backup og meta

អាការៈក្មេងកើតអុតស្វាយ មុនឈានដល់ចេញពងបែក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 16, 2019

    អាការៈក្មេងកើតអុតស្វាយ មុនឈានដល់ចេញពងបែក

    អុតស្វាយ​ជា​ជំងឺ​ឆ្លង​ដែល​ឧស្សាហ៍​កើត​មាន​លើ​កូន​ក្មេង​ដែល​មាន​ប្រព័ន្ធ​ការពារ​ខ្សោយ ឬ​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ។ តើ​ជំងឺ​អុតស្វាយ​ក្នុង​ដំណាក់​កាល​ដំបូងៗ​មាន​រោគ​សញ្ញា​អីខ្លះ មុន​ឈាន​ដល់​ចេញ​ពង​បែក? ជំងឺ​នេះ​បើ​មិន​ព្យាបាល​ទាន់​ពេល​ទេ អាច​នឹង​មាន​ផល​វិបាក​ដូច​ម្តេច​ខ្លះ?

    ១- រោគ​សញ្ញា​ជំងឺ​អុតស្វាយ

    ជំងឺ​អុតស្វាយ​បណ្តាល​មក​ពី​មេរោគ​ឈ្មោះ Varicella Zoster គេ​បែក​ចែក​ជំងឺ​ជា ៣ ដំណាក់​កាល​សំខាន់ៗ គឺ​ដំណាក់​កាល​សម្ងំ ឈ្លានពាន និង​ដំណាក់​កាល​ចេញ​ពង​បែក។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ពន្យល់​ថា ដំណាក់​កាល​សម្ងំ​ពុំ​មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់ បន្ទាប់​ពី​នោះ​មេរោគ​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ដែល​បណ្តាល​ឲ្យ​​លេច​ចេញ​នូវ​រោគ​សញ្ញា​មួយ​ចំនួន មុន​នឹង​ចេញ​ដុំ​ពក​ក្រហម ឬ​ពង​បែក​លើ​ស្បែក​ពេញ​ទាំង​ខ្លួន។

    – ក្តៅ​​ខ្លួន

    – អស់កម្លាំង

    – មិនឃ្លានបាយ

    – ល្ហិតល្ហៃ

    – ទន់ដៃទន់ជើង។

    អត្ថបទពាក់ព័ន្ធ៖ 

    អុតស្វាយ

    ២- ការ​ព្យាបាល

    ការ​ព្យាបាល​តាម​បែប​បុរាណ ដែល​ចាស់ៗ​ចំណាំ​ធ្វើ​នោះ គឺ​ត្រាំ​ទឹក​រុក្ខជាតិ​លាយ​ជាមួយ​ខ្ចៅ​ខ្យង​ឲ្យ​កូន​តូចងូត ដើម្បី​ជំងឺ​អុតស្វាយ​ឆាប់​ហើរ តែ​តាម​ក្បូន​ពេទ្យ​ធ្វើ​បែប​នេះ​មិន​ត្រូវ​ឡើយ ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ថែម​ទាំង​អាច​ឆ្លង​រោគតាមរយៈ​​ដំបៅ​នោះ​ថែម​​ទៀត។

    បើ​កូន​កើត​អុត​ស្វាយ មាន​ក្តៅ​ខ្លួន​ម៉ាក់​ប៉ា​អាច​ឲ្យ​កូន​ញ៉ាំថ្នាំ​​បញ្ចុះ​កម្តៅ តែ​ក្នុង​ករណី​ធ្ងន់ធ្ងរ ត្រូវ​ប្រញាប់​នាំ​កូន​ទៅ​ពេទ្យ មិន​ត្រូវ​ប្រើ​ថ្នាំ​ផ្តេសផ្តាស​ឡើយ ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​វិវត្ត​ធ្ងន់ធ្ងរ ដំបៅក្លាយអាចឆ្លងរោគ មាន​ផល​វិបាក​ផ្សេងៗ​ទៀត។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 16, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម