៣- បង្រៀនកូននៅផ្ទះបន្ថែម
ក្រៅពីបញ្ជូនកូនទៅសាលា ម៉ាក់ៗគួរបង្រៀនកូននៅផ្ទះបន្ថែម ប៉ុន្តែកាយវិការបង្រៀន មិនគួរវ៉ៃ ឬបង្ខំកូនឡើយ។ ម៉ាក់ៗត្រូវប្រាប់កូនឲ្យយកសៀវភៅកាលរៀននៅសាលា មករំលឹក ឬធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឲ្យ ចំណុចណាកូនធ្វើមិនបានម៉ាក់ៗគួរប្រាប់ពីរបៀបបូកដក តែកុំប្រាប់លទ្ធផល។ មានម៉ាក់ៗនៅចាំជួយជាកម្លាំងចិត្ត និងចាំកំដរ ធ្វើឲ្យកូនមានកម្លាំងចិត្ត និងខិតខំប្រឹងប្រែងធ្វើ។
៤- យកចិត្តទុកដាក់ និងលើកទឹកចិត្តកូនគ្រប់ពេល
ជាអាណាព្យាបាល ត្រូវយកចិត្តទុកដាក់ជូនកូនទៅរៀន ស្គាល់ថ្នាក់ ស្គាល់គ្រូ ស្គាល់មិត្តភ័ក្ដិ ដើម្បីបង្កើនភាពជិតស្និទ្ធ និងតាមដានពីសកម្មភាពកូនខ្លួនឯង។ ក្រៅពីជូនកូនទៅរៀន ម៉ាក់ៗក៏គួរទៅចូលរួមកម្មវិធីសាលាដែលកូនសម្ដែង ដែលវាជាការលើកទឹកចិត្តឲ្យកូនកាន់តែខំប្រឹងបន្ថែមទៀត ហើយឆ្លៀតឱកាសនោះមានជូនកាដូបន្តិចបន្តួចផង។