ទឹកដោះគោម្សៅបានវិវត្តកាន់តែជឿនលឿនសម្បូរទៅដោយសារធាតុចិញ្ចឹមស្រដៀងនឹងទឹកដោះម្ដាយមានដូចជា ប្រូតេអ៊ីន ខ្លាញ់ កាបូអ៊ីដ្រាត និង DHA ជាដើម។ ម៉ាក់ប៉ាដែលឲ្យកូនបៅទឹកដោះគោម្សៅច្បាស់ជាស្គាល់ DHA ជាសារធាតុជួយដល់ការលូតលាស់ខួរក្បាលក្មេង និងសុខភាពភ្នែកកូន។ ដោយសារតែភាពជឿនលឿន ឥឡូវនេះរូបមន្តថ្មី MFGM ដែលធ្លាប់មានតែ ក្នុងទឹកដោះម្ដាយ ឥឡូវមានក្នុងទឹកដោះគោម្សៅ និងជាដៃគូសហការយ៉ាងស្និទ្ធស្នាលក្នុងការលូតលាស់ខួរក្បាលរបស់កូន។
អ្វីទៅជា MFGM?
Milk Fat Globule Membrane ឬហៅកាត់ MFGM ជាសមាសធាតុស្មុគស្មាញត្រូវបានរកឃើញនៅគ្រប់ដំណក់នៃទឹកដោះម្ដាយរួមមានលីពីតជីវសាស្ត្រ និងប្រូតេអ៊ីនជាង ១៥០ និងជួយគាំទ្រទៅដល់ការអភិវឌ្ឍន៍ការយល់ដឹងរបស់កូន ជាពិសេស MFGM ជាភ្នាសដែលកើតឡើងដោយធម្មជាតិ ព័ទ្ធជុំវិញស្រទាប់ខ្លាញ់ក្នុងទឹកដោះម្ដាយ។ ការស្រាវជ្រាវបានបង្ហាញថា MFGM ដើរតួនាទីយ៉ាងសំខាន់ក្នុងរចនាសម្ព័ន្ធ និងមុខងារខួរក្បាល។
MFGM នឹងមានមុខងារអ្វីខ្លះ?
ការសិក្សាថ្មីៗបង្ហាញថា MFGM មានក្នុងទឹកដោះគោម្សៅជួយអភិវឌ្ឍនៃការយល់ដឹងស្រដៀងនឹងទឹកដោះម្ដាយ។ លទ្ធផលនោះក៏បង្ហាញដែរថា MFGM មានឥទ្ធិពលវិជ្ជមានទាំងលើការអភិវឌ្ឍផ្នែកប្រព័ន្ធប្រសាទ និងប្រឆាំងការឆ្លងមេរោគផងដែរ។ ការបន្ថែមសារធាតុ MFGM ទៅក្នុងទឹកដោះគោម្សៅអាចបង្រួមគម្លាតនៃការយល់ដឹង និងកាត់បន្ថយអត្រាឆ្លងមេរោគដែលអាចបណ្ដាលឲ្យកូនឈឺរវាងក្មេងបៅទឹកដោះម្ដាយ និងក្មេងបៅទឹកដោះគោម្សៅ។ នេះក៏ដោយសារតែក្មេងបៅទឹកដោះម្ដាយទទួលបានអង់ទីករការពារខ្លួនពីជំងឺពីម៉ាក់ៗ ជាហេតុធ្វើឲ្យអាអូនមិនងាយឈឺដូចក្មេងដទៃ។
លើសពីនេះទៅទៀត MFGM ក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយឲ្យប្រព័ន្ធរំលាយអាហារក្មេងមានសុខភាពល្អ ព្រោះតែសមត្ថភាពប្រឆាំងមេរោគ និងជួយការពារប្រព័ន្ធភាពស៊ាំ។ ការសិក្សាខ្លះក៏បានឲ្យដឹងថា ក្មេងដែលបៅទឹកដោះគោម្សៅមានផ្ទុកសារធាតុនេះ មិនសូវក្ដៅខ្លួន បើប្រៀបធៀបនឹងក្មេងទូទៅ។
អត្ថបទគួរអាន៖
- ទឹកដោះម្ដាយសំខាន់ តែបើមិនប្រយ័ត្នកូនអាចខ្វះវីតាមីនមួយប្រភេទ
- ប្រការគួរធ្វើ និងមិនគួរធ្វើ ពេលបំបៅកូនដោយប្រើដបទឹកដោះគោ
- អត្ថប្រយោជន៍ម៉ាក់ៗគួរឆុងម្សៅទឹកដោះគោកូនជាមួយទឹកដាំពុះ
- កុំឆ្ងល់! បញ្ហាមួយចំនួននេះ អាចធ្វើឲ្យកូនមិនសូវឡើងគីឡូ
- តិចនិកដោះស្រាយបញ្ហាកូនមិនព្រមបៅទឹកដោះគោ ក្រោយផ្ដាច់ដោះថ្មីៗ
[embed-health-tool-vaccination-tool]