ផ្លែឈើជាប្រភេទអាហារល្អខ្លាំងចំពោះសុខភាព ក្នុងនោះយើងសុទ្ធតែដឹងច្បាស់ ឪឡឹក ក៏ល្អខ្លាំងដូចគ្នាគ្រាន់តែគ្នាយើងមួយចំនួនមិនទាន់ច្បាស់ថាចំពោះក្មេងៗ ញ៉ាំឪឡឹក អាចបង្កជាផលប៉ះពាល់អ្វីខ្លះប៉ុណ្ណោះ។ កុំបារម្ភច្រើនពេក ឪឡឹកមិនត្រឹមតែមានសុវត្ថិភាពសម្រាប់ក្មេងៗទេ ថែមទាំងមានគុណសម្បត្តិច្រើនយើងមិនធ្លាប់ដឹងទៀតផង។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងពន្យល់ឲ្យគ្នាយើងបានដឹង។
១- ខ្លះៗពីផ្លែឪឡឹក
ឪឡឹក ត្រូវចាត់ទុកជាផ្លែរុក្ខជាតិវល្លិ៍ដ៏អស្ចារ្យសម្រាប់រដូវក្តៅ អាចជួយឲ្យក្មេងៗកាន់តែមានអារម្មណ៍រីករាយ ព្រោះក្នុងផ្លែឪឡឹក គឺមានផ្ទុកជាតិទឹកដល់ទៅ ៩២% និងសម្បូរទៅដោយសារធាតុចិញ្ចឹម។ បើនិយាយពីគុណសម្បត្តិរបស់ផ្លែឈើប្រភេទនេះ គឺស័ក្ដសមបំផុតសម្រាប់ពង្រឹងសុខភាពអូនៗ ពិសេសអំឡុងពេលរដូវក្តៅចូលមកដល់។
អត្ថបទពាក់ព័ន្ធ៖
- វិធី ៥ យ៉ាង អ្នកជំនាញចែករំលែកដល់ម៉ាក់ប៉ាគួរអនុវត្តឲ្យបានក្នុងការចិញ្ចឹមកូន
- តិចនិក ៥ យ៉ាងប៉ាម៉ាក់គួរដឹង ដើម្បីចៀសវាងស្រែកគំហកដាក់កូនពេលធ្វើខុសអ្វីមួយ
- មកពីបែបនេះ ទើបកូនយើងអាយុស្របាលក្មេងដទៃដែរ តែកម្លាំង បញ្ញា ចាញ់គេដាច់
- ម៉ាក់ៗសម័យថ្មី ចិញ្ចឹមកូនបែបណាទើបកូនមានប្រព័ន្ធការពាររឹងមាំ និងមិនសូវឈឺ?
២- សារជាតិចិញ្ចឹមសំខាន់ៗមានក្នុងឪឡឹក
ដូចរៀបរាប់ខាងលើ ឪឡឹក ដូចគ្នាទៅនឹងឃ្លាំងមួយពោរពេញទៅដោយសារជាតិចិញ្ចឹម ហើយសារធាតុទាំងនេះ ស័ក្ដសមបំផុតសម្រាប់មនុស្សគ្រប់គ្នា ខណៈគុណសម្បត្តិសំខាន់ៗសម្រាប់សុខភាពអូនៗមានដូចជា៖
– ជាតិ Lycopene៖ ជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយ អាចជួយពង្រឹងសុខភាពបេះដូង ឆ្អឹង និងថែមទាំងអាចការពារជំងឺមហារីកថែមទៀតផង។
– វីតាមីន A៖ ជាវីតាមីនល្អបំផុតសម្រាប់ភ្នែក និងស្បែក។
– វីតាមីន B1៖ ជួយរាងកាយងាយស្រួលទាញយកអាហារយើងញ៉ាំបំប្លែងចេញជាថាមពល។
– វីតាមីន B6៖ ជួយប្រយុទ្ធប្រឆាំងការឆ្លងមេរោគពីខាងក្រៅ។
– វីតាមីន C៖ ជួយឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ រក្សាសុខភាពអូនៗ ចៀសឆ្ងាយពីការធ្លាក់ខ្លួនឈឺ។
– ជាតិ Citrulline៖ ជាពពួកអាមីណូអាស៊ីដ ដែលអាចបំប្លែងទៅជាសារធាតុ Arginine មាននាទីជួយថ្លើមផលិតជាតិអ៊ុយរ៉េ ខណៈមុខងារចម្បងរបស់អាមីណូអាស៊ីដ ជួយពង្រឹងចលនាឈាម និងសុខភាពសរសៃឈាមបេះដូង។
៣- គុណសម្បត្តិពីឪឡឹកសម្រាប់សុខភាពក្មេងៗ
សម្រាប់អូនៗ ឪឡឹក មានឥទ្ធិពលវិជ្ជមានយ៉ាងច្រើនសន្ធឹកសន្ធាប់ដែលប៉ាម៉ាក់មិនសូវជាចាប់អារម្មណ៍ ក្នុងនោះមានដូចជា៖
– ឪឡឹក ជាផ្លែឈើមានសកម្មភាពខ្លាំងក្នុងការបញ្ចុះកម្តៅ។
– ជួយការពារជំងឺហឺត។
– ពង្រឹងសុខភាពសម្ពាធឈាម។
– ជួយរៀបចំប្រព័ន្ធរំលាយអាហារ និងចលនាពោះវៀន។
– ជួយបំពេញជាតិទឹក។
– កាត់បន្ថយអាការៈឈឺចាប់សាច់ដុំ។
– ល្អខ្លាំងសម្រាប់ពង្រឹងសុខភាពស្បែក។
ឪឡឹក ក៏ជាផ្លែឈើម្យ៉ាងស្មើនឹងថ្នាំប្រឆាំងការរលាក ខណៈ Lycopene ជាភ្នាក់ជួយសម្រួលបញ្ហារលាក វាដំណើរការដូចគ្នាទៅនឹងសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងរ៉ាឌីកាល់សេរីក្នុងរាងកាយ។
៤- ឥទ្ធិពលអវិជ្ជមានពីឪឡឹកមកលើសុខភាពក្មេងៗ
បើទោះជាឪឡឹកមានគុណប្រយោជន៍សុខភាពច្រើនសម្រាប់ក្មេងៗក៏ពិតមែន ប៉ុន្តែវាក៏មានគុណវិបត្តិដូចគ្នា ពិសេសនៅពេលក្មេងញ៉ាំឪឡឹកច្រើនលើសកម្រិត ងាយនឹងធ្វើឲ្យក្មេងធ្លាក់ខ្លួនឈឺ ខណៈបញ្ហាសុខភាពភាគច្រើនឧស្សាហ៍កើតមាន ដូចជា៖
– ក្អួត
– ចង្អោរ
– ហើមពោះ
– រាក
– អាហារមិនរលាយ។
[embed-health-tool-vaccination-tool]