backup og meta

ទារកកើតមកភ្លាម គេងបើកម៉ាស៊ីនត្រជាក់រហូត អាចមានផលប៉ះពាល់អត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 28, 2020

    ទារកកើតមកភ្លាម គេងបើកម៉ាស៊ីនត្រជាក់រហូត អាចមានផលប៉ះពាល់អត់?

    ការបើកម៉ាស៊ីន​ត្រជាក់​ដាក់ឲ្យ​កូន​តូច ចំពោះ​ផ្នត់​គំនិត​របស់​ម៉ាក់​ៗ​ខ្មែរយើង​មិន​សូវ​ជា​ពេញនិយមប៉ុន្មានទេ ព្រោះ​គិត​ថា​អាច​បណ្ដាល​ឲ្យ​ផ្ដាសាយ​បាន។ តើ​ការ​យល់​ឃើញ​នោះ​ត្រឹមត្រូវ​កម្រិត​ណា​ទៅ?

    ស្រាយ​ចម្ងល់​នេះ​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ទារក​តាំងពី​កើត​មក​ភ្លាម​ ​អាច​ដាក់​ក្នុង​បន្ទប់​មាន​ម៉ាស៊ីន​ត្រជាក់​ទៅ​ហើយ។ លោក​បន្ថែម​ថា សីតុណ្ហភាពដែល​សម​ល្មម​សម្រាប់​ទារក​ គឺ​មិន​ក្ដៅ និង​មិន​ត្រជាក់​ពេក​ឡើយ ហើយ​ក៏​មិន​ត្រូវ​រុំ​ខ្លួន​កូន​ជាមួយ​កន្សែង​ក្រាស់​ៗ​​ដែរ នាំឲ្យ​ក្មេង​ស្អុះស្អាប់​ទៅ​វិញ​ទេ។

    វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ​បញ្ជាក់​ទៀត​ថា ជា​ទូទៅ​ក្មេង​ចាប់ពី​កើត​រហូត​ដល់​អាយុ ៦ ខែ អាច​រស់នៅ​សីតុណ្ហភាព​ចន្លោះ​ពី ២០ ទៅ ២៣ អស្សាសេ។ តែ​បើ​ថា​ការ​បើក​ម៉ាស៊ីន​ត្រជាក់​នាំឲ្យ​ផ្ដាសាយ នោះ​មកពី​បើក​នៅ​សីតុណ្ហភាព​ទាប​បំផុត ហើយ​បើ​បើក​កង្ហារ​ដាក់​ចុងជើង​អាច​មាន​កម្ទេច​កម្ទី​ចូល​ទៅ​ក្នុង​ច្រមុះ ងាយ​​អាលែកហ្សី និង​ផ្ដាសាយ ហើយ​ម៉ាស៊ីន​ត្រជាក់​ទៀតសោត​ក៏​ត្រូវ​លាង​សម្អាត​កុំឲ្យ​មាន​ធូលី​ទុំ ព្រោះ​ពេល​បើក​មក កូន​ដក​ដង្ហើម​ស្រូប​យក​ជាតិ​កខ្វក់ចូល​សួត។

    លោក​បន្ត​ទៀត​ថា អ្នក​នៅ​ទី​ជនបទ​ខ្លះ​នៅ​មាន​ទម្លាប់​ឲ្យ​ម្ដាយ​អាំង​ភ្លើង ហើយ​កូន​នៅ​ជិត​នោះ​កូន​ទទួល​រង​សីតុណ្ហភាព​ក្ដៅ​ងាយ​ប្រឈម​គ្រោះថ្នាក់​ដល់​កូន។ មួយ​វិញ​ទៀត​អ្នក​ខ្លះ​មិន​ឲ្យ​កូន​ត្រូវ​ខ្យល់ ឬ​ជាតិ​ត្រជាក់​អ្វីទាំងអស់ ថែមទាំង​ស្លៀកពាក់​ជិត​ច្រើន​ជាន់ ពាក់​មួក ស្រោម​ដៃ/ជើង ឲ្យ​ហប់​ជិត​ឈឹង​តែម្ដង កូន​ទៅ​ជា​បែកញើសពេញ​ខ្លួន​មួរមៅ យំ​រក​រឿង​ទៅ​វិញ។

    បើ​ចង់​ដឹង​ថា​ក្ដៅ​ស្អុះ​ពេក ឬ​ត្រជាក់​ត្រូវ​ស្ទាប​ទៅ​ចំណុច ៣ ដូចជា​បាត​ដៃ​បាត​ជើង ក្រោម​គុម្ពត្រចៀក បើ​សង្កេត​ឃើញ​កូន​មាន​បែក​ញើស ឬ​ក្រហម​កន្លែង​ទាំង​នោះ​បាន​ន័យ​ថា​ក្ដៅ​ពេក។ តែ​បើ​ឃើញ​បាតដៃ​បាត​ជើង​កូន​ស្លេក ​មាន​ន័យ​ថា​ត្រជាក់​ពេក។

    ចំពោះ​ប្រភេទ​សាច់​កំណាត់​សម្រាប់​កូន​ស្លៀកពាក់ គួរតែ​ជ្រើសរើស​ស្ដើង​ជា​កំណាត់​កប្បាស កុំ​ប្រើ​ប្រភេទ​នីឡុង​ឲ្យ​កូន​អី ព្រោះ​នាំឲ្យ​កកិត​ស្បែក និង​រមាស់​ជា​ដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Aug 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម