backup og meta

អូនតូចកើតឈាមកកក្នុងខួរក្បាល ម៉ាក់ប៉ាអាចដឹងបានដោយសញ្ញាទាំងនេះ

អូនតូចកើតឈាមកកក្នុងខួរក្បាល ម៉ាក់ប៉ាអាចដឹងបានដោយសញ្ញាទាំងនេះ

រាល់​ទារក​ដែល​កើត​មក មិន​មែន​សុទ្ធ​តែ​សុខភាព​ល្អ​ទាំង​អស់​ទេ ខ្លះ​មាន​បញ្ហា​តាំង​ពី​ពេល​កើត​មក ដែល​នាំ​ទុក្ខ​ដល់​ទារក​តែ​ម្ដង។ ក្មេង​ខ្លះ មិន​ទាន់​ដឹង​អី​ផង ក៏​ប្រឈម​នឹង​បញ្ហា​មាន​ឈាម​កក​ក្នុង​ខួរក្បាល​បាត់​ទៅ​ហើយ។

សម្រាប់​បញ្ហា​នេះ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ជំនាញ​ផ្នែក​រោគ​កុមារ សញ្ញាប័ត្រ​ពី​បារាំង បាន​ពន្យល់​ឲ្យ​ដឹង​ថា ជា​ធម្មជាតិ នៅ​ពេល​ដែល​ក្មេង​កើត​មក តែង​មាន​ឈាម​កក​តិច​តួច​នៅ​ក្នុង​ខួរ​ក្បាល ដែល​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​ដែល​លូត​លាស់​ធំ​ទៅៗ។ ប៉ុន្តែ​មាន​ករណី​ខ្លះ​ទៀត អា​អូន​អាច​ប្រឈម​នឹង​ជំងឺ​ឈាម​កក​នៅ​ក្នុង​ខួរ​ក្បាល បើ​សិន​ទទួល​បាន​វីតាមីន K មិន​បាន​គ្រប់​គ្រាន់។

“ចំពោះ​ទារក​ដែល​ទើប​តែ​សម្រាល​ហើយ នៅ​ក្នុង​មន្ទីរពេទ្យ​ធំៗ គឺ​គេ​បាន​ធ្វើ​អេកូ​ខួរក្បាល​ទារក នៅ​ពេល​ដែល​ជិត​ចេញ​ពី​មន្ទីរពេទ្យ​ឲ្យ​ទៅ​ផ្ទះ​បាន ឬ​ជួន​កាល​គេ​ណាត់​ឲ្យ​ទៅ​ពិនិត្យ​វិញ (២សប្ដាហ៍ ឬ១ខែ​ក្រោយ​ចេញ​ពី​ពេទ្យ) ដើម្បី​ធ្វើ​អេកូ​ខួរក្បាល អ៊ីចឹង យើង​អាច​ដឹង​ថា អា​អូន​មាន​ឈាម​កក​តាម​រយៈ​ធ្វើ​អេកូ​ខួរ​ក្បាល។”

លោក​ស្រី​បញ្ជាក់​ថា ប្រសិន​បើ​ឈាម​កក​ធំ ឬ​មាន​បរិមាណ​ច្រើន វា​អាច​សង្កត់​ទៅ​លើ​ខួរ​ក្បាល​ទារក ពី​ព្រោះ​ខួរក្បាល​អា​អូន​មាន​លក្ខណៈ​តូច វា​អាច​ឲ្យ​អា​អូន​ចេញ​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា៖

– ស្រឹម ឬ​សន្លប់

– ពិបាក​បៅ​ដោះ

– ក្អួត​ញឹកញាប់ (ក្អួត​ខ្លាំង)

– ប្រកាច់ (ករណី​ធ្ងន់​ធ្ងរ)។

ក្នុង​ករណី​ដែល​ឈាម​កក​មាន​ទំហំ​ធំ ហើយ​សង្កត់​ទៅ​លើ​សាច់​ខួរក្បាល​ខ្លាំង ជាពិសេសប៉ះពាល់​ទៅ​ដល់​តំបន់​ខួរ​ក្បាល​ដែល​មាន​នាទី​គ្រប់​គ្រង​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​របស់​ទារក វា​អាច​បង្ក​ឲ្យ​ទារក​អត់​ដក​ដង្ហើម​ ជាហេតុ​បណ្ដាល​ឲ្យ​ទារក​បាត់​បង់​ជីវិត​បាន។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/08/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើចេញសញ្ញាបែបនេះកុំទុកយូរ កូនអាចកើតជំងឺរលាកខួរក្បាល

ទារកកើតមកភ្លាម គេងបើកម៉ាស៊ីនត្រជាក់រហូត អាចមានផលប៉ះពាល់អត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 28, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម