backup og meta

ម៉ាក់ៗដឹងអត់ វ៉ាក់សាំងស្អូចចាក់ឲ្យកូនប៉ុន្មានដង? នៅពេលណាខ្លះ?

ម៉ាក់ៗដឹងអត់ វ៉ាក់សាំងស្អូចចាក់ឲ្យកូនប៉ុន្មានដង? នៅពេលណាខ្លះ?

ម៉ាក់ៗតែងតែងចង់​ការពារ​កូន​មិន​ឲ្យ​កើត​ជំងឺ​ស្អូច ដូចនេះត្រូវ​តែ​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង តាម​ការ​កំណត់​របស់​គ្រូពេទ្យ។ បើ​ទោះ​ជា​ការពារ​មិន​បាន ១០០% ក៏​វ៉ាក់សាំង​ស្អូច​អាច​ការពារ​បាន​រហូត​ដល់​ជាង ៩០ % ហើយ​បើ​ទោះ​ជា​កើត​មែន ក៏​មិន​មាន​សភាព​ធ្ងន់ធ្ងរ​ដែរ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​​អ្នក​គ្រូពេទ្យ ពុំ ចន្ទ័ អនុ​ប្រធាន​មណ្ឌល​សុខភាព​ទទួល​បន្ទុក​ចាក់​វ៉ាក់សាំង នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ខ្សាច់​កណ្ដាល។

ទារក​ត្រូវ​ទទួល​ការ​ចាក់​វ៉ាក់សាំង​ស្អូច ៣ ដង ដើម្បី​បង្ការ​កុំឲ្យ​កើត​ជំងឺ​នេះ និង​ប្រសិទ្ធភាព​របស់​វា​ពិតជា​ខ្ពស់ អាច​ជួយ​កូន​របស់​យើង​បាន​មែន។ ចំពោះ​ពេល​វេលា​ត្រូវ​ចាក់​វិញ មាន ៣ ដង ដូច​ខាងក្រោម៖

  • លើក​ទី​១ យក​កូន​ទៅ​ចាក់​នៅ​អាយុ ៦ខែ ហៅថា MR០
  • លើក​ទី​២ យក​កូន​ទៅ​ចាក់​នៅ​អាយុ ៩ ខែ ហៅថា MR១
  • លើក​ទី​៣ យក​កូន​ទៅ​ចាក់​នៅ​អាយុ ១៨ ខែ ហៅថា MR២

អ្នក​គ្រូពេទ្យ​បាន​បន្ថែម​ទៀត​ថា វ៉ាក់សាំង​ស្អូច​នេះ​មិន​ត្រឹម​ស្អូច​មួយ​មុខ​ទេ គឺ​ការពារ​ទាំង​កញ្ជ្រឹល ស្រឡទែន ដែល​វា​ត្រូវ​បាន​បញ្ចូល​ក្នុង​ដប​តែ​១។ ចំពោះ​ផល​វិបាក​នៃ​ជំងឺ​ស្អូច អាច​បណ្ដាល​ឲ្យ​មាន​កន្ទួល​ក្រហម ក្ដៅ​ខ្លួន ហើយ​ប្រសិនបើ​អ្នក​មាន​ផ្ទៃ​ពោះ​កើត​ជំងឺ​នេះ ទារក​អាច​កើត​មក​មាន​ពិការ​ភាព​ពី​កំណើត។

ជំងឺ​កញ្ជ្រឹល អាច​បណ្ដាល​ឲ្យ​កន្ទួល​ក្រហម ក្ដៅ​ខ្លួន និង​ក្អក និង​អាច​មាន​បញ្ហា​រយៈ​ពេល​វែង​នៅ​លើ សួត ត្រចៀក ឬ​ខួរក្បាល។ ជំងឺ​ស្រឡទែន បណ្ដាល​ឲ្យ​ហើម​ក្រពេញ​ទឹកមាត់​ ហើយ​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​រយៈពេល​យូរ​នៅ​ផ្នែក​ខួរក្បាល ឬ​ក្រពេញ​មេ​ជីវិត​ឈ្មោល(ក្មេង​ប្រុស)។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

06/04/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ

បើ​ចង់​ឲ្យ​កូន​មាន​សុខភាពល្អ និងឆ្លាតវៃ ប៉ាម៉ាក់ គួរគិតកត្តាសំខាន់​២​យ៉ាង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Apr 06, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម