backup og meta

កូនផឹកទឹកដោះគោ គួរផ្ដល់វីតាមីនបំប៉នឲ្យញ៉ាំទៀត ឬអត់?

បច្ចុប្បន្ន ថ្នាំវីតាមីនបំប៉នកំពុងតែក្លាយជាទីពេញនិយមក្នុងចំណោមម៉ាក់ប៉ាមួយចំនួនសម្រាប់ផ្ដល់ឲ្យកូនញ៉ាំជាប្រចាំ ដោយ​ជឿថា​អាច​បំពេញតម្រូវអាហារូបត្ថម្ភដែលរាងកាយកូនត្រូវការ ព្រោះខ្លាចអាអូនជួបបញ្ហាខ្វះអាហារូបត្ថម្ភ។ ក្រៅពីផ្ដល់វីតាមីនបំប៉ន ម៉ាក់ប៉ាខ្លះឲ្យអាអូនញ៉ាំទឹកដោះគោម្សៅថែមទៀត ហេតុនេះក៏មានចម្ងល់មួយលើកឡើងថា បើឲ្យកូនបៅទឹកដោះគោម្សៅហើយ ចាំបាច់ឲ្យកូនញ៉ាំវីតាមីនបំប៉នទៀតទេ​?

កូនផឹកទឹកដោះគោ គួរផ្ដល់វីតាមីនបំប៉នឲ្យញ៉ាំទៀត ឬអត់?

អត្ថន័យពណ៌ និងរូបរាងលាមកទារក

តាមលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសទូទៅ បានពន្យល់ឲ្យដឹងថា ជាធម្មតា ទឹកដោះម្ដាយ ឬទឹកដោះគោម្សៅផ្ដល់នូវសារធាតុចិញ្ចឹមគ្រប់យ៉ាងដែលទារកត្រូវការ និងគ្រប់គ្រាន់សម្រាប់អាអូនរយៈពេល៤-៦ខែដំបូងនៃជីវិត។ ប៉ុន្តែ លើកលែងតែវីតាមីន D វីតាមីន A និងវីតាមីន C ដែលអ្នកជំនាញណែនាំផ្ដល់ជាអាហារបំប៉នដល់កូន ចំពោះក្មេងដែលបៅទឹកដោះម្ដាយ ឬក្មេងបៅទឹកដោះគោម្សៅតិចជាង ៥០០មីលីលីត្រក្នុងថ្ងៃ។

បន្ទាប់ពីអាយុ៤-៦ខែ អង្គការសុខភាពពិភពលោក (WHO) ណែនាំឲ្យម៉ាក់ប៉ាអាចបន្ថែមជាអាហារទន់ល្មមញ៉ាំដល់កូនហើយ។ ដោយសារតែរបបអាហារកូនផ្លាស់ប្ដូរបន្តិចម្ដងៗពីអាហាររាវសុទ្ធទៅជាអាហាររឹងធម្មតាកាន់តែច្រើន គ្រូពេទ្យអាចណែនាំឲ្យបន្ថែមវីតាមីនបំប៉នដល់កូន បើកូនខ្វះអាហារូបត្ថម្ភ ឬមិនចាំបាច់បន្ថែមក៏បាន បើកូនមានសុខភាពធម្មតា ព្រោះកូនអាចទទួលសារធាតុចិញ្ចឹមគ្រប់ពីអាហារប្រចាំថ្ងៃ។

ទារក ឬក្មេងដែលញ៉ាំអាហារច្រើនប្រភេទមានទាំងត្រី សាច់ បន្លែ ផ្លែឈើគ្រប់មុខ ម៉ាក់ប៉ាមិនចាំបាច់បំប៉នវីតាមីនទាំងអស់នោះទេ ប៉ុន្តែមានករណីលើកលែង។ ឧទាហរណ៍ អាហារ ឬវីតាមីនបំប៉នអាចចាំបាច់ ប្រសិនបើកូនកើតមិនគ្រប់ខែ ទម្ងន់កំណើតទាប បៅទឹកដោះម្ដាយ ឬទឹកដោះគោម្សៅជាប្រចាំតិចជាងទារកដទៃនៅអាយុស្របាលគ្នា ឬមានបញ្ហាសុខភាពរ៉ាំរ៉ៃដែលប៉ះពាល់ដល់ការញ៉ាំរបស់កូន។

យ៉ាងណាក៏ដោយ ក្នុងករណីដែលយើងសង្កេតឃើញថា អាអូនមានសញ្ញាបៅដោះ ឬញ៉ាំអាហារខុសប្រក្រតីពីក្មេងដទៃ ឬមានចម្ងល់ចាំបាច់ណាមួយទាក់ទងនឹងសុខភាពកូន កុំបង្អង់យូរ ត្រូវពិគ្រោះ និងពិនិត្យជាមួយគ្រូពេទ្យជំនាញក្មេងជាចាំបាច់។

វីតាមីនបំប៉ន

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Vitamins for children https://www.nhs.uk/conditions/baby/weaning-and-feeding/vitamins-for-children/

Does my baby need to take vitamins? https://www.babycenter.com/baby/solids-finger-foods/does-my-baby-need-to-take-vitamins_9154

កំណែ​ប្រែបច្ចុប្បន្ន

04/01/2022

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ប៉ា​ម៉ាក់ត្រូវដឹង​! កុមារ​ខ្វះ​​អាហារូបត្ថម្ភ​​អាចកើត​មាន​ជំងឺ​ច្រើន​មុខ

ឲ្យ​អា​អូន​ញ៉ាំ​វីតាមីន​បំប៉ន ពិតជា​ជួយ​កូន​ឡើង​ទម្ងន់​​មែន​ឬអត់?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ 04/01/2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម