backup og meta

ប៉ាម៉ាក់កុំរំលងអាហារទាំង ៥ នេះ អាចជួយបង្កើនថាមពលខួរក្បាលកូន

ប៉ាម៉ាក់កុំរំលងអាហារទាំង ៥ នេះ អាចជួយបង្កើនថាមពលខួរក្បាលកូន

ប៉ាម៉ាក់​គ្រប់​រូប​ដឹង​ហើយ​ថា​​បន្លែ និង​ផ្លែឈើ​គឺ​ល្អ​សម្រាប់សុខភាព​កូន​ ប៉ុន្តែ​ក្រៅ​ពី​បន្លែ និង​ផ្លែ​ឈើ​ក៏​មាន​អាហារ​ផ្សេង​ទៀត​ដែល​ជួយ​ដល់​ការ​លូតលាស់​ខួរក្បាល​ក្មេង។ ខាងក្រោម​នេះ​គឺ​អាហារ​ទាំង ​៥ ​ដែល​ប៉ាម៉ាក់​គួរបញ្ចូល​ក្នុង​របប​អាហារ​កូន​រាល់​សប្ដាហ៍​​សម្រាប់​ក្មេង​អាយុ​១ឆ្នាំ​ឡើង​ទៅ។​

១. ស៊ុត

ខួរក្បាល​ក្មេង​គឺ​មាន​ការ​លូតលាស់​ខ្លាំង ជាពិសេសនៅ​ឆ្នាំ​ដំបូង។ វីតាមីន Choline គឺ​ជា​វីតាមីន​សំខាន់​ក្នុង​ការ​លូតលាស់​របស់​ខួរក្បាល​ដោយ​ជួយ​បង្កើត​កោសិកា​ចងចាំ​ក្នុង​ខួរក្បាល។ ស៊ុត​គឺ​សម្បូរ​ដោយ​វីតាមីន​នេះ​ និង​អាច​ជួយ​បំពេញ​កម្រិត​ត្រូវការ​​ប្រចាំ​ថ្ងៃ​របស់​ក្មេងនៃ​វីតាមីននេះ​​រហូត​ដល់​អាយុ​៨​ឆ្នាំ។ ស៊ុត​ក៏​សម្បូរ​ដោយ​ប្រូតេអ៊ីន ជាតិដែក អាស៊ីដ​ហ្វូលិក និង​វីតាមីន A ដែល​សុទ្ធ​តែ​សំខាន់​ដល់​ការ​លូតលាស់ ការជួសជុល និង​ការ​វិវត្ត​របស់​កោសិកា។

អត្ថបទ​ពាក់ព័ន្ធ៖

២. សាច់​ត្រី

សាច់ត្រី​ដែល​សម្បូរ​ដោយ​អាស៊ីដ​ខ្លាញ់​អូមេហ្គា៣​គឺ​សំខាន់​ដល់​ការ​លូតលាស់​របស់​ខួរក្បាល និង​​ការ​វិវត្ត​កោសិកា​។ ការសិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា​អាស៊ីដខ្លាញ់​អូមេហ្គា៣​អាច​ជួយ​គ្រប់គ្រងវិបត្តិ​អាកប្បកិរិយា (Behavioral problem)។ ការ​សិក្សា​មួយ​ចំនួន​​​បាន​ឲ្យ​ដឹង​ថា​ការ​អន់​សមត្ថភាព​ក្នុង​ការ​អាន​អាច​មាន​ទំនាក់ទំនង​ជាមួយ​នឹង​កម្រិត​អាស៊ីដខ្លាញ់​អូមេហ្គា​៣​ទាប។ អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​មាន​ក្នុង​ត្រី​សាល់ម៉ុន ត្រីធូណា ត្រី​សាឌីន ត្រី mackerel និង​ត្រី trout និង​យក​ល្អ​គួរ​ឲ្យ​ក្មេង​ញ៉ាំ​ម្ដង​ក្នុង​មួយ​សប្ដាហ៍។

៣. Oat និង​នំប៉័ង​គ្រាប់​ធញ្ញជាតិ (Wholegrain bread)

គ្រាប់​ធញ្ញជាតិ​ផ្តល់​នូវ​ជាតិ​ស្ករ​សំខាន់ និង​ថាមពល​ដល់​ខួរក្បាល ហើយ​ក៏​មាន​ពពួក​វីតាមីន B ដែល​ល្អ​សម្រាប់​ប្រព័ន្ធ​សរសៃប្រសាទ។ ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា​អាហារ​ពេល​ព្រឹក​ដែល​មាន​គ្រាប់ធញ្ញជាតិ​អាច​ជួយ​ដល់​ការ​ចងចាំ​រយៈពេល​ខ្លី​ និង​ការ​ផ្ចង់​អារម្មណ៍​ឲ្យ​ប្រសើរ​ឡើង។

៤. គ្រាប់​សណ្ដែក

គ្រាប់​សណ្ដែក​សម្បូរ​ដោយ​ប្រូតេអ៊ីន វីតាមីន និង​រ៉ែ​ដែល​ធ្វើ​ឲ្យ​គ្រាប់សណ្ដែក​ក្លាយ​ជា​ជម្រើស​អាហារ​ល្អ​សម្រាប់​ក្មេង។ សណ្ដែក​ក្រហម​មាន​ផ្ទុក​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣​ច្រើន​ជាង​ប្រភេទ​សណ្ដែក​ផ្សេង​ទៀត​ដែល​​អាស៊ីដ​ខ្លាញ់​នេះ​សំខាន់​ការ​លូតលាស់​ និង​មុខងារ​ខួរក្បាល។ គ្រាប់សណ្ដែក​ផ្តល់​ថាមពល​ដល់​ក្មេង និង​ជួយ​ឲ្យ​ក្មេង​​ផ្ចង់អារម្មណ៍​បាន​ល្អ​ពេល​កំពុងរៀន​អំឡុង​នៅ​ពេល​រសៀលបាន​ផង​ដែរ ​ប្រសិនជាកូនៗយើង​​ញ៉ាំ​គ្រាប់សណ្ដែកសម្រាប់​អាហារថ្ងៃត្រង់។

៥. ទឹកដោះគោ យ៉ាអួ និង​ឈីស

ទឹកដោះគោ យ៉ាអួ និង​ឈីស​មាន​ប្រូតេអ៊ីន ពពួក​វីតាមីន B ដែល​សំខាន់​សម្រាប់​ការ​លូតលាស់​ជាលិកា​ខួរក្បាល តំណភ្ជាប់​ប្រព័ន្ធសរសៃ​ប្រសាទ និង​អង់ហ្សីម​ដែល​មាន​តួនាទី​សំខាន់​ក្នុង​ខួរក្បាល។ អត្ថប្រយោជន៍​មួយ​ទៀត​គឺ​អាហារ​ទាំង​នេះ​មាន​ជាតិ​កាល់ស្យូម​ខ្ពស់​​ជួយ​ដល់​ការ​លូតលាស់​ធ្មេញ និង​ឆ្អឹង​ឲ្យ​រឹងមាំ។

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bbcgoodfood.com/howto/guide/top-5-foods-boost-your-childs-brainpower

កំណែ​ប្រែបច្ចុប្បន្ន

07/07/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

កង្វះអាហារូបត្ថម្ភ ធ្វើឲ្យកុមារបាត់បង់ឱកាសមាសទាំងនេះ

ទាំងនេះជាប្រភពអាហារូបត្ថម្ភ ក្មេងៗខ្វះមិនបាន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ Jul 07, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម