backup og meta

ចង់ឲ្យកូនលូតលាស់ល្អ! ម៉ាក់ប៉ាមកដឹងពីរបបអាហារបំប៉នត្រឹមត្រូវសម្រាប់ទារក ១ឆ្នាំដំបូង

ចង់ឲ្យកូនលូតលាស់ល្អ! ម៉ាក់ប៉ាមកដឹងពីរបបអាហារបំប៉នត្រឹមត្រូវសម្រាប់ទារក ១ឆ្នាំដំបូង

ចំពោះទារកក្រោមអាយុ៦ខែ គ្មានអាហារអ្វីចាំបាច់ដល់អាអូនដូចទឹកដោះម្ដាយទេ តែចាប់ពីអាយុ៦ខែឡើងទៅ ទាមទារឲ្យម៉ាក់ប៉ាបន្ថែមអាហារបំប៉នគ្រប់គ្រាន់ដល់កូនជារៀងរាល់ថ្ងៃ ដើម្បីលូតលាស់បានល្អ រាងកាយរឹងមាំ និងប្រាជ្ញាឆ្លាតវៃ។ ចាប់ពីអាយុ ៦ខែឡើងទៅ គឺជាវ័យដែលអាអូនកំពុងពេញលូតលាស់លឿន ហើយត្រូវការថាមពល និងសារធាតុចិញ្ចឹមល្អៗ បំពេញនូវតម្រូវការរាងកាយសម្រាប់ការលូតលាស់។ តើរបបអាហារបែបណាទើបល្អដល់ការលូតលាស់អាអូន ម៉ាកប៉ាគួរបន្ថែមក្នុងរបបអាហារប្រចាំថ្ងៃកូន?

របបអាហារត្រឹមត្រូវរបស់ទារកទើបកើតដល់អាយុ៦ខែ

អាហារសំខាន់បំផុតរបស់ទារកទើបនឹងកើតដល់៦ខែ មានតែទឹកដោះម្ដាយ ឬម្សៅទឹកដោះគោប៉ុណ្ណោះ ព្រោះវ័យនេះអាអូននៅមិនទាន់អាចញ៉ាំអាហារក្រៅបានទេ។

របបអាហារត្រឹមត្រូវរបស់ទារក៦-៨ខែ

ចាប់ពីអាយុ៦ខែទៅការបំបៅដោះ ឬម៉ឹមទឹកដោះគោមួយមុខមិនគ្រប់គ្រាន់ឡើយ ត្រូវផ្តល់អាហារបន្ថែមដល់កូន។ ដល់វ័យនេះអាអូនទើបតែរៀនទំពាអាហារទេ ដូចនេះហើយ អាហារដំបូងដែលម៉ាក់ប៉ាផ្ដល់ឲ្យកូនគួរតែជាអាហារទន់ៗ ងាយស្រួលឲ្យអាអូនលេបចូលពោះដូចជាបបរ ឬបន្លែ-ផ្លែឈើស្ងោរ និងកិនឲ្យម៉ដ្តជាដើម។ អង្គការ Unicef បានឲ្យដឹងថា នៅវ័យនេះ កូនយើងអាចញ៉ាំអាហារបានស្ទើរគ្រប់មុខ ដូចនេះយើងអាចផ្ដល់អាហារដែលខ្លួនញ៉ាំឲ្យកូនញ៉ាំបានដែរ តែអាហារដែលផ្ដល់ឲ្យត្រូវទន់ និងសម្បូរសារធាតុចិញ្ចឹមត្រឹមត្រូវ។

យើងក៏ត្រូវប្រាកដថា អាអូនទទួលបានអាហារូបត្ថម្ភគ្រប់មុខដូចជា សាច់សត្វ (សាច់ត្រី គោ មាន់ ឬស៊ុត។ល។) ពពួកសណ្ដែក ឬគ្រាប់ធញ្ញជាតិ បន្លែ និងផ្លែឈើគ្រប់មុខជាប្រចាំ។ ម៉ាក់ប៉ាអាចបន្ថែមប្រេងធម្មជាតិ ឬខ្លាញ់ល្អក្នុងអាហារកូន ដើម្បីផ្ដល់ថាមពលឲ្យកូន។ លើសពីនេះ ចំពោះអាហារសម្រន់របស់អាអូន ត្រូវតែជាអាហារផ្ដល់សុខភាពល្អ ដូចជាផ្លែឈើស្រស់ យ៉ាអ៊ួរ។ល។

ចាប់ពីអា៦-៨ខែ ម៉ាក់ប៉ាអាចបញ្ចុកអាហារបន្ថែមឲ្យកូនបានកន្លះកូនចាន ២-៣ដង/ថ្ងៃ។ នៅអាយុប៉ុណ្ណេះអាអូនអាចញ៉ាំអ្វីក៏បានលើកលែងតែទឹកឃ្មុំ ព្រោះប្រព័ន្ធរំលាយអាហារកូនមិនអាចទប់ទល់នឹងបាក់តេរីពីទឹកឃ្មុំឆៅបានទេ រហូតដល់កូនអាយុ​ ១ឆ្នាំ។ ពេលដែលឲ្យចំណីក្រៅដល់កូន ម៉ាក់ប៉ាគួរតែឲ្យក្រោយពេលអាអូនបៅដោះម៉ាក់ៗរួច ធ្វើដូចនេះទើបកូននៅតែបន្តការបៅដោះម្ដាយបានច្រើន។

របបអាហារត្រឹមត្រូវរបស់ក្មេងអាយុ ៩ខែ-១ឆ្នាំ

ចាប់ពីអាយុ៩-១១ខែ ឡើងទៅ កូនយើងអាចញ៉ាំ ៣-៤កូនចាន/ថ្ងៃ បូករួមទាំងអាហារសម្រន់ដែលមានសុខភាពល្អទៀត។ ហើយក្នុងវ័យនេះ ម៉ាក់ប៉ាអាចកាត់អាហារទន់ៗទៅជាបំណែកតូចៗឲ្យកូនញ៉ាំបាន ដោយមិនចាំបាច់កិនឲ្យម៉ដ្តដូចមុន។ ម៉្យាងអាអូនក៏អាចញ៉ាំអាហារបានខ្លួនឯង ដោយចាប់កាន់អាហារជាមួយម្រាមដៃទាំង១០របស់អាអូន។

រាល់អាហារដែលអាអូនញ៉ាំត្រូវតែពេញទៅដោយអាហារូបត្ថម្ភ និងថាមពលដែលរាងកាយអាអូនត្រូវការ ដើម្បីលូតលាស់បានល្អ។ ម៉ាក់ប៉ាត្រូវបន្ថែមបន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ និងសាច់សត្វគ្រប់សព្វឲ្យអាអូនញ៉ាំជារៀងរាល់ថ្ងៃ ព្រោះការផ្ដល់អាហារគ្រប់មុខឲ្យកូនផ្ដល់ឱកាសឲ្យរាងកាយអាអូនស្រូបយកសារធាតុចិញ្ចឹមគ្រប់គ្រាន់។

ស្របគ្នានេះដែរ ចាប់ពីអាយុ៦ខែឡើងទៅ កូនយើងអាចញ៉ាំបានអាហារគ្រប់មុខក៏ពិតមែន ប៉ុន្តែម៉ាក់ប៉ាក៏ត្រូវចៀសវាងអាហារដូចជា ទឹកឃ្មុំ អាហារកញ្ចប់ និងភេសជ្ជៈកំប៉ុងផ្សេងៗ ព្រោះអាហារទាំងនោះសម្បូរជាតិស្ករ អំបិល ខ្លាញ់ធាត់ និងជាតិគីមីខ្ពស់ ដែលសុទ្ធតែមិនល្អដល់សុខភាព និងអាចរំខានដល់ការលូតលាស់របស់កូនយើង។

ម្យ៉ាងវិញទៀត ម៉ាក់ប៉ាអាចរករូបមន្តថ្មីនៃអាហារូបត្ថម្ភ SYNBIOTICS (ការសំយោគចូលគ្នារវាង Prebiotics និង Probiotics) ដែលមាននៅក្នុងទឹកដោះគោម្សៅសម្រាប់ក្មេង ពិសេសក្មេងមិនអាចទទួលបានការបំបៅដោយទឹកដោះម្តាយ និងក្មេងចូលវ័យម៉ាក់ៗត្រូវផ្តាច់ដោះ។ ការបញ្ចូលគ្នានេះ ទៅក្នុងអាហារូបត្ថម្ភកុមារ ធានាថា Probiotics ក្នុងពោះវៀន កាន់តែមានការបង្កើនខ្លួនច្រើន និងរឹងមាំ ប្រឆាំងនឹងពពួកបាក់តេរីអាក្រក់ដែលបង្កជាជំងឺ បង្កាក់ការលូតលាស់ និងការអភិវឌ្ឍរាងកាយក្មេង។

ភេសជ្ជៈសម្រាប់ក្មេង១

 

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.unicef.org/parenting/food-nutrition/feeding-your-baby-1-2-years

កំណែ​ប្រែបច្ចុប្បន្ន

06/07/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ម៉ាក់ប៉ាមកដឹង កំពូលអាហារងាយបណ្ដាលឲ្យអាអូនតូចៗអាល្លែកហ្ស៊ីជាងគេ

កំពូលអាហារសម្រន់ឆ្ងាញ់ៗ ស័ក្តិសមឲ្យអាអូនញ៉ាំក្នុងអាកាសធាតុក្ដៅហែង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 06, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម