backup og meta

ម៉ាក់ប៉ាយកកូនទៅចាក់ថ្នាំហើយ កុំធ្វើរឿងទាំងនេះ

ម៉ាក់ប៉ាយកកូនទៅចាក់ថ្នាំហើយ កុំធ្វើរឿងទាំងនេះ

ជា​ធម្មតា​រាល់​ពេល​ចាក់​វ៉ាក់សាំង​រួច​ទារក ឬ​កុមារ​តូច​ៗ​អាច​មាន​អាការៈ​ក្ដៅ​ខ្លួន ក្រោយ​មាន​បញ្ហា​នេះ​ម៉ាក់ប៉ា​ពិតជា​មាន​ក្ដី​ព្រួយបារម្ភ និង​ស្វែង​រក​ថ្នាំ ដើម្បី​ឲ្យ​កូន​ត្រលប់​មក​សភាព​ដើម​វិញ។ ក្នុង​នោះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ទូទៅ​បាន​ឲ្យ​ដឹង​ថា យើង​មិន​គួរ​ឲ្យ​ថ្នាំ​បញ្ចុះ​កម្ដៅ​មុន​ពេល​ចាក់ ឬ​ពេល​កម្ដៅ​ខ្លួន​មិន​ព្រម​ត្រជាក់​យូរ​ថ្ងៃ​នោះ​ទេ ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ពុល​ថ្លើម​របស់​កូន​តូច​បាន។

រឿង​ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​បន្ទាប់​មក​ទៀត គឺ​មិន​ត្រូវ​ស្ទាប​អង្អែល​កន្លែង​ចាក់ លាប​ប្រេង​កូឡា ឬ​យក​របស់​ក្ដៅ​នៅ​ស្អំ​កន្លែង​ចាក់ ព្រោះ​នាំឲ្យ​កូន​ឆ្លង​ជំងឺ​ផ្សេង​ៗ​តាមរយៈ​របស់​ទាំង​នោះ និង​បណ្ដាល​ឲ្យ​កន្លែង​ចាក់​ថ្នាំ​ក្រហម កន្ទួល ឬ​ឡើង​រឹង ហើយ​ពេល​ខ្លះ​ទៅ​ជា​ខ្ទុះ។ មួយ​វិញ​ទៀត​សម្លីអាល់កុល​ដែល​ទុក​ជូត​កន្លែង​ចាក់​នោះ មិន​បាច់​ឈ្លី ឬទុក​លើ​មុខ​របួស​នោះ​យូរ​ពេក​នោះ​ទេ ព្រោះ​សម្លី​នោះ ទុក​ឃាត់​ឈាម​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ។

លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ថា ថ្នាំ​បញ្ចុះ​កម្ដៅ​ប្រើ​នៅ​ពេល​ដែល​កូន​មាន​កម្ដៅ​លើស​ពី ៣៨ អង្សារសេ​ប៉ុណ្ណោះ ហើយ​ការ​ឲ្យ​ថ្នាំ​កូន​គឺ​ចន្លោះ ៤-៦ ម៉ោង​ម្ដង និង​ទៅ​តាម​ទម្ងន់​របស់​កូន។ លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា កូន​អាច​ចុះ​កម្ដៅ​ទៅ​បាន អាស្រ័យ​លើ​ការ​ស្លៀកពាក់​ទៀត​ផង ពោល​គឺ​កូន​ត្រូវ​ស្លៀក​ពាក់​ស្ដើង​ៗ រលុងៗ និង​ដាក់​កូន​ក្នុង​បរិយាកាស​ត្រជាក់ ឬ​ក៏​ងូត​ទឹក​ត្រជាក់​ឲ្យ​បាន​ញឹកញាប់។ ចំណុច​សំខាន់​​ដែល​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ គឺ​មិន​គួរ​ដាក់​រុំ​ខ្លួន ឬ​ស្លៀកពាក់​ជិត​ឈឹង​ឲ្យ​កូន​នោះ​ទេ រឹតតែ​មិន​គួរ​ដាក់​កូន​ក្នុង​បន្ទប់​ហប់​ឈឹង​ទៀត​ផង ព្រោះ​នាំឲ្យ​កម្តៅកាន់តែ​កើន​ឡើង។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

30/07/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង

តិចៗងាយៗការពារកូនតូចពីជ្រាំងអណ្តាត ម៉ាក់ៗគួរដឹង!


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 30, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម