នៅពេលទារកលូតលាស់ធំទៅ ម៉ាក់ៗសម័យថ្មីត្រូវចេញទៅប្រកបរបរចិញ្ចឹមជីវិត មិនសូវមានពេលបំបៅដោះកូនដោយផ្ទាល់នោះទេ។ ភាគច្រើនគឺម៉ាក់ៗ និយមឲ្យអាអូនបៅទឹកដោះគោម្សៅ ឬប៉ូមទឹកដោះដាក់ក្នុងដបទុកឲ្យកូនបៅ ហេតុនេះហើយទើបម៉ាក់ៗប៉ាគួរតែយល់ដឹងច្បាស់ពីរបៀបដាក់កូនបៅដបទឹកដោះគោត្រឹមត្រូវ និងឥរិយាបថមិនសមរម្យណាគួរចៀសវាង។
តាមពិតទៅ កត្តាគួរធ្វើចម្បងនោះគឺរក្សាដបទឹកដោះគោគ្រប់ផ្នែកទាំងអស់ឲ្យស្អាតជានិច្ច ដើម្បីការពារពពួកបាក់តេរីកកើតបណ្ដាលឲ្យកូនឈឺពេលប្រើ។
ប្រការគួរធ្វើពេលបំបៅកូនដោយប្រើដបទឹកដោះគោ
១. ជ្រើសរើសពេលវេលាដែលកូនមិនរករឿង ហើយមិនឃ្លានពេកពេលបំបៅដោយប្រើដបទឹកដោះគោ
២. ដាក់ដបនៅមុំមួយ (ផ្អៀងបន្តិច) ជាជាងដាក់ដបត្រង់ឡើងលើចុះក្រោម ដើម្បីឲ្យទឹកដោះគោចេញតែពេលអាអូនបឺតយក
៣. សម្រាកមួយភ្លែតសិន ពេលឃើញអាអូនហត់ពេលកំពុងបៅ ហើយសឹមបន្តបៅម្ដងទៀត
៤. ដាក់កូនក្នុងទម្រង់ក្បាលខ្ពស់ជាងខ្លួន
៥. ឲ្យអាអូនបៅឲ្យស៊ប់ក្បាលដោះជ័រ
៦. សង្កេតមើលកូនដើម្បីដឹងថាតើកូនឆ្អែត ឬនៅ ទោះបីជាក្នុងដបសល់ទឹកដោះ ឬទឹកដោះគោម្សៅក៏ដោយ។
ប្រការមិនគូរធ្វើពេលបំបៅកូនដោយដបទឹកដោះគោ
១. ចៀសវាងផ្ដល់ទឹកឲ្យកូនបៅ បើទារកក្រោមអាយុ ៦ខែ (អាចបន្តក់ទឹក ២-៣តំណក់ផ្សើមបំពង់កកូនបាន បើកូនបៅទឹកដោះគោម្សៅ)
២. មិនគួរឲ្យកូនកាន់ដបទឹកដោះគោដោយខ្លួនឯង ព្រោះកូនអាចឈ្លក់ ឆ្លងមេរោគក្នុងត្រចៀក ឬកូនអាចបៅច្រើនលើសតម្រូវការ
៣. ចៀសវាងឲ្យកូនគេងបៅរហូតដល់គេងលក់
៤. កុំបណ្ដោយឲ្យកូនបៅរហូតដល់អស់ទឹកដោះ ឬទឹកដោះគោពីដប បើឃើញកូនឆ្អែតហើយ គួរឈប់ឲ្យកូនបៅ
៥. ចៀសវាងឲ្យកូនបៅទឹកដោះ ឬទឹកដោះគោសល់។
ក្នុងករណី ម៉ាក់ប៉ាមានចម្ងល់ណាមួយទាក់ទងនឹងសុខភាពកូន ឬចំណីអាហារដែលកូនញ៉ាំ យកល្អគួរទៅពិភាក្សាយោបល់ពីអ្នកជំនាញត្រឹមត្រូវ ជាជាងធ្វើសកម្មភាពតាមគ្នា ព្រោះក្មេងម្នាក់ៗលូតលាស់ខុសៗគ្នា។
[embed-health-tool-vaccination-tool]