មិនចង់ឲ្យកូនលង់ខ្លួនតាមមិត្តភក្ដិមិនល្អ ម៉ាក់ប៉ាគួរអប់រំបែបណា?
ប៉ាម៉ាក់អាចជួយការពារកូនៗឲ្យជៀសផុតពីការប្រើប្រាស់គ្រឿងស្រវឹង ថ្នាំជក់ ឬ គ្រឿងញៀន ដោយអប់រំណែនាំ និងប្រាប់អំពីការពិតមួយចំនួន មុនពេលដែលកូនស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ កត្តានេះ អាចជួយឲ្យក្មេងយល់ដឹងពីគ្រឿងញៀន ឬជៀសវាងជឿលើមិត្តភ័ក្ដិដែលកំពុងនាំទៅរកការប្រើប្រាស់គ្រឿងញៀនដែលអាចបំផ្លាញដល់ជីវិត និងអនាគតរបស់កូនបាន។ ពិតណាស់ ប៉ាម៉ាក់ជាគំរូដ៏ល្អសម្រាប់កូន ហើយការយល់ឃើញរបស់យើងលើគ្រឿងស្រវឹង ថ្នាំជក់ និងគ្រឿងញៀនមានឥទ្ធិពលយ៉ាងខ្លាំងទៅលើការគិតរបស់ក្មេង។ ប៉ាម៉ាក់គួរនិយាយទៅកាន់កូនអំពីគ្រឿងញៀនដោយរបៀបណា? ប៉ាម៉ាក់គួរឆ្លៀតឱកាសនៅពេលដែលឃើញតួអង្គណាមួយនៅក្នុងភាពយន្ត ឬទូរទស្សន៍ជក់បារី ប៉ាម៉ាក់គួរនិយាយអំពីផលវិបាកនៃការជក់បារីលើសុខភាពទាំងមូល ហើយបន្ទាប់មក អាចនិយាយពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន និងផលប៉ះពាល់នៃគ្រឿងញៀនទាំងនោះ។ ជាមួយគ្នានេះដែរ យើងគួរនិយាយដោយសំឡេងធម្មតា និងប្រើពាក្យដែលក្មេងងាយយល់។ ចូរពន្យល់ថា គ្រឿងញៀន គ្រឿងស្រវឹងទាំងនោះមានគ្រោះថ្នាក់ និងអាចបង្កបញ្ហាជាច្រើនដល់រាងកាយ និងព្រមទាំងបង្រៀនកូនឲ្យចេះនិយាយពាក្យថា "ទេ" ប្រសិនបើមានអ្នកណាម្នាក់ឲ្យរបស់អ្វីមួយដែលគ្រោះថ្នាក់ដល់កូន។ តើប៉ាម៉ាក់អាចនិយាយទៅកាន់កូនអាយុពី៨ឆ្នាំ ទៅ១២ឆ្នាំពីសារធាតុញៀនយ៉ាងម៉េចខ្លះ? នៅពេលដែលកូនកាន់តែធំ យើងអាចចាប់ផ្ដើមនិយាយជាមួយកូន ដោយសួរថាតើកូនធ្លាប់បានលឺពីរឿងគ្រឿងញៀនដែរទេ? ប៉ាម៉ាក់ក៏ត្រូវបង្ហាញឲ្យកូនបានឃើញថា យើងនឹងរង់ចាំស្ដាប់ និងយកចិត្តទុកដាក់ចំពោះក្ដីបារម្ភ និងកង្វល់របស់កូន ហើយដើម្បីបង្ហាញពីផលវិបាកផ្សេងៗ ក៏ដូចជាការពិតទាក់ទងនឹងគ្រឿងញៀន ប៉ាម៉ាក់គួរតែធ្វើការស្រាវជ្រាវជាមុនសិន។ ក្មេងនៅវ័យប៉ុននេះ នៅតែចូលចិត្តនិយាយបើកចំហជាមួយប៉ាម៉ាក់ទាក់ទងនឹងប្រធានបទផ្សេងៗជាច្រើន អ៊ីចឹងហើយ ការជជែកគ្នាពីឥឡូវទៅអាចជួយឲ្យក្មេងបន្តចែករំលែកគំនិត និងអារម្មណ៍របស់ខ្លួនជាមួយប៉ាម៉ាក់នៅពេលដែលកូនកាន់តែធំឡើង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចុះប៉ាម៉ាក់គួរនិយាយជាមួយកូនដែលមានវ័យជំទង់អំពីសារធាតុញៀនយ៉ាងម៉េចខ្លះ? ក្មេងជំទង់អាចមានមិត្តភ័ក្ដិដែលប្រើប្រាស់សារធាតុញៀន ឬគ្រឿងស្រវឹង ដូច្នេះហើយ ប៉ាម៉ាក់គួរនិយាយពីគ្រោះថ្នាក់ និងផលប៉ះពាល់នៃសារធាតុញៀន ឬគ្រឿងស្រវឹង។ កូនៗអាចនឹងសួរសំណួរជាក់លាក់មួយចំនួនពាក់ព័ន្ធនឹងគ្រឿងញៀន ឬគ្រឿងស្រវឹង ហើយការពិភាក្សាអំពីបញ្ហានេះតាំងពីដំបូង […]