backup og meta

ទាំងនេះ ជាគុណប្រយោជន៍ទឹកដោះពពែលើ​ប្រព័ន្ធភាពស៊ាំកូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 29, 2021

    ទាំងនេះ ជាគុណប្រយោជន៍ទឹកដោះពពែលើ​ប្រព័ន្ធភាពស៊ាំកូន

    យើង​ទាំង​អស់​គ្នា​ដឹង​ហើយ​ថា ទឹក​ដោះ​សត្វ​ដើរ​តួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវិត​របស់​យើង ព្រោះ​អាច​ជួយ​យើង​ឲ្យ​មាន​សុខភាព​ល្អ ផ្ដល់​នូវ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដល់​រាងកាយ ពិសេស​គឺ​ចាំ​បាច់​បំផុត​ចំពោះ​សុខភាព​ក្មេង​តូចៗ។ ទឹក​ដោះ​ពពែ ជា​ប្រភព​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អៗ ជួយ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​កូន ម៉ាក់​ប៉ា​អាច​ផ្ដល់​ឲ្យ​កូន​ញ៉ាំ​បាន ដើម្បី​សុខភាព​រឹងមាំ។ ​

    ទឹក​ដោះ​ពពែ ត្រូវ​គេ​ដឹង​ថា​មាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ជា​ច្រើន​មុខ​​​ដូចជា៖

    • HMOs
    • នុយ​ក្លេ​អូទីត
    • ជាតិ​ខ្លាញ់
    • ប្រូតេអ៊ីន
    • ប្រូតេអ៊ីន​ប្រភេទ A1 និង​A2 ។

    ជា​ធម្មតា ទឹក​ដោះ​ពពែ ងាយ​ស្រួល​រំលាយ និង​អាច​ដោះ​បញ្ចៀស​បញ្ហា​ទល់​លាមក ហើមពោះ ឬ​ពិបាក​រលាយ​អាហារ ក្អែ និង​អាការៈ​សើ​ស្បែក​ជា​ដើម។

    ផ្លាស់ប្ដូរម្សៅទឹកដោះគោ

    លើស​ពី​នេះ ទឹក​ដោះ​ពពែ​មាន​បរិមាណ​សេលេនីញ៉ូម​ច្រើន ដែល​វា​ជា​សារធាតុ​រ៉ែ​ដ៏​កម្រ មាន​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ ជា​ហេតុ​ទប់ស្កាត់​ពពួក​មេរោគ​បង្ក​ជា​ជំងឺ​ប៉ះពាល់​សុខភាព​កូនៗ។ ម៉្យាង​វិញ​ទៀត ទឹក​ដោះ​ពពែ​មាន​សមត្ថភាព​ទ្រទ្រង់​ដល់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ភាព​ស៊ាំ​ដោយ​រារាំង​ការ​លូតលាស់​របស់​បាក់តេរី​មិន​ល្អ ផ្ដល់​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ផ្ដល់​សារធាតុ​ប្រឆាំង​ការ​រលាក​ដល់​រាងកាយ។ លក្ខណៈ​ពិសេស​នៃ​ទឹក​ដោះ​ពពែ​នេះ​ហើយ ដែល​ផ្ដល់​ប្រយោជន៍​ដល់​ទារក និង​មនុស្ស​ពេញ​វ័យ មិន​អាច​កាត់​ថ្លៃ​បាន​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ។

    ដោយ​សារ​ទឹក​ដោះ​ពពែ សម្បូរ​ដោយ​សារធាតុ​ចិញ្ចឹម ទឹក​ដោះ​ប្រភេទ​នេះ​​ក៏​ជួយ​ដល់​ការ​លូតលាស់ និង​អភិវឌ្ឍន៍​ទូទៅ​របស់​អា​អូន ក្រៅ​ពី​ពង្រឹង​ប្រព័ន្ធ​ការពារ​រាងកាយ​ផង​ដែរ។ តាម​ការ​សិក្សា​ភាគ​ច្រើន ទឹក​ដោះ​ពពែ ក៏​មិន​សូវ​បង្ក​ជា​អាលែកហ្ស៊ី​ដល់​ក្មេង​ដូច​ទឹក​ដោះ​គោ​​ផង​ដែរ​។ ក្នុង​ន័យ​នេះ មិន​មែន​មាន​ន័យ​ថា​ទឹក​ដោះ​គោ​មិន​ល្អ​នោះទេ ប៉ុន្តែ​បើ​ប៉ាម៉ាក់​ចង់បាន​អត្ថប្រយោជន៍​បន្ថែម លើស​ពី​អ្វីដែល​ទឹក​ដោះ​គោ​មាន ប៉ាម៉ាក់​អាច​ពិចារណា​លើ​ការ​ជ្រើស​រើស​ទឹក​ដោះ​ពពែ​បាន​ ក្រោយ​ពី​​បំបៅ​ដោះ​កូន​ត្រឹម​ត្រូវ​តាម​ការណែ​នាំ​របស់​ក្រ​សួង​សុខាភិបាល​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Sep 29, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម