មានម៉ាក់ៗជាច្រើនបានជ្រើសរើសទឹកបរិសុទ្ធដែលមានជាតិរ៉ែ ហើយថែមទាំងមានតម្លៃថ្លៃទៅឆុងទឹកគោឲ្យកូនបៅ ដោយយល់ថាទឹកកាន់តែថ្លៃ មានជាតិរ៉ែខ្ពស់ល្អសម្រាប់កូនតូច។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត បានបកស្រាយឲ្យដឹងថា នេះជាការគិតមិនត្រឹមត្រូវទេ ការប្រើទឹកមានជាតិរ៉ែឆុងម្សៅទឹកដោះគោឲ្យកូនបៅ អាចផ្លាស់ប្ដូររូបមន្តទឹកដោះគោ និងបំបែកតុល្យភាពជាតិរ៉ែដែលមានស្រាប់ក្នុងម្សៅទឹកដោះគោទៀតផង ដែលជាហេតុនាំឲ្យទារកមិនអាចទទួលបានអាហារូបត្ថម្ភត្រឹមត្រូវពីម្សៅទឹកដោះគោ។
ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានបន្តទៀតថា ទឹកដែលមានជាតិរ៉ែកាន់តែខ្ពស់ កូននឹងជួបបញ្ហាទល់លាមក រហូតអាចមានជំងឺរលាកពោះវៀនធំថែមទៀត។ លោកវេជ្ជបណ្ឌិតបន្ថែមទៀតថា បើកូនបៅទឹកដោះគោ ជម្រើសល្អគួរតែប្រើទឹកដាំពុះដោយខ្លួនឯង និងទុកដាក់ឲ្យមានអនាម័យ ទើបកូនបៅទៅគ្មានបញ្ហាអស់ទាំងនោះ។
ទឹក៣ប្រភេទនេះ មិនគួរយកមកឆុងទឹកដោះគោទេ៖
– ទឹកដាំច្រើនដង
– ទឹកម៉ាស៊ីនច្រោះ
– ទឹកទុកចោលយូរ មានដី ឬកម្ទេចកំទីហុយចូល។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា កូនដែលបៅទឹកដោះគោងាយនឹងទល់លាមកជាងក្មេងបៅដោះម្តាយណាស់ទៅហើយ ហើយបើពេលឆុងជាមួយទឹកជាតិរ៉ែខ្ពស់ រឹតតែប្រឈមនឹងបញ្ហានោះខ្លាំងជាងមុនទៅទៀត។ ជម្រើសល្អបំផុតដែលជួយឲ្យកូនលូតលាស់ប្រកបដោយសុខភាពល្អ បញ្ហាស្មារតីរឹងមាំ មិនសូវទល់លាមក គ្មានអ្វីល្អជាងទឹកដោះម្តាយទេ ដូចនេះម្តាយគួរបំបៅដោះកូនឲ្យបានយ៉ាងតិច ៦ ខែដែរ។
អត្ថបទពាក់ព័ន្ធ៖
- បើកូនម៉ឹមម្សៅទឹកដោះគោ ម៉ាក់ៗត្រូវធ្វើតាមប៉ុន្មានចំណុចនេះ ទើបក្មេងមិនសូវឈឺ
- យកទឹកបបរឆុងទឹកដោះគោឲ្យកូនម៉ឹម ជារឿងត្រឹមត្រូវ ឬអត់?
- លក្ខខណ្ឌបែបណា ទើបម៉ាក់ៗត្រូវប្តូរម៉ាកទឹកដោះឲ្យកូនម៉ឹម?
- ភាពខុសគ្នារវាងកូនក្អួត និងកូនក្អែ ម៉ាក់ប៉ាត្រូវចេះសង្កេត
- កូនក្អួតក្នុងស្ថានភាពបែបណាត្រូវយកទៅពេទ្យជាបន្ទាន់?
- ក្បួនពេទ្យ ទឹកប្រភេទនេះ ឆុងទឹកដោះគោឲ្យកូនល្អបំផុត
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]