វ័យកូនចេះដើរ

វ័យកូនចេះដើរ - អាយុចាប់ពី​មួយ​ខួប​ដល់ ៣ខួប ជា​វ័យ​លូតលាស់ ហើយ​ពេញ​រពឹស។ ម៉ាក់ប៉ា​ទាំង​អស់​អាច​ស្វែងយល់​ពី​ការ​ប្រែប្រួល និង​ការលូតលាស់របស់កូន​ជាមុន​បាន

ចំណេះដឹងទូទៅ

វ័យកូនចេះដើរ

ទាំងនេះជាបញ្ហា​ទូទៅតែងកើត​លើ​កូន​តូច និង​តិចនិក​ដោះស្រាយ​​​​​​​​​​​​​​​​​​​​

ជា​ទូទៅ​ កូន​តូច​យល់​ដឹង​ និង​មាន​អារម្មណ៍​លើស​ពី​អ្វី​ដែល​ខ្លួន​អាច​និយាយ​បាន។ ជា​លទ្ធផល​ ពួក​គេ​អាច​​រង​​ការ​ប៉ះ​ទង្គិច​ផ្នែក​អារម្មណ៍​ខ្លាំង ដែល​ធ្វើ​ឲ្យ​កូន​បញ្ចេញ​អាកប្បកិរិយា​មិន​សមរម្យ​​ផ្សេង​ៗ​ ដូចជា​ស្រែក​គំហក ឬមួម៉ៅ​​ខ្លាំង។ ដូច​នេះ ដើម្បី​​​ដោះស្រាយ​បញ្ហា​​អាកប្បកិរិយា​មិន​ល្អ​​​របស់​កូន​ តើ​ប៉ា​ម៉ាក់​គួរ​ធ្វើ​យ៉ាង​ម៉េច​ខ្លះ? ​អត្ថន័យពណ៌ និងរូបរាងលាមកទារក នៅទីនេះ ១. ស្រែក​គំហក​ កូន​​តូច​ដែល​មាន​អាយុ​ចន្លោះ​ពី​ ១​ឆ្នាំ​ទៅ ​៣​ឆ្នាំ មាន​ថាមពល​ពេញលេញ ហើយ​កូន​អាច​នឹង​ទើប​ដឹង​ថា​ខ្លួន​អាច​ស្រែក​ខ្លាំង​ៗ​បាន​។ យ៉ាង​ណា​មិញ ការ​ស្រែក​មិន​​បាន​បង្ហាញ​ពី​អាកប្បកិរិយា​ខឹង​សម្បារ​​របស់​កូន​ឡើយ​ ពីព្រោះ​​អា​អូន​នៅ​​មិន​ទាន់​យល់​ថា​ការ​ស្រែក​​ជា​រឿង​មិន​ល្អ​។ ប្រសិនបើ​​ប៉ា​ម៉ាក់​ស្រែក​ដាក់​កូន​វិញ ក្មេង​អាច​នឹង​គិត​ថា​ការ​ស្រែក​ជា​រឿង​ធម្មតា​​​ដែល​​អាច​ធ្វើ​ទៅ​បាន​។ ហេតុ​នេះ​ហើយ​ ប៉ា​ម៉ាក់​គប្បី​បង្រៀន​កូន​ឲ្យ​ចេះ​បែងចែក​រវាង​សំឡេង​ខ្លាំង និង​សំឡេង​ស្រទន់​។ បន្ទាប់​មក ចូរ​ណែនាំ​ឲ្យ​កូន​សាកល្បង​ស្រែក​នៅ​ក្នុង​សំឡេង​តិច​ទៅ​ៗ ឬ​ឲ្យ​អា​អូន​និយាយ​សំឡេង​ស្រាល​ៗ​ជំនួស​វិញ​។ ២. ខាំ​ក្រចក​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ខាំ​ក្រចក​អាច​ក្លាយ​ជា​ទម្លាប់​ ហើយ​កូន​អាច​ចាប់ផ្ដើម​ធ្វើ​ទង្វើ​នេះ​ដោយ​មិន​ដឹង​ខ្លួន​ នៅ​ពេល​ដែល​ក្មេង​ធុញ​ទ្រាន់​ ឬ​តានតឹង​។ យ៉ាង​ណា​មិញ ប្រសិនបើ​ប៉ា​ម៉ាក់​ស្ដី​ឲ្យ ឬ​បង្ខំ​ឲ្យ​កូន​បញ្ឈប់​ទម្លាប់​អាក្រក់​នេះ​កាន់​តែ​​ខ្លាំង​ប៉ុនណា កូន​នឹង​បន្ត​ធ្វើ​វា​កាន់​តែ​ខ្លាំង​ប៉ុន​នោះ​ដែរ​។ ផ្ទុយ​ទៅ​វិញ អា​អូន​នឹង​បញ្ឈប់​ទម្លាប់​នេះ នៅ​ពេល​ដែល​គេ​ដឹង​ថា​មាន​អ្នក​ផ្សេង​កំពុង​មើល​មក​ខ្លួន។ ប៉ា​ម៉ាក់​គប្បី​ជួយ​កូន​ស្វែង​រក​វិធី​សមស្រប​ដើម្បី​បំបាត់​ភាព​តានតឹង​នេះ ទើប​ជា​ការ​ប្រសើរ​​។ ៣. ខ្លាច​មនុស្ស​ច្រើន​ នៅ​ពេល​ដែល​ក្មេង​នៅ​ក្នុង​ចំណោម​មនុស្ស​ច្រើន​ អា​អូន​អាច​​ពិបាក​គ្រប់គ្រង​អារម្មណ៍។ បញ្ហា​​នេះ​អាច​កើត​ឡើង​នៅ​ផ្សារ​ទំនើប ឬ​ពិធី​ជប់លៀង​ជា​ដើម​។ ពិត​ណាស់​ កូន​អាច​មិន​ទាន់​ស៊ាំ​នឹង​ហ្វូង​មនុស្ស​ចម្លែក​ច្រើន​ និង​នៅ​កន្លែង​ដែល​មិន​ធ្លាប់​ស្គាល់​ ជា​ហេតុ​នាំ​ឲ្យ​កូន​តោង​ប៉ា​ម៉ាក់​មិន​ព្រម​លែង​។ ក្នុង​ករណី​នេះ យើង​គប្បី​ឱប​ និង​កាន់​ដៃ​កូន​ថ្នម​ៗ ដើម្បី​បញ្ជាក់​​ឲ្យ​កូន​ដឹង​ថា​ ពួកគេ​មាន​សុវត្ថិភាព​។ ចូរ​ព្យាយាម​ឲ្យ​កូន​រៀន​ចូល​ទៅ​ក្នុង​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​បន្តិច​ម្ដង​ៗ […]

ស្វែងរក វ័យកូនចេះដើរ

វ័យកូនចេះដើរ

កូនតូចនិយាយពាក្យអសុរោះ ប៉ាម៉ាក់ត្រូវដោះស្រាយម៉េច?​

ប៉ាម៉ាក់​អាច​ចម្លែក​ចិត្ត​បើ​យើង​មិន​ដែល​ប្រើ​ពាក្យ​អាក្រក់ អសុរោះ ឬ​ពាក្យ​​ជេរ​ នៅ​ក្នុង​គ្រួសារ​ តែ​កូន​តូច​របស់​យើង​បែរជា​ចេះជេរ​យើង ឬ​អ្នក​ដទៃ​ទៅ​វិញ។ ធម្មតា​ក្មេង​​អាច​មិន​ដឹង​ថា​ពាក្យ​ដែល​គេ​កំពុង​ប្រើជា​ពាក្យ​អាក្រក់ ឬជា​ពាក្យ​ក្នុង​ន័យ​ជេរ នរណា​ម្នាក់​នោះ​ទេ ទំនងជា​គេ​គិត​ថា​ជា​ពាក្យ​ថ្មី ឬ​ទើប​បាន​ឮ ហើយ​ក៏​យក​មក​ប្រើ​។ ដូច​នេះ ប៉ា​ម៉ាក់​ត្រូវ​ដឹង​តិច​និក​មួយ​ចំនួន​នេះ​ដើម្បី​អប់​រំ​កូន​កុំ​ឲ្យ​ប្រើ​ពាក្យ​មិន​ល្អ អសុរោះ​​​ទាំងនេះ។ ១.កុំទាន់​ប្រតិកម្ម​នឹង​កូន​ភ្លាមៗ​ ពេល​កូន​យើង​ប្រើ​ពាក្យ​ជេរ​ ឬ​អសុរោះ​ក្នុង​កាលៈទេសៈ​ណាមួយ ទំនង​ជាកូន​គិតថា៖ វាជា​ពាក្យ​ថ្មី កំប្លែង​ គួរឲ្យ​ចង់និយាយ កូន​អាច​បង្ហាញ​ពី​អារម្មណ៍​ខឹង ដោយ​បាន​ឃើញ​មនុស្ស​ធំ​ធ្វើ​ដូច​នេះពេល​មាន​អារម្មណ៍​មិន​ល្អ​ ឬ​ខឹង​។ កូន​ចង់បាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​មនុស្ស​ធំ ​បើ​កូន​យើង​ប្រើ​ពាក្យ​មិន​សមរម្យ អសុរោះ​ដើម្បី​បាន​ការ​យក​ចិត្ត​ទុក​ដាក់ ម៉ាក់ៗ​កុំ​ទាន់​ឆ្លើយ​តប​ទៅ​កូន​ភ្លាមៗ​​ ការ​ធ្វើ​ដូច​នេះ​អាច​ធ្វើ​ឲ្យ​កូន​ឈប់​និយាយ​ពាក្យ​មិន​ល្អ​ទៀត និង​ធ្វើ​ឲ្យ​កូន​ដឹង​ថា​ការ​ប្រើ​ពាក្យ​មិន​ល្អ មិន​មែន​ជា​វិធី​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នោះ​ទេ​។   ២. សួរ​កូន​​ដោយ​ចិត្ត​ត្រជាក់​ថា​ម៉េច​បាន​ប្រើ​ពាក្យ​នេះ? ​បន្ទាប់​ពី​យើង​ធ្វើ​មិន​ដឹង​មិន​ឮ​នឹង​ពាក្យ​នេះ​រួច​​ហើយ យើង​ក៏​គួរ​ចាប់​ផ្ដើម​សួរ​កូន​ថា​ហេតុអ្វី​បានជា​កូន​និយាយ​ពាក្យ​មិន​ល្អ​ទាំង​នេះ។ ប៉ាម៉ាក់​កុំ​សួរ​សំណួរ​ដោយ​ត្រង់ៗ​ពេក​អី ដោយ​អាច​សួរ​កូន​ថា​ «កូន​មាន​អារម្មណ៍​យ៉ាង​ម៉េច បាន​ជា​និយាយ​ពាក្យ​មិន​ល្អ​ចេញ​មក?»​ ចម្លើយ​របស់​កូន​អាច​នឹង​ថា​ព្រោះ​តែ​គិត​ថា​គេ​ចូល​ចិត្ត​ពាក្យ​ហ្នឹង ស្ដាប់​ទៅ​ដូច​ចង់​និយាយ​តាម ឬ​ក៏​គេ​មាន​អារម្មណ៍​ខឹង​ជា​ដើម​។​ ៣. ទទួល​យក​ចម្លើយ​រ​បស់​កូន និង​ផ្ដល់​ដំណោះ​ស្រាយ បន្ទាប់​ពី​ដឹង​ពី​មូល​ហេតុ​ដែល​កូន​និយាយ​ពាក្យ​មិន​ល្អ​ហើយ យើង​គួរ​តែ​រក​វិធី​​​ប្រាប់​កូនឲ្យ​ចេះ​ប្រើ​ពាក្យ​សមរម្យ​និយាយ​ជំនួស​វិញ​។ បើសិនជា​កូន​គិត​ថា​ពាក្យ ជេរ អសុរោះ ជា​ពាក្យ​គួរ​ឲ្យ​ចង់​និយាយ យើង​គួរ​តែ​ប្រាប់​កូន​ថា​ពាក្យ​ទាំងនោះ​ជា​ពាក្យ​សម្រាប់​តែ​មនុស្ស​ធំ​ប្រើ​ប៉ុណ្ណោះ។ ត្រង់​ចំណុច​នេះ យើង​មិន​បាច់​ពន្យល់​វែង​ឆ្ងាយ​ក៏​បាន​ ព្រោះ​ថា​ក្មេង​តូចៗ​មិន​សូវ​ជា​យល់​បាន​ច្រើនទេ បើ​យើង​ពន្យល់​ស្មុគ​ស្មាញ​ពេក​។ ប៉ុន្តែ​បើ​កូន​យើង​ប្រើ​ពាក្យ ជេរ​ ព្រោះតែ​ពួកគេ​ខឹង យើង​គូរ​លើក​ទឹក​ចិត្ត​ឲ្យ​កូន​និយាយ​ពាក្យ​សមរម្យ​ជំនួស​វិញ ដោយ​អាច​ប្រាប់​ថា​ពេល​កូន​ខឹង កូន​គួរ​និយាយ «ខ្ញុំ​មាន​អារម្មណ៍​ខឹង​ […]


វ័យកូនចេះដើរ

លែងឈឺក្បាលពេលកូនទារទិញរបស់របរ ដោយប្រើក្បាច់បដិសេធប៉ុន្មាននេះ

ម៉ាក់​ប៉ា​យើង​មួយ​ចំនួន​ឲ្យ​តែ​ពេល​ដើរ​ផ្សារ​ទិញ​អីវ៉ាន់​មិន​សូវ​ចង់​យក​កូន​ទៅ​តាម​ទេ ព្រោះ​អា​អូន​ឃើញ​របស់​លេង​ស្អាត ឬ​ការ៉េម​មិន​បាន ដឹង​តែ​ទារ​ទិញ​ហើយ។ បើ​ទារ​មិន​បាន​ដឹង​តែ​ស្រែក​យំ​បែក​ផ្សារ រហូត​ម៉ាក់​ប៉ា​ទិញ​ឲ្យ​ទាល់​តែ​បាន តែ​ការ​ធ្វើ​តាម​ចិត្ត​កូន​បែប​នេះ​មិន​ល្អ​ក្នុង​ការ​ចិញ្ចឹម​កូន​ទេ។ ម៉ាក់​ប៉ា​អាច​ចាប់​ផ្ដើម បដិសេធ​ពេល​កូន​ទារ​ទិញ​របស់​របរ លើក​ក្រោយៗ​បាន ដោយ​ដោះ​ស្រាយ​តាម​ក្បួន​ចិញ្ចឹម​កូន​សាមញ្ញៗ ខាង​ក្រោម​។ ១.ឆ្លើយ​តាម​របៀប​កូន​សួរ បើ​កូន​សុំ​ក្នុង​របៀប​គួរ​សម យើង​គួរ​សរសើរ​កូន​សម្រាប់​ការ​ចេះ​និយាយ​គួរ​សម ទោះ​យើង​មិន​ទិញ​របស់​ឲ្យ​កូន​ក៏​ដោយ។ ការ​ដែល​ធ្វើ​បែប​នេះ អាច​ជំរុញ​កូន​ឲ្យ​ប្រើ​ពាក្យ​គួរ​សម និង​និយាយ​បាន​ត្រឹម​ត្រូវ​ជាមួយ​យើង ឬ​ចាស់ៗ​ដទៃ។ តែ​បើ​កូន​ស្រែក ទារ​រងូវៗ ម៉ាក់​ប៉ា​អាច​ឲ្យ​កូន​សុំ​ឲ្យ​ត្រឹម​ត្រូវ ដោយ​ប្រើ​ពាក្យ​គួរ​សម មិន​ត្រូវ​សួរ​កំបុតៗ ឈ្លើយ​ទេ។ ២.ឲ្យ​ចម្លើយ​ដល់​កូន​ច្បាស់ៗ ការ​ដែល​ម៉ាក់ប៉ា​ឲ្យ​ចម្លើយ​កូន​មិន​ច្បាស់​ដូចជា​ "ចាំ​មើល​សិន​" ឬ "ប្រហែល" អាច​នឹង​ធ្វើ​ឲ្យ​ក្មេង​មាន​អារម្មណ៍​មិនសប្បាយ​ចិត្ត ហើយ​ពេល​ខ្លះ​ពួកគេ​នឹង​ទទូច​អង្វរ​ដើម្បី​ឲ្យ​ម៉ាក់ប៉ា​ប្ដូរ​ចម្លើយ។ ដូច​នេះ​ហើយ​ពេល​យើង​និយាយ​ថា "ទេ" គួរ​និយាយ​ឲ្យ​បាន​ម៉ឺង​ម៉ាត់ ដើម្បី​បង្ហាញ​ដល់​ពួក​គេ​ថា​យើង​ពិត​ជា​មាន​ន័យ​បែប​នេះ​មែន។ ៣. មិន​ត្រូវ​ប្ដូរ​ចម្លើយ មិន​ថា​កូន​ទទូច​អង្វរ ឬ​យំ​យ៉ាង​ណា​ទេ កុំ​ចុះចាញ់​ព្រោះ​ការ​ប្តូរ​ចម្លើយ​ទៅ​យល់​ព្រម​តាម​ពួកគេ​អាច​ធ្វើ​ឲ្យ​កូន​គិត​ថា​យើង​មិន​បាន​ប្រាកដ​នឹង​អ្វី​ដែល​បាន​និយាយ​ទេ។ ពេល​ខ្លះ​ម៉ាក់ប៉ា​អាច​នឹងឮ​កូន​តវ៉ា​ថា​ក្មេង​ដទៃ​អាច​ធ្វើ​រឿង​បែប​នេះ​បាន យក​ល្អ​ម៉ាក់ប៉ា​មិន​គួរ​ប្តូរ​ចម្លើយ​ទៅ​យល់ព្រមទេ ប៉ុន្តែ​គួរ​រម្លឹក​ដល់​កូន​ថា​នេះ​ជា​ច្បាប់​របស់​យើង និង​បញ្ចប់​ការ​សន្ទនា​នេះ​ដើម្បី​ចៀសវាង​ជម្លោះ។ ៤.ពន្យល់​ហេតុ​ផល​បដិសេធ ការ​ពន្យល់​ខ្លីៗ​ថា​ហេតុអ្វី​បាន​ជា​យើង​បដិសេធ ដែល​ការ​ពន្យល់​នេះ​អាច​ធ្វើ​ឲ្យ​ការ​បដិសេធ​ក្លាយ​ទៅ​ជា​បទពិសោធន៍​ក្នុង​ការ​រៀនសូត្រ​​របស់​កូន។ ប្រសិន​ជា​យើង​បដិសេធ​កូន​ទៅ​លើ​រឿង​អ្វី​មួយ​ដែល​គេ​ចង់​ធ្វើ​ដោយ​មិន​ប្រាប់​ពី​មូលហេតុ កូន​អាច​គិត​ថា​ម៉ាក់ប៉ា​ចិត្ត​អាក្រក់​។ ហេតុ​នេះ​ហើយ យើង​គួរ​ប្រាប់​មូលហេតុ​ឲ្យ​ច្បាស់​ក្រោយ​ពី​បដិសេធ​កូន ​ព្រោះ​នៅ​ពេល​កូន​យល់​ពី​មូលហេតុ​នេះ ពួក​គេ​នឹង​មិន​ធ្វើ​អ្វី​ដែល​អាច​បង្ក​គ្រោះថ្នាក់​នៅ​ពេល​ម៉ាក់ប៉ា​មិន​អនុញ្ញាត​ទេ។ ទឹក​ចិត្ត​ម៉ាក់​ប៉ា​ចំពោះ​កូន​ៗ គឺ​ធំធេង​ណាស់ អ្វី​ដែល​កូន​ចង់​បាន ប៉ា​ម៉ាក់​គ្រប់​រូប​ច្បាស់​ជា​ចង់​ផ្ដល់​ឲ្យ​កូន​ហើយ ទោះ​បី​ពេល​ខ្លះ​វា​អាច​ហួស​ពី​សមត្ថភាព​ខ្លួន​ក្ដី។ ហើយ​ការ​និយាយ​ថា "ទេ" ទៅ​កាន់​កូន អាច​ពិបាក​សម្រាប់​យើង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ