backup og meta

តិចនិកជួយឲ្យម៉ាក់ៗសម្បូរទឹកដោះ និងអាហារគួរចៀសវាង

តិចនិកជួយឲ្យម៉ាក់ៗសម្បូរទឹកដោះ និងអាហារគួរចៀសវាង

ទារក​ទើប​កើត​ត្រូវ​ការ​អាហារ​ពី​ម្ដាយ​តាម​រយៈ​ទឹក​ដោះ ម្ល៉ោះ​ហើយ ​ម្ដាយ​ត្រូវ​តែ​បំប៉ន​អាហារ និង​វីតាមីន​ឲ្យ​គ្រប់​គ្រាន់ ទើប​មិន​ជួប​បញ្ហា​ខ្វះ​ទឹក​ដោះ​ឲ្យ​កូន​ម៉ឹម។ ការ​ញ៉ាំ​អាហារ​តែ​មួយ​មុខ​មិន​អាច​ផលិត​ទឹក​ដោះ​បាន​ច្រើន​នោះ​ទេ ត្រូវ​មាន​កត្តា​រួម​ផ្សំ​ផ្សេង​ទៀត។

. ស្ត្រី​ត្រូវ​មាន​សុខភាព​ល្អ

ជា​ដំបូង ​ម៉ាក់ៗ​ត្រូវ​​មាន​សុខភាព​ល្អ នោះ​ទើប​អាច​មាន​លទ្ធភាព​ផលិត​បរិមាណ​ទឹកដោះ​ឲ្យ​កូន​ញ៉ាំ​បាន​គ្រប់​គ្រាន់​តាម​តម្រូវ​ការ ហើយ​លូត​លាស់​បាន​ល្អ។

. ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់

ម៉ាក់ៗ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់​គ្រាន់ និង​មាន​គុណភាព មាន​ន័យ​ថា អាហារ​ញ៉ាំ​ត្រូវ​ចម្រុះ​មុខ មាន​ទាំង ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ទើប​កូន​ទទួល​បាន​សារធាតុចិញ្ចឹម​គ្រប់​គ្រាន់​ពី​ទឹក​ដោះ​ម្តាយ មិន​មែន​ញ៉ាំៗ​ឲ្យ​តែ​តឹង​ពោះ មិន​មាន​វីតាមីន​គ្រប់​គ្រាន់​ផ្តល់​ឲ្យ​កូន​នោះ​ទេ។

ទឹកនោមផ្អែមពេលបំបៅដោះ១

. ផឹក​ទឹក​ឲ្យ​បាន​ច្រើន

ការ​ញ៉ាំ​អាហារ​តែ​មួយ​មុខ​មិន​គ្រប់​គ្រាន់​នោះ​ទេ ម៉ាក់ៗ​ត្រូវ​​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​ផង​ដែរ ដោយ​ហេតុ​ថា ទឹក​ដោះ​ម្ដាយ​សម្បូរ​ជាតិទឹក ដូចនេះ​ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន យ៉ាង​ហោច​ណាស់ ២ លីត្រ/ថ្ងៃ ជួយ​បង្កើន​បរិមាណ​ទឹកដោះ​បាន​កាន់​តែ​ច្រើន​ដូច​គ្នា។

អត្ថបទពាក់ព័ន្ធ៖

. បំបៅ​ដោះ​កូន​ឲ្យ​ញឹក​ញាប់

ត្រូវបំបៅ​ដោះ​កូន​ញឹក​ញាប់ ហើយ​ទៀង​ទាត់ ដោយសារ​តែ​ទឹក​ដោះ​ត្រូវ​ចេញ​ទៅ​តាម​ការ​ភ្ញោច​ពី​ចុង​ដោះ តាម​រយៈ​ការ​បឺត​ជញ្ជក់​របស់​កូន នោះ​ទើប​អាច​ជំរុញ​ឲ្យ​ក្រពេញ​ដោះ​ឆាប់​បញ្ចេញ​ទឹក​ដោះ។

ក្រៅ​​ពី​​គន្លឹះ​​មួយ​​ចំនួន​​ខាង​លើ​​នេះ ម្តាយ​​ក៏​​ត្រូវ​​ចៀង​វាង​នូវ​​អាហារ និង​ភេសជ្ជៈ ដូចជា អាហារ​ក្រៀម​ក្រោះ អាហារ​ផ្អាប់ បន្លែ ត្រី សាច់ឆៅ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ បារី ស្រា ជាដើម នោះ​ទើប​បរិមាណ​ទឹក​ដោះ​សម្បូរ កូន​ម៉ឹម​​ទៅ​​មិន​ធ្វើ​ទុក្ខ​ឲ្យ​ហើម​ពោះ ក្អួត​ចង្អោរ ឬ​រាករូស។

តាម​គោលការណ៍​ណែនាំ​របស់​អង្គការ​សុខភាព​ពិភពលោក (WHO) និង​ក្រសួង​សុខាភិបាល ណែនាំ​ឲ្យ​ស្ត្រី​បំបៅ​ដោះ​កូន​តែ​មួយ​មុខ​គត់​ឲ្យ​យ៉ាង​តិច ​៦ ខែ ដោយហេតុថា ទឹក​ដោះ​ម្តាយ​មាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ មាន​អង់ទីករ និង​សម្បូរ​វីតាមីន​ដែល​ជួយ​ដល់​ការលូតលាស់​របស់​ទារក ប្រឆំាង និង​ការពារ​ពី​ជំងឺ​ផ្សេងៗ។

អត្ថបទពាក់ព័ន្ធ៖

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

28/04/2021

អត្ថបទ​ដោយ ដេត ធន្នី

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ទារកទើប​កើត គួរ​បំបៅដោះ​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ?​

ម៉ាក់ៗកំពុងបំបៅដោះកូន អាចញ៉ាំទឹកឃ្មុំបានអត់?​



អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 28, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម