backup og meta

ចង់ចាប់ផ្ដើមឲ្យកូនញ៉ាំអាហារមុន ៦ខែ គួរកត់សម្គាល់ចំណុចទាំងនេះ

ចង់ចាប់ផ្ដើមឲ្យកូនញ៉ាំអាហារមុន ៦ខែ គួរកត់សម្គាល់ចំណុចទាំងនេះ

រយៈពេល​៦ខែ​ដំបូង​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​ទារក គឺ​ទឹកដោះ​ម្ដាយ ប៉ុន្តែ​បើ​យើង​ចង់​ចាប់​ផ្ដើម បន្ថែម​របប​អាហារ​ពី​លើ​ទឹក​ដោះ គឺ​អាច​បន្ថែម​បាន​ក្នុង​អំឡុង​កូន​មាន​អាយុ ៤ ខែ​ឡើង​ទៅ។

ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​ឲ្យ​កូន​ញ៉ាំ​អាហារ​បន្ថែម​ពី​ទឹកដោះ យើង​ជា​អាណាព្យាបាល​ត្រូវ​ចេះ​សង្កេត​មើល​កូន ៧ ចំណុច​នេះ​សិន មុន​នឹង​ឲ្យកូនញ៉ាំ។

– កូន​ចង់​ញ៉ាំ​ដោយ​លិឍ​មាត់​លិឍ​ក នៅ​ពេល​ឃើញ​យើង​ញ៉ាំ​ដែរ​ទេ? បើ​មាន​ មាន​ន័យ​ថា​កូន​មាន​ចំណង់​ចង់​ញ៉ាំ​អាហារ​ហើយ

– កូន​ចេះ​បៀម​ដៃ ឬ​ចេះ​ចាប់​យក​របស់​នៅ​ជុំវិញ​ខ្លួន​មក​ដាក់​ក្នុង​មាត់​ឬ​នៅ?

– កូន​អាច​អង្គុយ ឬ​អាច​ទប់​ខ្លួន​ជាប់​ពេល​មាន​របស់​កល់​ឬ​នៅ?

– កូន​រឹង​ក ឬ​នៅ?

– កូន​ចេះ​តាម​សម្លឹង​ពេល​ឃើញ​នរណា​កាន់​របស់​ញ៉ាំទេ?

– កូន​មាន​ប្រតិកម្ម​ហក់​លោត ពេល​ឃើញ​អាហារ​ពី​មុខ​ដែរ​អត់?

ប្រសិនបើ​មាន​ចំណុច​ដូច​បាន​រៀបរាប់​ខាងលើ  មាន​ន័យ​ថា​កូន​តូច​អាច​ចាប់ផ្ដើម​ញ៉ាំ​អាហារ​ដំបូងបន្ថែម​បាន​ហើយ។ ចំពោះ​បរិមាណ​វិញ​លោក​វេជ្ជបណ្ឌិត​រូប​នោះ​បាន​ឲ្យ​ដំបូន្មាន​ថា ត្រឹម ២-៣ ស្លាបព្រាបាយ និង​កិន​ឲ្យ​ម៉ដ្ត ហើយត្រូវបន្ត​បំបៅ​ទឹក​ដោះ​ជា​ធម្មតា។

ចំណែក​ចំនួន​វិញ លោក​ណែនាំ​ឲ្យ​ត្រឹមតែ ១ ឬ ២ ដង​ក្នុង​មួយ​ថ្ងៃ​បាន​ហើយ ព្រោះ​ដើម្បី​ឲ្យ​ប្រព័ន្ធ​រំលាយ​ធ្វើការ​បាន​ល្អ។ ចំណែក​ប្រភេទ​អាហារ​វិញ អាច​យក​ផ្លែឈើ ឬ​បបរ​លាយ​ជាមួយ​បន្លែ ត្រី សាច់​ ស៊ុត យក​ទៅ​កិន និងចម្អិនឲ្យឆ្អិនល្អ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

20/05/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 20, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម