backup og meta

ទារកទើបកើត មើលមិនឃើញផង ម៉េចអាចចំណាំម៉ាក់ៗច្បាស់ម៉្លេះ?

ទារកទើបកើត មើលមិនឃើញផង ម៉េចអាចចំណាំម៉ាក់ៗច្បាស់ម៉្លេះ?

គ្នា​យើង​ច្បាស់​ជា​ដឹង​ហើយ​ថា កូន​ក្មេង​ស្ទើរ​តែ​ទាំង​អស់​ហើយ​តាម​ម៉ាក់ៗ​គ្រប់​ទី​កន្លែង ក្មេង​ខ្លះៗ​សូម្បី​តែ​ម៉ាក់ៗ​ចូល​បន្ទប់​ទឹក​ក៏​ចូល​តាម​ដែរ ទម្លាក់​ចុះ​ពី​ដៃ​បន្តិច​មិន​បាន​ទេ។ មិន​ថា​តែ​កូន​ក្មេង​ទេ សូម្បី​តែ​ទារក​ទើប​នឹង​កើត មិន​ទាន់​បើក​ភ្នែក​មើល​ឃើញ​ក៏​ចំណាំ​ម៉ាក់ៗ​ខ្លួន​បាន​ដែរ។ ចុះ​បើ​មើល​មិន​ទាន់​ឃើញ​ច្បាស់​ផង អា​អូន​អាច​ចំណាំ​ម៉ាក់ៗ​បាន​ដោយ​របៀប​ណា​ទៅ?

ចាប់​ពី​ពេល​អា​អូន​កើត​មក ម៉ាក់​ប៉ា​ចំណាយ​ពេល​រយៈ​១ឆ្នាំ ឬ​លើស​នេះ ដើម្បី​ស្វែង​យល់​ពី​សមាជិក​គ្រួសារ​តូច​ថ្មី តាំង​ពី​អ្វី​ដែល​ធ្វើ​ឲ្យ​កូន​សើច របៀប​គេង ឬ​សំឡេងកូន​យំ​ម្ដង​ៗ​បញ្ជាក់​ពី​អ្វី យំ​ឃ្លាន យំ​ងងុយ​គេង ឬ​យំ​មិន​ស្រួល​ក្នុង​ខ្លួន​។ល។ ដូច​គ្នា​នេះ​ដែរ ទារក​ក៏​កំពុង​ស្វែង​យល់​ពី​យើង ក៏​ដូច​ជា​បរិយាកាស​ខាង​ក្រៅ​ជុំ​វិញ​ខ្លួន​អាអូន​ដូច​គ្នា។ តាំង​ពី​ពេល​កើត​មក ទារក​ចាប់ផ្ដើម​រៀន​ចំណាំ​សំឡេង ក្លិន ​និង​មុខ​អ្នក​ដែល​ថែទាំ​ខ្លួន​គេ​ញឹក​ញាប់​ជាង​គេ ពោល​គឺ​អ្នក​ម្ដាយ​នេះ​ឯង។

ទារក​ទើប​នឹង​កើត មាន​អារម្មណ៍​ថា​ផាសុកភាព ស្រណុកសុខស្រួល ពោល​គឺ​ងាយ​ស្រួល​ពេល​នៅ​ជាមួយ​អ្នក​ម្ដាយ​ជាង​ពេល​នៅ​ជា​មួយ​អ្នក​ណា​ទាំង​អស់ ព្រោះ​មិន​មែន​តែ​ក្លិន និង​សំឡេង​ម៉ាក់ៗ​ដែល​អាអូន​ចំណាំ​នោះ​ទេ ពេល​ដែល​អា​អូន​មើល​បាន​ច្បាស់ អាអូន​មើល​ឃើញ​មុខ​របស់​ម៉ាក់ៗ​មុន​គេ។ ម៉្យាង​វិញ​ទៀត ទារក​នៅ​ក្បែរ​ម៉ាក់ៗ​ច្រើន​ជាង​អ្នក​ណា​ទាំង​អស់ ហេតុ​នេះ​ហើយ​ទើប​កូន​ចំណាំ និង​តាម​ម៉ាក់ៗ​ជាង​ប៉ាៗ ឬ​សមាជិក​គ្រួសារ​ណា​ទាំង​អស់។

ពេល​ទារក​កើត​បាន​អាយុ​៣​ខែ អា​អូន​អាច​បែងចែក​បាន​រវាង​មុខ​ម៉ាក់ៗ និង​មុខ​សមាជិក​គ្រួសារ​ប្លែក​មុខ​ដទៃ​ទៀត។ បន្ថែម​ពី​លើ​នេះ ទារក​ក៏​អាច​បែងចែក​ក្លិន​របស់​ម៉ាក់ៗ​ពួកគេ ពី​ក្លិន​របស់​មនុស្ស​ដទៃ​នៅ​ជុំ​វិញ​ខ្លួន ហើយ​ក្លិន​ម៉ាក់ៗ​អាច​ជួយ​ឲ្យ​អាអូន​មាន​អារម្មណ៍​ស្ងប់ស្ងាត់ និង​ធូរ​ស្បើយ​បាន​ផង​ដែរ។

ក្នុង​នាម​ជា​ម៉ាក់​ប៉ា​ថ្មី​ថ្មោង យើង​អាច​​បារម្ភ​ថា​តើ កូន​តូច​ចំណាំ​មុខ​យើង​ហើយ​ឬ​នៅ។ តែ​យើង​មិន​បាច់​បារម្ភ​ទេ ព្រោះ​ទារក​គ្រប់​រូប​មិន​ដូច​គ្នា ហើយ​អា​អូន​មាន​ការ​អភិវឌ្ឍ​ន៍ទៅ​តាម​រយៈ​ពេល​ត្រឹម​ត្រូវ​របស់​អាអូន។ នៅ​ក្នុង​រយៈ​ពេល​២-៣​ខែ​ដំបូង ឬ​អំឡុង​ពេល​លូតលាស់​របស់​អាអូន ពួក​គេ​នឹង​ត្រូវ​មើល​មុខ និង​ស្ដាប់​សំឡេងរបស់​ម៉ាក់​ប៉ា​ជា​រៀង​រាល់​ថ្ងៃ ដែល​ផ្ដល់​ឱកាស​ឲ្យ​កូន​សិក្សា​ពី​ម៉ាក់ប៉ា ប្រៀប​បាន​នឹង​យើង​ខំ​ប្រឹង​ស្វែង​យល់​ពី​អាអូន​ដូច​គ្នា។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

When Do Babies Recognise Their Mother, Father & Other Familiar People?

https://parenting.firstcry.com/articles/when-do-babies-recognize-their-mother-father-and-other-familiar-people/

When Can Babies Recognize Familiar Faces and Objects?

https://www.whattoexpect.com/toddler/self-recognition/

Does my baby recognize me?

https://babyschool.yale.edu/does-my-baby-recognize-me/

កំណែ​ប្រែបច្ចុប្បន្ន

12/11/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ហេតុអ្វី​ទារក​យំ​ ក្រោយ​បំបៅ​ដោះ​រួច​? ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ម៉េច​?

លាមក​​ទារក​មាន​ពណ៌​បៃតង​ ប៉ា​ម៉ាក់​គួរ​បារម្ភ​ដែរ​ឬ​អត់​?​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 12, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម