backup og meta

សង្កេតយ៉ាងម៉េច ទើបដឹងថា អាអូនជាប់គល់អណ្ដាត

សង្កេតយ៉ាងម៉េច ទើបដឹងថា អាអូនជាប់គល់អណ្ដាត

ជាប់​គល់​អណ្ដាត ជា​បញ្ហា​មួយ​ឧស្សាហ៍​កើត​លើ​ទារក ម៉ាក់​ប៉ា​ច្បាស់​ជា​ធ្លាប់​បាន​ឮមក​ហើយ។ បញ្ហា​ជាប់​គល់​អណ្ដាត​នេះ ជា​ជំងឺ​ពី​កំណើត​ដែល​ជាលិកា​ក្រោម​អណ្ដាត​ក្មេង​ភ្ជាប់​អណ្ដាត​តឹង​ជាមួយ​ក្រអូម​មាត់​ក្រោម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ និង​កុមារ។

ជាប់​គល់​អណ្ដាត អាចសម្គាល់បានដោយ៖

  • ក្មេងពិបាក​កម្រើក​គល់​អណ្ដាត​ប៉ះ​នឹង​អញ្ចាញ​ធ្មេញ​ខាង​លើ ឬ​ពី​ម្ខាង​ទៅ​ម្ខាង
  • ពិបាក​លៀន​អណ្ដាត​ចេញ​មក​ក្រៅ (ពិសេស​លៀនអណ្ដាត​មិន​ផុត​ធ្មេញ​ខាង​ក្រោម)
  • ពេល​អា​អូន​លៀន​អណ្ដាត មាន​សភាព​ផត​ចូល​ក្នុង ឬ​មាន​រូបរាង​ដូច​បេះដូង។

ចំពោះ​មូលហេតុ​បញ្ហា​ជាប់​គល់​អណ្ដាត​អា​អូន​តូចៗ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ តែ​ក្នុង​ករណី​ខ្លះ បញ្ហា​នេះ​អាច​កើត​ឡើង​បាន​អាស្រ័យ​ទៅ​លើ​កត្តា​ហ្សែន​។

ផល​វិបាក​លើក្មេងៗ​ជាប់​គល់​អណ្ដាត

  • ក្មេង​ពិបាក​មឹម ពិបាក​បឺត និង​ងាយ​ឈ្លក់​ពេល​បៅ​ដោះ​ម្ដាយ ឬ​ទឹកដោះ​គោ
  • ប៉ះពាល់​ដល់​ការ​និយាយ
  • ប៉ះពាល់​ដល់​សុខភាព​មាត់​ធ្មេញ។ល។

វិធីព្យាបាល​​ជាប់​គល់​អណ្ដាត

វេជ្ជបណ្ឌិត​ជំនាញ​ទូទៅ និង​កុមារ​រូប​នេះ បន្ត​ឲ្យ​ដឹង​ថា សម្រាប់​ការ​ព្យាបាល គឺ​ត្រូវ​កាត់គល់អណ្ដាត ​ដើម្បី​បន្ធូរ​ជាលិកា​នោះ តែ​ការ​កាត់​មាន​ច្រើន​របៀប​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង​ដូចជា៖

– ការ​កាត់​ត្រូវ​ធ្វើ​ចំពោះ​ក្មេង​ដែល​មាន​សុខភាព​ល្អ គ្រប់​គីឡូ និង​មិន​កំពុង​មាន​ជំងឺ​ផ្សេង ព្រោះ​ក្រោយ​ពេល​កាត់​នឹង​មាន​ប៉ះពាល់​ដល់​ការ​ញ៉ាំ​មួយ​រយៈ​ខ្លី

-​ ទារក​ចាប់​ពី​អាយុ​៦​ខែ​ឡើង អាច​កាត់​បាន (ឬ អាយុ​ទាប​ជាង​នេះ​ទៅ​តាម​ស្ថានភាព​ជាក់​ស្ដែង)

– ការ​កាត់​មិន​ធ្វើ​ឲ្យ​អា​អូន​ឈឺ​ចាប់​ខ្លាំង​ទេ។

ជាប់គល់អណ្ដាត

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.mayoclinic.org/diseases-conditions/tongue-tie/symptoms-causes/syc-20378452

https://www.nhs.uk/conditions/tongue-tie/

https://www.kidshealth.org.nz/tongue-tie

កំណែ​ប្រែបច្ចុប្បន្ន

21/06/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

នេះហើយ ជាមូលហេតុកូនចេះតែកើតជ្រាំងអណ្ដាត

​លម្អិត​ពីជំងឺជ្រាំង​អណ្ដាតឧស្សាហ៍កើត​លើ​ក្មេងៗ និង​វិធីបង្ការ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 21, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម