៖ វេជ្ជបណ្ឌិត​ដាល់​អ្នក​ជំ​ងឺ​មួយ​ដៃ អំឡុង​ពេល​វះ​កាត់
ទី៣៖ ការ​ប្រើប្រាស់​ថ្នាំ​បំប៉ន់វី​តាមីន D មិនត្រឹម​ត្រូវ នាំ​ឲ្យ​ខូច​ត្រកៀក
ទី៤៖ សិង្ហ​បុរី បន្ត​ចាត់​ថ្នាក់​ភេសជ្ជៈ​ដែល​ផ្តល់​សុខភាព
ទី​៥៖ ថៃ ផ្តល់​សេវាព្យា​យាម​តាម​អន​ឡាញ ដល់​ពល​រដ្ឋ​ថៃនៅក្រៅ​ប្រទេស

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Top Five Medical News Stories From Southeast Asia – 5 January

Top Five Medical News Stories From Southeast Asia – 5 January

កំណែ​ប្រែបច្ចុប្បន្ន

16/01/2024

អត្ថបទ​ដោយ Editor HK

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Sopheng


អត្ថបទពាក់ព័ន្ធ

សិស្សជក់ច្រើនពេក អាជ្ញាធរអាមេរិក ដាក់បម្រាមបារីអេឡិចត្រូនិក

ការបង្ករោគលើផ្លូវទឹកនោម បណ្តាលឲ្យរលាកអាងត្រគាកដែរអត់?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Editor HK · កែ Jan 16

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម