backup og meta

ទារកទើបកើតអាចមានគ្រោះថ្នាក់ បើម៉ាក់ៗមិនប្រយ័ត្នលើឥរិយាបថនៃការគេង

ទារកទើបកើតអាចមានគ្រោះថ្នាក់ បើម៉ាក់ៗមិនប្រយ័ត្នលើឥរិយាបថនៃការគេង

របៀបគេងសម្រាប់បេប៊ីទើបកើត គឺជារឿងដែរសំខាន់បំផុតម៉ាក់ៗទាំងអស់ត្រូវដឹង ពិសេសម៉ាក់ៗថ្មីថ្មោងទើបមានអូនៗដំបូង ព្រោះបើយើងបណ្តាយឲ្យបេប៊ីគេងខុសទំនង វានឹងបណ្តាលឲ្យបង្កហានិភ័យគ្រោះថ្នាក់ខ្ពស់ និងផលប៉ះពាល់ផ្សេងទៀតចំពោះបេប៊ី។ ចង់ដឹងថាដាក់កូនគេងមិនត្រូវត្រឹមមានបញ្ហាអីខ្លះ គួរធ្វើម៉េច? អត្ថបទនេះអាចបញ្ជាក់បាន។

អត្ថបទពាក់ព័ន្ធ៖

១- របៀបគេងល្អបំផុតសម្រាប់អូនៗទើបកើត

ចាំថា ត្រូវតែដាក់អូនៗគេងកល់ខ្នង បែរមុខមកលើគ្រប់ពេល (គេងផ្ងារ) មិនថាថ្ងៃមិនថាយប់ ព្រោះនេះជារបៀបគេងត្រឹមត្រូវបំផុត ដោយសារទារកទើបកើត ប្រឈមហានិភ័យស្លាប់ភ្លាមៗ ដែលភាសាបច្ចេកទេសហៅថា SIDS ពិសេសកើតឡើងចំពោះទារកដែលម៉ាក់ប៉ាទុកឲ្យផ្កាប់មុខតែម្តង។ ហេតុនេះ ម៉ាក់ៗ ត្រូវតែដាក់បេប៊ីគេងបែរឡើងលើ មិនត្រូវឲ្យអូនៗគេងផ្កាប់មុខជាដាច់ខាត។

ការដាក់អូនៗឲ្យគេងផ្ងារគ្រប់ពេលវេលា ជាវិធីសាស្ត្រត្រឹមត្រូវបំផុតឲ្យយើងងាយស្រួលការពារកូន និងប្រាកដថាកូនយើងមានសុវត្ថិភាព គេងលក់ស្រួលហើយស្កប់ស្កល់។

មានភស្តុតាងជាច្រើនត្រូវគេប្រមូលមកពីជុំវិញពិភពលោក ដោយបង្ហាញថា ការបង្កើតទម្លាប់ដាក់ទារកឲ្យគេងផ្ងារពីដំបូង និងគ្រប់ពេលសុទ្ធតែអាចកាត់បន្ថយហានិភ័យទារកស្លាប់ភ្លាមៗ (Sudden infant death syndrome) យ៉ាងមានប្រសិទ្ធភាព។

អត្ថបទពាក់ព័ន្ធ៖

២- រឿងសំខាន់ត្រូវចងចាំ

ត្រូវប្រាកដថា គ្រប់ពេលយើងបានដាក់កូនតូចឲ្យគេងផ្ងារបានត្រឹមត្រូវ មិនបានគេងផ្កាប់មុខ ឬបែរចំហៀងឡើយ លុះត្រាតែមានការណែនាំពីវេជ្ជបណ្ឌិតជំនាញពាក់ព័ន្ធលក្ខខណ្ឌសុខភាពទារក ទើបត្រូវអាចធ្វើបាន ប៉ុន្តែក៏ត្រូវប្រុងប្រយ័ត្នខ្ពស់។

៣- នៅពេលទារកបម្រះប្រែខ្លួនគេងផ្កាប់មុខ ត្រូវធ្វើម៉េច?

ដូចបានរៀបរាប់​ខាងលើអ៊ីចឹង ការ​ទម្លាប់ដាក់ទារកគេងផ្កាប់មុខ នឹងធ្វើឲ្យកូនយើងប្រឈមហានិភ័យទារក់ស្លាប់ភ្លាមៗ ខ្ពស់។ ទោះជាយ៉ាងនេះ​​ក្ដី នៅពេលណាមួយដែលបេប៊ី អាចកម្រើកប្រែខ្លួនឯងពីគេងផ្ងារ ទៅជាគេងផ្កាប់ ម៉ាក់ៗមិនចាំបាច់បារម្ភច្រើនពេកទេ ព្រោះជាមួយគ្នានេះដែរ អូនៗប្រហែលមានលទ្ធភាពរកវិធីគេង និងទីតាំងគេងសមស្របសម្រាប់ខ្លួនគេហើយ។

លើកទីមួយនៅពេលអូនៗប្រែពីគេងផ្ងារ ទៅគេងផ្កាប់ ម៉ាក់ប្រហែលជាចូលចិត្តទៅជួយបង្វែរត្រឡប់អូនៗមកគេងផ្ងារវិញ។ ប៉ុន្តែកុំដោយសារតែរឿងនេះ ធ្វើឲ្យយើងគេងមិនលក់ពេញមួយយប់ឲ្យសោះ។ អាចទុកពេលខ្លះឲ្យអូនៗមានសេចក្តីសុខជាមួយទម្លាប់គេងផ្កាប់នេះក៏បាន ពិសេសពេលអូនៗភ្ញាក់ដឹងខ្លួន ព្រោះអាចជួយអូនៗធ្វើការអភិវឌ្ឍទម្លាប់ណាមួយដោយខ្លួនឯង។ យ៉ាងណា នៅពេលអូនៗអាចយល់អ្វីយើងចង់ប្រាប់ ម៉ាក់ៗត្រូវតែណែនាំអូនៗឲ្យបានច្រើន បង្កើតទម្លាប់អូនៗឲ្យគេងផ្ងារទើបជារឿងត្រឹមត្រូវ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The best sleeping position for your baby

កំណែ​ប្រែបច្ចុប្បន្ន

22/06/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើកូនកើតគ្រុនផ្តាសាយប្រភេទ (Flu) B ប៉ាម៉ាក់គួរធ្វើម៉េចល្អ?

តិចនិក​បង្រៀនកូច​តូចៗឲ្យចេះដុសសម្អាតធ្មេញ


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ សន សុភា · កែ Jun 22, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម