ពេលកូនធ្វើអ្វីបានល្អ យើងអាចសរសើរ ឬបង្ហាញក្ដីស្រលាញ់ដោយការថើប ឬឱប។ យើងមិនត្រូវយករបស់ផ្អែម ដូចជាស្ករគ្រាប់ មកធ្វើជាកាដូឡើយ។ ដោយសារការធ្វើបែបនេះ អាចឲ្យកូនច្រឡំថា អាហារផ្អែមៗជាអាហារដែលល្អ។
៦- បង្កើតបរិយាកាសកក់ក្ដៅ និងសប្បាយពេលញ៉ាំអាហារ
ត្រូវបិទទូរទស្សន៍ ទូរសព្ទចោលសិនទៅ។ ដោយសារម៉ោងបាយ គឺសំខាន់ខ្លាំងណាស់ សម្រាប់គ្រប់ក្រុមគ្រួសារទាំងអស់។ ត្រូវយកពេលនេះ និយាយគ្នាអំពីរឿងកើតឡើងក្នុងថ្ងៃនេះឲ្យបានច្រើនវិញទើបជាការល្អ។
៧-ស្ដាប់មតិរបស់កូនៗ
ប្រសិនបើកូនឃ្លាន យើងអាចឲ្យពួកគេញ៉ាំចំណីល្អសម្រាប់សុខភាព និងអាចបង្កើតជម្រើសសម្រាប់កូនផង។ ដូចជា អាចសួរថា តើកូនចូលចិត្ដញ៉ាំស្ពៃ ឬញ៉ាំផ្កាខាត់ណា ជាដើម។
៨- លើកទឹកចិត្ដកូនធ្វើសកម្មភាពឲ្យបានច្រើន
យើងអាចឲ្យកូនមើលទូរទស្សន៍ តែត្រូវមានពេលកំណត់ ដោយអាចឲ្យមើលតុក្កតាដែលកូនចូលចិត្ដត្រឹមមួយ ឬពីរភាគបានហើយ។ ដោយបន្ទាប់ពីនេះ យើងត្រូវឲ្យកូនទៅលេងខាងក្រៅឲ្យបានច្រើនវិញ។