ស្បែករបស់ទារកទើបកើតងាយរងគ្រោះណាស់ ដែលទាមទារការការពារពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃពន្លឺព្រះអាទិត្យ រួមទាំងកម្ដៅ និងសំណើមផងដែរ។ ការដាក់អាអូនជាទីស្រលាញ់នៅឲ្យឆ្ងាយមិនឲ្យត្រូវផ្ទាល់នឹងពន្លឺព្រះអាទិត្យ គឺជាទង្វើដ៏ត្រឹមត្រូវ ប៉ុន្តែម៉ាក់ៗក៏អាចដាក់កូនហាលថ្ងៃនៅពេលមានពន្លឺស្រាលៗ ជាពិសេស នៅពេលព្រឹកព្រលឹម ដើម្បីឲ្យកូនទទួលបានអត្ថប្រយោជន៍ជាច្រើនពីពន្លឺព្រះអាទិត្យ។