backup og meta

កាត់បន្ថយខ្លះ! ញ៉ាំកាហ្វេច្រើន អាចបង្អាក់ការលូតលាស់ខួរក្បាលក្មេងៗវ័យជំទង់

កាត់បន្ថយខ្លះ! ញ៉ាំកាហ្វេច្រើន អាចបង្អាក់ការលូតលាស់ខួរក្បាលក្មេងៗវ័យជំទង់

កាហ្វេ បាន​ក្លាយ​ជា​ភេសជ្ជៈ​ពេញ​និយម​ក្នុង​ចំណោម​ក្មេង​ៗ​វ័យ​ជំទង់ ដោយសារ​តែ​វា​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​ជាតិ​កាហ្វេអ៊ីន​ជួយ​ដាស់​ស្មារតី​មិន​ឲ្យ​ងងុយ​គេង ពិសេស​យុវវ័យ​ត្រូវ​បំពេញ​កិច្ច​ការ​ដល់​យប់ ឬ​ក្មេង​ៗ​ចូល​ចិត្ត​លេង​ហ្គេម​ដាច់​យប់។ ប៉ុន្តែ ការ​ផឹក​ជាតិ​កាហ្វេអ៊ីន​ច្រើន​ពេក​អាច​ផ្ដល់​ផល​អាក្រក់​ដល់​សុខភាព​ក្មេង​ជំទង់​។

ជាតិ​កាហ្វេអ៊ីន​អាច​បង្អាក់​ដល់​ការ​លូតលាស់​ក្មេង​ៗ​ដោយ​រំខាន​ដល់​ការ​បង្កើត​ការ​ត​ភ្ជាប់​សំខាន់​ៗ​នៅ​ក្នុង​ខួរក្បាល។​ អំឡុង​ពេល​វ័យ​ជំទង់​នៅ​ពេល​ដែល​ខួរក្បាល​មាន​ទំនាក់ទំនង​សរសៃ​ប្រសាទ​ច្រើន​បំផុត កាហ្វេអ៊ីន​អាច​ធ្វើ​ឲ្យ​បណ្ដាញ​សរសៃ​ប្រសាទ​មិន​មាន​ប្រសិទ្ធភាព។

យោង​តាម​ការ​សិក្សា​មួយ​របស់​ PLOS នៃ​ចក្រភព​អង់គ្លេស ពិសោធ​លើ​សត្វ​កណ្ដុរ​វ័យ​ក្មេង​ដែល​ផឹក​ជាតិ​កាហ្វេអ៊ីន​ស្មើ​នឹង​កាហ្វេ ៣-៤ ពែង បាន​រក​ឃើញ​ថា ជាតិ​កាហ្វេអ៊ីន​បាន​កាត់បន្ថយ​ភាគ​រយ​នៃ​ការ​គេង​លក់​ស្កប់ស្កល់ និង​ធ្វើ​ឲ្យ​ការ​វិវត្ត​ខួរក្បាល​យឺត។

បញ្ហា​នៃ​កាហ្វេអ៊ីន​អាច​ជះ​ឥទ្ធិពល​ដល់​ក្មេង​ៗ​វ័យជំទង់

  • ការ​គេង៖ ជាតិ​កាហ្វេអ៊ីន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​គេង​របស់​ក្មេង​ជំទង់ ហើយ​ការ​គេង​មិន​គ្រប់គ្រាន់​ក្នុង​វ័យ​នេះ អាច​ប៉ះពាល់​ដល់​លទ្ធផល​ការ​សិក្សា សុខភាព​ផ្លូវចិត្ត និង​រាងកាយ។
  • ឆ្អឹង៖ ជាតិ​កាហ្វេអ៊ីន​ក៏​អាច​បណ្ដាល​ឲ្យ​រាងកាយ​បាត់បង់​ជាតិ​កាល់ស្យូម ជា​ហេតុ​ធ្វើ​ឲ្យ​យើង​ងាយ​កើត​ជំងឺ​ពុក​ឆ្អឹង។
  • បេះដូង៖ ជាតិ​កាហ្វេអ៊ីន​ក៏​អាច​ធ្វើ​ឲ្យ​បញ្ហា​សុខភាព​កាន់​តែ​ធ្ងន់ធ្ងរ​ដែរ​ដូចជា​បញ្ហា​បេះដូង ហើយ​ក៏​អាច​មាន​ប្រតិកម្ម​ជាមួយ​ថ្នាំ ឬ​ថ្នាំ​បំប៉ន​មួយ​ចំនួន​ផង​ដែរ។

ជាតិ​កាហ្វេអ៊ីន

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The Effects of Caffeine on Teenagers https://www.verywellhealth.com/effects-of-caffeine-on-teenagers-4126761#health-consequences

The Effects of Caffeine on Sleep and Maturational Markers in the Rat https://journals.plos.org/plosone/article?id=10.1371/journal.pone.0072539

The Pros and Cons of Caffeine Consumption in Teens https://healthtalk.unchealthcare.org/5-reasons-teens-should-limit-caffeine/

កំណែ​ប្រែបច្ចុប្បន្ន

19/07/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 19, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម