backup og meta

ក្មេង ៦ខែឡើង អត់ព្រមញ៉ាំអាហារក្រៅពីទឹកដោះគោ សាកល្បងវិធីនេះបាន

ក្មេង ៦ខែឡើង អត់ព្រមញ៉ាំអាហារក្រៅពីទឹកដោះគោ សាកល្បងវិធីនេះបាន

ពេល​ដែល​អា​អូន​លូតលាស់​ដល់​អាយុ​៦​ខែ​ឡើង ម៉ាក់​ប៉ា​អាច​បន្ថែម​អាហារូបត្ថម្ភ​ផ្សេង​ៗ​ឲ្យ​កូន ដើម្បី​បំពេញ​​សារធាតុ​ចិញ្ចឹម​ដែល​រាងកាយ​ត្រូវ​ការ។ ប៉ុន្តែ ក្មេង​អាយុ​៦​ខែ​ឡើង​នេះ អាច​នឹង​រើស​ចំណី​អាហារ ជួន​កាល បើ​មិន​ចង់​ញ៉ាំ វាយ​ស្លាប​ព្រា​ឲ្យ​ជ្រុះ​ទៅ​ដី​ពេល​យើង​បញ្ចុក​ទៀត​ក៏​មាន។

អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ

អា​អូន​ទើប​បាន​៦​ខែ គ្រូពេទ្យ​ណែនាំ​ឲ្យ​បន្ថែម​អាហារ​បំប៉ន​ តែ​ក្មេង​ខ្លះ​មិន​ព្រម​ញ៉ាំ​សោះ វា​អាច​មក​ពី​កូន​មិន​ចង់​ញ៉ាំ​អាហារ​ប្លែក​ថ្មី អា​អូន​ទទួល​យក​អាហារ​ថ្មី​មិន​ទាន់​បាន ឬ​មិន​ចូល​ចិត្ត​អាហារ​នោះ។ យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​ណែនាំ​អាហារ​ថ្មី​ៗ​ឲ្យ​កូន​ញ៉ាំ​ឲ្យ​បាន​ច្រើន​មុខ ព្រោះ​វា​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​អា​អូន និង​កាត់បន្ថយ​ការ​រើស​អាហារ​ពេល​អា​អូន​ធំ​ឡើង ហើយ​ម៉ាក់​ប៉ា​អាច​ប្រើ​វិធី​ខាង​ក្រោម​នេះ ដើម្បី​ជួយ​ឲ្យ​អា​អូន​ចាប់​ផ្ដើម​ញ៉ាំ​ចំណី​ផ្សេង​ៗ​បាន។

១. បង្កើត​បរិយាកាស​សប្បាយ​ពេល​ញ៉ាំ​បាយ៖ ព្យាយាម​លេង​សើច​ជាមួយ​កូន​ផង និង​បន្លប់​បញ្ចុក​អាហារ​ចូល​មាត់​កូន​ផង។ ចៀសវាង​ស្រែក ឬ​បញ្ចុក​កូន​ទាំង​បង្ខំ បើ​អា​អូន​មិន​ចង់​ញ៉ាំ​ចំណី​ឥឡូវ យើង​អាច​ទុក​ចោល​សិន សឹម​សាក​ល្បង​ម្ដង​ទៀត​នៅ​ពេល​ក្រោយ។

កូន​មិន​ព្រម​ញ៉ាំ​អាហារ

២. បណ្ដោយ​តាម​កូន៖ អនុញ្ញាត​ឲ្យ​កូន​បាន​កាន់ លិឍ ឬ​លេង​ជាមួយ​អាហារ​សិន​ ព្រោះ​អា​អូន​កំពុង​រៀន​ញ៉ាំ​អាហារ​ថ្មី​ផ្សេង​ពី​ទឹក​ដោះ​ម៉ាក់ៗ ឬ​ទឹក​ដោះ​គោ

៣. ជ្រើស​រើស​អាហារ​ឲ្យ​បាន​ល្អ៖ ព្យាយាម​ប្រើ​ការ​ច្នៃប្រឌិត​របស់​យើង ពេល​ធ្វើ​ម្ហូប ឬ​ជ្រើស​រើស​អាហារ​ថ្មី​ៗ​ឲ្យ​កូន​ញ៉ាំ។ យើង​អាច​ដាក់​បន្លែ ឬ​ផ្លែឈើ​ពណ៌​ចម្រុះ​ឲ្យ​កូន​ញ៉ាំ ព្រោះ​ក្មេង​ចូល​ចិត្ត​ពណ៌​ស្អាត កាល​ណា​ឃើញ​របស់​ស្អាត ក្មេង​ច្បាស់​ជា​ចង់​ចាប់​កាន់ ឬ​ចង់​បាន​មិន​ខាន។

៤. បន្លប់​កូន៖ ជា​ទូទៅ ក្មេង​ៗ​មិន​ចូល​ចិត្ត​ញ៉ាំ​បន្លែ​ទេ ឬ​​មិន​ចូលចិត្ត​អាហារ​ដែល​ផ្ដល់​អត្ថប្រយោជន៍​ល្អ​សុខភាព​ណា​មួយ។ ហេតុ​នេះ យើង​អាច​លាយ​បញ្ចូល​គ្នា​រវាង​អាហារ​ឲ្យ​កូន​មិន​ចូល​ចិត្ត ដាក់​ក្នុង​អាហារ​កូន​ចូលចិត្ត។ ឧ. កូន​យើង​មិន​ចូលចិត្ត​ញ៉ាំ​ Broccoli យើង​អាច​ចិញ្ច្រាំ​វា​ឲ្យ​ម៉ដ្ត​រួច​ដាក់​ចូល​ទៅ​ក្នុង​អាហារ​ដែល​កូន​ចូល​ចិត្ត។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Baby Won’t Touch Food?
What to do when baby won’t touch food

https://solidstarts.com/baby-led-weaning/troubleshooting/

What to do if your baby is refusing to eat!

https://www.childrensnutrition.co.uk/full-blog/babyrefusingtoeat

Why Is My Baby Refusing Solids?

https://www.whattoexpect.com/first-year/ask-heidi/baby-food-strike.aspx

កំណែ​ប្រែបច្ចុប្បន្ន

16/11/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ម៉ាក់ប៉ាគួរដឹង ទាំងនេះជាវិធីសាស្ត្រថែទាំទារកកើតខាន់លឿងស្រាល និងធ្ងន់

ទារកទើបកើត មើលមិនឃើញផង ម៉េចអាចចំណាំម៉ាក់ៗច្បាស់ម៉្លេះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 16, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម